«មិនអាចឡេីយ»ជុងហ្គុក គ្រវីក្បាល បដិសេធភ្លាមៗ។ គ្មានថ្ងៃឡើយដែលគេនឹងស្ដាយក្រោយនូវតំណែងដ៏ធំមហាសាលរបស់គេឡេីយ ឲ្យតែបានរស់នៅជួបជុំប្រពន្ធកូន ប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ គេមិនត្រូវការអ្វីទៀតទេ។
«អូនស្រឡាញ់បង»
«ស្រឡាញ់មនុស្សឆ្កួតហេ៎ស?»
«ឆ្កួតក៏ស្រឡាញ់ដែរឲ្យតែសង្ហា ហិហិ»
«តែបងចាស់ហេីយ»
«រដ្ឋមន្ត្រីចាស់មែន តែចាស់ខ្លាំង ហាសៗ»
«ស្អីខ្លាំង?»ជុងហ្គុក លេីកចិញ្ចើមលេងទឹកមុខខិលសួរក្មេង
ក្បែរខ្លួនដែលកំពុងតែសេីចកក្អឹក ពីពាក្យចាស់ខ្លាំងដែល
បាននិយាយមុននេះ។ គេចង់ដឹងណាស់ ចាស់ខ្លាំង ចង់
សម្ដៅលេីអ្វីខ្លាំង? កម្លាំង ឫ ការងារ?
«គ្រប់យ៉ាងរួមទាំង...ហិហិ»មកដល់ត្រឹមចំណុចនេះ ថេយ៉ុង ប្រែជាអៀននិយាយអ្វីមិនបាន ក្រៅពីខ្ទប់មាត់សេីច
ផង អៀនផង ឡេីងរមួលពោះ នាំឲ្យ អ្នកម្ខាងទៀតដឹង
ភ្លាមៗថាប្រពន្ធនិយាយសម្ដៅអំពីអ្វី។
«អានេះហេ៎ស?»ប្រអប់ដៃក្រាស់ឃ្មឹករុំព័ទ្ធដោយសរសៃ
រវាមចាប់ក្រសោបប្រអប់ដៃស្ដេីងទន់ល្មើយជាប់ រួចទាញ
ឲ្យប៉ះពីលេីនាគរាជរបស់ខ្លួនពេញៗតែម្ដង។
«អ្ហា៎យ!!!គគ្រិចណាស់»កំលោះតូច គ្រញែងខ្លួន ដកដៃ
ចេញពីរបស់ពិសេសរបស់ ជុងហ្គុក ភ្លែត រួចប្រះខ្លួនដេកទាញភួយគ្រលំក្បាលភ្លឹបជិតក្បាលឈឹង។
«អៀនទៀតហើយ?»ដឹងថាអៀន ប៉ុន្តែនៅតែប្រឹងសួរជីក
ជីកឬសគល់ឲ្យកូនប្រពន្ធកាន់តែអៀនខ្លាំងលេីសដេីម។
«មិនបានអៀន អូនគ្រាន់តែចង់គេង»កំលោះតូច រហ័ស
បដិសេធភ្លាមៗមិនចាំយូរ ព្រោះមិនចង់ចាញ់ប្រុសចាស់
ឡេីយ មិនចង់សូម្បីតែបន្តិច គ្រប់ពេលប្រកែកគ្នា គីម
ថេយ៉ុង ត្រូវតែឈ្នះ! ទោះខុសក៏នៅតែឈ្នះ ឈ្នះមិនដែល
ចាញ់។
ESTÁS LEYENDO
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី
Fanfictionរឿងរ៉ាវស្នេហារវាងលោកនាយករដ្ឋមន្ត្រីវ័យក្មេងនៃប្រទេសកូរ៉េខាងត្បូងជាមួយនឹងអ្នកនិពន្ធប្រលោមលោកដ៏ល្បីឈ្មោះ គីម ថេយ៉ុង
