ក្រាកកក...ក្រឹបបបប...
ប្រអប់ដៃក្រាស់ឃ្មឹករុំព័ទ្ធដោយសរសៃរវាម លូកបេីកគន្លឹះ
បន្ទប់ហើយបិទវិញ រួចបោះជំហានទៅរកក្មេងដែលកំពុង
តែគេងគ្រលុំភួយជិតឈឹងតាំងពីជេីងហួសដល់ក្បាល។
«អៀនធ្វើអី ប្ដីខ្លួនឯងតេី»ជុងហ្គុក លូកទាញភួយចេញពី
រាងកាយរបស់ប្រពន្ធ តែទាញមិនបាន ទេីបដាក់បង្គុយចុះ
ពីលេីខ្លួនតូចល្អិត ហេីយឱនខ្សឹបដាក់ត្រចៀកក្មេងស្រាលៗ
ហុចផលឲ្យ កំលោះតូច កាន់តែអៀនឡើងរឹងពោះ។
«ប្ដីឆ្កួត»នាយតូច រអ៊ូនៅក្នុងភួយល្មមអ្នកខាងក្រៅឭ ជា
ហេតុធ្វើឲ្យប្រុសចាស់ទ្រាំមិនបាន ប្រមូលកម្លាំងអស់ពី
ពោះ ទាញកន្រាក់ភួយចេញពីខ្លួនតូចទាល់តែបានសម្រេច
ទេីបលោតសង្គ្រប់ពីលេីខ្លួនតូចលិចសង្កត់ស្ទេីរតែសំប៉ែត
កេីតចេកចៀន។
«ឆ្កួត តែអ្នកខ្លះក៏ដេីរតាមសុំថេីបត្រឹកៗដូចកូនឆ្កែកាលពី
ឆ្នាំមុន»សុំគេថេីប ពេលថេីបមិនដល់ ក៏តាំងងរង៉ក់ ចង់
យំបន្តិចចង់ខឹងបន្តិច ដល់ពេលឱនថ្ពាល់ឲ្យថេីប ថេីបរួច
ក៏រត់បាត់ សូម្បីតែពាក្យអរគុណមួយម៉ាត់ក៏គ្មាន។
«បេីដឹងថារដ្ឋមន្ត្រីនឹងក្លាយជាកម្មសិទ្ធរបស់អូន អូនមិនខ្ចី
សុំថេីបទេពេលនោះៗ!»សុំគេថេីបក៏ព្រោះតែគិតថាវាជា
លេីកដំបូងហើយក៏ចុងក្រោយដែលខ្លួនមានឱកាសបាន
ជួប លោកនាយករដ្ឋមន្ត្រីនៃប្រទេសកូរ៉េខាងត្បូង បេីដឹង
ថានៅថ្ងៃខាងមុខ គេជារបស់ខ្លួន ម្ល៉េះពេលនោះ មិនថេីប
ទេ សូម្បីតែមុខក៏មិនមេីលផង ថែមទាំងលេងចរិតប្រុស
ស្អាតឲ្យគេតាមស្រឡាញ់ផ្អេីលខេត្តដេហ្គូទៀតផង តែគួរ
ឲ្យស្ដាយពេលវេលាកន្លងផុតទៅហេីយ មិនអាចទាញ
ថយក្រោយវិញបានទេ។
«បេីពេលនោះ អូនមិនសុំថេីបថ្ពាល់បង ម្ល៉េះពេលនេះ បង
កំពុងតែកាន់ការងារប្រទេសជាតិនៅឡើយទេ»គេទទួល
ស្គាល់ថាពិតជាស្រឡាញ់ ថេយ៉ុង តាំងពីជួបដំបូង
ពិតមែន ប៉ុន្តែអ្វីដែលសំខាន់គឺគេធ្លាក់ក្នុងអន្លង់ស្នេហ៍
បន្ទាប់ពីយប់ដែល ថេយ៉ុង សុំគេថេីបថ្ពាល់ បេី
គ្មានយប់នោះ ក៏មិនអាចមានថ្ងៃនេដែរ។
«បងស្ដាយក្រោយឫ?»ស្ដាប់សម្ដីគេចប់ នាយល្អិត ក៏មាន
អារម្មណ៍ស្រងាកចិត្តតិចតួចដែរ ទេីបសួរសំណួរមិនគួរសួរ
ទៅកាន់គេ។
«មិនអាចឡេីយ»ជុងហ្គុក គ្រវីក្បាល បដិសេធភ្លាមៗ។ គ្មានថ្ងៃឡើយដែលគេនឹងស្ដាយក្រោយនូវតំណែងដ៏ធំមហាសាលរបស់គេឡេីយ ឲ្យតែបានរស់នៅជួបជុំប្រពន្ធកូន ប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ គេមិនត្រូវការអ្វីទៀតទេ។
«អូនស្រឡាញ់បង»
«ស្រឡាញ់មនុស្សឆ្កួតហេ៎ស?»
«ឆ្កួតក៏ស្រឡាញ់ដែរឲ្យតែសង្ហា ហិហិ»
«តែបងចាស់ហេីយ»
«រដ្ឋមន្ត្រីចាស់មែន តែចាស់ខ្លាំង ហាសៗ»
To be continue....
YOU ARE READING
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី
Fanfictionរឿងរ៉ាវស្នេហារវាងលោកនាយករដ្ឋមន្ត្រីវ័យក្មេងនៃប្រទេសកូរ៉េខាងត្បូងជាមួយនឹងអ្នកនិពន្ធប្រលោមលោកដ៏ល្បីឈ្មោះ គីម ថេយ៉ុង
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីEp:61
Start from the beginning
