«បងក្បត់អូន!!!អ្ហឹកៗ បងមានស្រី អ្ហឹកៗ ទ្រូងអូនគ្រាំស្ទេីរ
តែប្រេះទៅហេីយ!»
«អ្ហឺ?ដឹងមកពីណា?អ្នកណាប្រាប់ហាស?»
ជុងហ្គុក ធ្វើមុខឆ្ងល់បែបមិនសូវយល់ ពេលនៅជាល្អនឹងគ្នា
សុខៗសោះ ប្រពន្ធក៏ចោទថាខ្លួនមានស្រី ទាំងដែលគេមិន
ដែលប៉ះពាល់មនុស្សស្រីបន្តិចផង គេគ្មានអារម្មណ៍ជាមួយ
អ្នកណា ក្រៅពី ថេយ៉ុង នោះទេ។
«កាលពីព្រឹកមិញ រដ្ឋមន្ត្រីនាំមនុស្សស្រីប្លែកមុខមកវិមាន
អ្ហឹកៗ ថែមទាំងស្និទ្ធស្នាល ល្អូកល្អឺនជាមួយនាងទៀតផង
អ្ហឺ...អូននិយាយរកក៏បងមិនចង់តបជាមួយអូន បងបញ្ចេញ
ឫកពាហីៗដាក់អូន ព្រោះតែខ្លាចនាងដឹងរឿងយើងមែន
ទេ?អ្ហឹកៗ»
«ពុទ្ធោប្រពន្ធសម្លាញ់!រឿងយើងពីរនាក់ល្បីលេីសព័ត៌មាន
តារាលំដាប់Aដល់ទៅរាប់សិបដងឯណោះ គ្មានមូលហេតុអ្វី
ដែលបងលាក់បាំងនាងមិនឲ្យដឹងរឿងយើងទេ ដោយសារ
តែពេលនោះ បងប្រញាប់ពេក មានរឿងត្រូវដោះស្រាយ
ជាបន្ទាន់ទេីបមិនបានសមគួរដាក់អូនតាមទម្លាប់របស់ប្ដីល្អ»
ជានាយករដ្ឋមន្ត្រី មិនមែនពូកែតែរឿងថ្នាក់ថ្នមប្រពន្ធ និង
រឿងប្រទេសជាតិតែប៉ុន្មានមុខទេ សូម្បីតែរឿងអួតក៏នាយករដ្ឋមន្ត្រី ចន ជុងហ្គុក មិនសូវណយដែរ។
«ពិតមែនហេ៎ស? បងកុំកុហកអូនណា»នាយតូច ធ្វើមុខម៉ក់ៗសម្លឹងដាក់ប្ដីដោយក្រសែភ្នែកកំសត់គួរឲ្យស្រឡាញ់ ធ្វើឲ្យអ្នកដែលត្រូវគេធ្វើមុខឃ្ជីឃ្យូតដាក់ ទ្រាំមិនបាន ក៏
ឆ្មក់ថេីបថ្ពាល់ក្រពុំមួយខ្សឺត។
«បងមិនដែលកុហកប្រពន្ធរបស់បងស្រាប់ហេីយ!»
«ចុះស្រីម្នាក់នោះជាអ្នកណា?ហេតុអ្វីបងស្និទ្ធស្នាលជាមួយ
នាងម្ល៉េះ?ធម្មតាបងមិនងាយស្និទ្ធស្នាលជាមួយអ្នកណាទេ»
«នាងជាមិត្តបង គ្មានអ្វីលេីសហ្នឹងទេ!»
«មិត្តឥឡូវទុកចិត្តមិនបានទេ មិត្តសុីមិត្តអូនជួបច្រើន
ហេីយ»
«ប្រពន្ធបងនិយាយច្រើនតេី!»
