«សម្រាប់អូនម្នាក់ ប្រាកដជាបានស្រាប់ហើយ»ហេតុ
អ្វីថាមិនបាន? បើសូម្បីតែគេក៏ចង់នៅបែបនេះដូចគ្នាដែរ។
«ថេយ៍...»ប្រអប់ដៃក្រាស់ឃ្មឹកស៊ូកចូលម្រាមដៃស្រ
លូនស្អាតរបស់ ថេយ៉ុង ហើយស្រាក់ចូលគ្នា មុននឹង
ហៅឈ្មោះម្ចាស់ស្នេហ៍យ៉ាងស្រទន់។
«អឹម?»
«បងស្រឡាញ់អូនណាស់»
«អូនដឹងហើយ»
«ស្រឡាញ់ខ្លាំងលើសអ្នកណាៗទាំងអស់»
«ថាអូនដឹងហើយ»
«បងគ្រាន់តែចង់បញ្ជាក់ឲ្យអូនដឹងប៉ុណ្ណោះថាបង
ស្រឡាញ់អូនលើសជីវិតរបស់បងទៅទៀត»
«រដ្ឋ...រដ្ឋមន្ត្រី...»
នាយតូច ចាប់ផ្ដើមស្រងាកចិត្ត ពេលត្រូវគេបញ្ជាក់
ពីសេចក្ដីស្រឡាញ់លើសលប់ខ្លាំងពេក ហើយក៏មាន
អារម្មណ៍ថាមិនស្រួល បើយកសម្ដីមួយម៉ាត់ៗដែលគេបាននិយាយ មកពិចារណាឲ្យបានល្អិតល្អន់ វាហាក់បី
ដូចជាពាក្យប្រើសម្រាប់លាមនុស្សជាទីស្រឡាញ់ជា
លើកចុងក្រោយនៃជីវិតអ៊ីចឹង។
ត្របើកភ្នែកកម្រាស់ពីរជាន់ប្រៀបដូចទៅនឹងគំនូរ
បើកសន្សឹមៗ ស្របកែវភ្នែករេសម្លឹងមើលមុខបុរស
កំពូលស្នេហ៍ទាំងក្នុងប្រអប់ទ្រូងឈឺខ្ទោកៗ ហើយ
ក៏ស៊កម្រាមដៃស្រាក់ជាមួយនឹងដៃគេ មុននឹងផ្ដេក
ក្បាលលើដើមទ្រូងហាប់ណែន សំងំបិទភ្នែកគេង
ស្ងាត់លែងនិយាយស្ដីអ្វី ប៉ុន្តែត្រចៀកទាំងគូផ្ទៀង
ស្ដាប់រាល់កំណកដង្ហើមចេញចូលរបស់ប្រុសជាទី
ស្រឡាញ់មិនដាច់។
«ពេលខ្លះ...»ដល់ត្រឹមនេះ ជុងហ្គុក ក៏ឱនសម្លឹង
មើលមុខក្មេងកំពុងតែគេង ហើយក៏ឃើញថានៅមិន
ទាន់លក់ ទើបនិយាយបន្ត៖
«អូនគួរតែរៀនធ្វើចិត្តដាច់»ចិត្តដាច់ឈប់ស្រឡាញ់
បង ឈប់ខ្វល់ពីបង ឈប់បារម្ភពីបង ប្រសិនជាធ្វើ
បាន អូននឹងមិនឈឺចាប់នោះទេ។
គេគ្មានភាពក្លាហាន ពុំហ៊ានបញ្ចេញអារម្មណ៍ពិត បានត្រឹមតែនិយាយក្នុងចិត្ត ស្ដាប់ម្នាក់ឯង ដឹងម្នាក់
ឯង ឈឺតែម្នាក់ឯងប៉ុណ្ណោះ។
«អឹម...»ខណៈដែលស្ងាត់រៀងៗខ្លួន ថេយ៉ុង ស្រាប់
តែក្រោកអង្គុយ លើកដៃតោង.ក របស់ដៃគូម្ខាងទៀត
មុននឹងទម្លាក់បបូរមាត់បឺតជញ្ជក់ គ្រលាស់ គ្រលែង
ស្វែងរករសជាតិផ្អែមដូចទឹកឃ្មុំ។
YOU ARE READING
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី
Fanfictionរឿងរ៉ាវស្នេហារវាងលោកនាយករដ្ឋមន្ត្រីវ័យក្មេងនៃប្រទេសកូរ៉េខាងត្បូងជាមួយនឹងអ្នកនិពន្ធប្រលោមលោកដ៏ល្បីឈ្មោះ គីម ថេយ៉ុង
