ម្ចាស់​ស្នេហ៍​លោក​នាយករដ្ឋមន្ត្រី​: ភាគ​បញ្ចប់​

Start from the beginning
                                        

«ឈប់​សិន​ អូនខលទៅកូន​បន្តិច​សិន​ ចង់​ដឹងថា​ញុំា​បាយ​
ញុំា​ទឹក​ហើយ​នៅ»ឮ​ប្រយោគ​របស់​ប្រពន្ធ​ហើយ​ ជុងហ្គុក​
ក៏គាំង​គ្មាន​ពាក្យ​អ្វី​នឹង​និយាយ​ឫហាមឃាត់ឡេីយ​ ព្រោះ​
ដឹងថាហាម​ឃាត់​ក្មេង​ម្នាក់​នេះ​មិនបានដដែល​ មានតែ
បណ្ដោយ​ឲ្យ​ធ្វើ​តាមចិត្ត​ប្រសេីរ​ជាង។

ក្រោយ​ពេល​នាយល្អិត​ ដេីរ​ចេញទៅមាត់ទឹក​ ដេីម្បី​និយាយ​ទូរស័ព្ទ​ជាមួយ​កូន​ប្រុស​បណ្ដូលចិត្ត​ ជុងហ្គុក​ ក៏គេងសម្លឹងមេីល​ផ្កាយ​ដែល​រះ​បញ្ចេញ​ពន្លឺ​យ៉ាង​ស្រស់​ស្អាត​នា
ពេល​រាត្រី​យប់ពេញបូណ៌មី​ កាន់​តែមេីល​ កាន់តែទាក់ទាញ​
ចិត្ត​មិនឲ្យ​ឈប់​ ហាក់​ដូច​សេចក្ដី​ស្នេហា​រវាង​គេ​ និង​ ថេយ៉ុង​ កាន់តែ​រស់​នៅជាមួយគ្នា​ កាន់តែ​ស្រឡាញ់​គ្នា​ខ្លាំង​ទ្វេដង​ ពីមួយ​ថ្ងៃ​ទៅមួយថ្ងៃ​ ស្នេហា​របស់​ពួកគេគ្មានថ្ងៃសាបសូន្យឡេីយ​។






បន្ទាប់​ពី​និយាយ​ទូរស័ព្ទជាមួយ​កូន​ប្រុស​​រួច​ នាយតូច​ ក៏
ត្រឡប់មក​កន្លែង​វិញ​ ហើយ​ឡេីង​អង្គុយ​ពី​លេី​ក្បាល​ពោះ​សាច់​ដុំកង់ៗរបស់ប្ដី​ រួច​ផ្ដេក​ក្បាល​លេី​ដេីម​ទ្រូង​ដ៏​សែន​កក់ក្ដៅ​មុននឹង​បន្លឺ​សំណួរ​តិចៗ​៖

«ផ្កាយ​ស្អាត​ខ្លាំង​ណាស់​ឫ​ ទេីប​សម្លឹង​មេីល​មិនដាក់​ភ្នែក​
បែបនេះ?
«ស្អាត​ចាញ់​អូនទេ​»

គេមិនបាន​បញ្ជោ​ តែវាជាពាក្យពិតផុសចេញ​ពី​ក្នុង​ចិត្ត​។ នៅ
ក្នុង​កែវភ្នែក​របស់​គេ​ គ្មាន​នរណា​ម្នាក់​មាន​សម្រស់​ស្រស់​
ស្អាត​លេី​ស​ ប្រពន្ធ​របស់​គេឡេីយ​។ ថេយ៉ុង​ ស្អាត​គ្រប់​
យ៉ាង​ ស្អាត​ទាំង​ចិត្ត​គំនិត​ខាង​ក្នុង​ រួម​ទាំង​រូបរាង​ខាងក្រៅ​។







«មិនធ្វេី​ឲ្យ​អូន​រំភើប​មួយ​ថ្ងៃ​ មិនបានទេ​ហេ៎ស?»ពូកែ​ណាស់​អាខាង​ធ្វើ​ឲ្យ​អៀន​ព្រោះ​តែពាក្យសម្ដី​ផ្អែម​រលួយ​
របស់​គេ​ មិនដឹងថាទៅ​រៀន​ចេះ​ពាក្យ​ទាំង​អស់​នេះមកពី
ណាទេ​ កាលពីមុនដូចជា​មិនសូវពូកែ​ដល់​ថ្នាក់​នេះទេ។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now