«នេះបង?ហុឹស!»នេះកុំប្រាប់ឲ្យសោះណាថាគេសារភាព
ដូចអ្វីដែលខ្លួនកំពុងគិត។ មិត្តសុីមិត្ត មានសម្ពន្ធភាពសុីជម្រៅលេីសប្ដីប្រពន្ធទៅទៀត។ ខឹងពេក ទ្រាំលែងបាន
នាយតូច ក៏ចុះពីភ្លៅមាំ ដេីម្បីរត់ចេញទៅឲ្យឆ្ងាយៗស្រែក
ប្រាប់ពិភពលោកថា គីម ថេយ៉ុង ពិតជាឈឺចាប់ខ្លាំងណាស់ពេលតាមទាន់ប្ដីមានទំនាក់ទំនងសុីជម្រៅជាមួយ
មិត្តខ្លួនឯង តែមិនអាចចេញទៅណាផុតពីប្រអប់ដៃក្រាស់ឃ្មឹកឡេីយ។
«ចង់ទៅណា បងនិយាយមិនទាន់ចប់ទេ»
«ចង់ឲ្យអូននៅស្ដាប់បងនិយាយថានាងស្អាត ឆ្លាត ពូកែ
រឿងលេីគ្រែដូចនៅក្នុងប្រលោមលោកមែនទេ?អូនមិន
ស្ដាប់!មិនស្ដាប់ៗៗៗៗៗទេ ខ្លាចឈឺបេះដូងកាន់តែខ្លាំង!»
«ហឺយ!!!កាន់តែផ្ដេសផ្ដាសមែនទែនហេីយ»ជុងហ្គុក ឈ្លី
ចិញ្ចើមក្រពុលមុខនឹងចរិតប្រពន្ធក្មេង ចេះតែទ្រាំៗទៅ ធ្វើ
ម៉េចប្រពន្ធយេីងនៅក្មេង អាយុតិច មិនសូវដឹងអី មិនទាន់ចេះគិតបានរាក់ជ្រៅ។ យើងស្រឡាញ់ខ្លួនឯង ជ្រេីសរេីសខ្លួនឯង ទ្រាំទៅ គេខំពរពោះកូនឲ្យយេីង ហាសហា។
«នេះបងហ៊ានថាឲ្យអូនព្រោះតែនាងមែនទេ?បងលែងទុក
ប្រពន្ធកូនក្នុងកែវភ្នែកហេីយតេីមែនទេ?អ្ហឹកៗ»
«នាងមិនបានមានទំនាក់ទំនងសុីជម្រៅជាមួយបងទេ នាង
មានទំនាក់ទំនងជាមួយនឹង សុងកាង អាម្នាក់ដែលបង្អាប់
អូនថាកូនរបស់បងកាលយប់បុណ្យណូអែល!អូនចាំបាន
ទេ?សុងកាង ជាមិត្តបង ហើយស៊ូស៊ី ក៏ជាមិត្តបង ពួកយើងជាមិត្តល្អនឹងគ្នាតាំងពីវិទ្យាល័យ ហើយពួកគេពីរនាក់មាន
ទំនាក់ទំនងជាមួយគ្នាលេីសពីពាក្យថាមិត្តរហូតជប់បានកូន
ទារកមួយនៅក្នុងពោះដូចជាអូនដែរ!ប៉ុណ្ណឹងច្បាស់ដែរទេ
ជំទាវតូច?!!»
«មុននេះអូនសម្ដែងធ្វេីតាមតួឯកនៅក្នុងប្រលោមលោកតាស៎ បងកុំខឹងអូនអីណា ណាៗ ម្ចាស់បេះដូងអូន ជុ៎បៗ»
To be continue....
BẠN ĐANG ĐỌC
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី
Fanfictionរឿងរ៉ាវស្នេហារវាងលោកនាយករដ្ឋមន្ត្រីវ័យក្មេងនៃប្រទេសកូរ៉េខាងត្បូងជាមួយនឹងអ្នកនិពន្ធប្រលោមលោកដ៏ល្បីឈ្មោះ គីម ថេយ៉ុង
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីEp:57
Bắt đầu từ đầu
