«បង-»គេហៀបនឹងសុំទោសម្ចាស់បេះដូងទៅហើយ
ស្រាប់ តែក៏មានសំឡេងគ្រលរមាំរបស់នរណាម្នាក់
មកនិយាយកាត់ចង្វាក់។
«សត្វខ្លា១ក្បាលនេះ លោករដ្ឋមន្ត្រីស្រឡាញ់ខ្លាំង
ណាស់ មិននឹកស្មានសោះថា រដ្ឋមន្ត្រីហ៊ានបាញ់
សម្លាប់វា ព្រោះតែក្មេងប្រុសម្នាក់»
«ក្ដីស្រឡាញ់ដែលយើងមានចំពោះវា ប្រៀបមិនបាន
សូម្បីតែចុងសរសៃសក់នៃក្ដីស្រឡាញ់ដែលយើងមាន
ចំពោះ ថេយ៍ នោះទេ ហើយឯងក៏ដូចគ្នា ឈប់ប្រើ
ប្រាស់គ្រប់វិធីសាស្រ្តដើម្បីឲ្យ ថេយ៍ ចេញពីជីវិតយើងទៀតទៅ ព្រោះឯងអស់ឱកាសហើយ..ផាំង..!!!»
បញ្ចប់ប្រយោគ គេក៏តម្រង់កាំភ្លើង បាញ់សំដៅទៅ
រក នាយអង្គរក្សលឿនស្លេវដូចផ្លេកបន្ទោរ មើលសឹង
តែមិនទាន។
ផាំង!!ផាំង!!
«អ្ហា៎៎យ!!!! អ្ហឹក»កំលោះតូច ស្រែកភ្លាត់សំឡេង ខណៈនៅភ័យខ្លាចរឿងដែលបានកើតឡើងមុននេះ
មិនទាន់បាត់ផង ស្រាប់តែស្នូរកាំភ្លើងបន្លឺឡើងពីរ
គ្រាប់ផ្ទួនៗគ្នា ជាហេតុបណ្ដាលឲ្យភាពតក់ស្លុតកាន់
តែមានខ្លាំងទ្វេដង ទើបស្ទុះឱបកាយហាប់ណែនរបស់មនុស្សប្រុសអង្គុយទល់មុខយ៉ាងស្អិត បេះមិន
ចេញ។
«ស្ងប់អារម្មណ៍ លែងអីហើយណា៎៎» ជុងហ្គុក ប្រើបាត
ដៃក្រាស់ឃ្មឹកអូសអង្អែលលើខ្នងសស្ដើងស្រាលៗ រួច
ប្រាប់ឲ្យស្ងប់ចិត្ត ហើយបង្វែរមុខតូចច្រមិចស្រោច
ស្រោពដោយតំណក់ញើស ថ្នមៗ ឲ្យមើលទៅ
ខាងមុខ ថាមនុស្សប្រុសម្នាក់ដែលតែងតែបំពេញ
តួនាទីការងារបានល្អ លើសអង្គរក្សដទៃទៀត មិន
ទាន់ស្លាប់ទេ។
«គេមិ...មិនទាន់..ស្ល..ស្លាប់មែនទេរដ្ឋមន្ត្រី?»ថេយ៉ុង
ប្រើកែវភ្នែកស្រទន់បង្កប់ដោយភាពចង់ដឹង និង អន្ទះ
សារសម្លឹងមើល គូរ៉ាក់ ឆ្លាស់នឹងមនុស្សប្រុសចំពោះ
មុខ មុននឹងសួរដោយអារម្មណ៍អរភើត ព្រោះតែត្រេក
អរដែលគេមិនបានកើតអ្វីឡើង។
«នៅទេ»ជុងហ្គុក តបតែពីរម៉ាត់ រួចព្រលែងដៃស្រលូនដូចបន្លាក្រូចឲ្យភាពសេរីភាព ព្រោះម្ចាស់
វា កំពុងតែចង់ទៅមើលមនុស្សដែលប៊ិសនឹងធ្វើឲ្យ
ខ្លួនស្លាប់ណាស់ ហាក់ដូចគេជាមនុស្សល្អយ៉ាង
អីចឹង ស្របការពិត គេធ្វើគ្រប់យ៉ាងដើម្បីតែកំចាត់
ខ្លួនចេញ។
YOU ARE READING
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី
Fanfictionរឿងរ៉ាវស្នេហារវាងលោកនាយករដ្ឋមន្ត្រីវ័យក្មេងនៃប្រទេសកូរ៉េខាងត្បូងជាមួយនឹងអ្នកនិពន្ធប្រលោមលោកដ៏ល្បីឈ្មោះ គីម ថេយ៉ុង
