ម្ចាស់ស្នេហ៍លោក​នាយក​រដ្ឋមន្ត្រី​Ep:57

Start from the beginning
                                        

«ឆឺស!!!»សែន​ជ្រេញ​ឫកពា​ប្រុស​ខ្លះ​ខ្លាំងណាស់​ ទ្រាំមិន
បាន​ នាយតូចក៏បែរមុខទៅសម្លឹងមេីល​អ្វី​ផ្សេង​ដោយ​មិន
ភ្លេច​បន្លឺ​សំឡេង​ជ្រួកជ្រេញឲ្យគេបានឭ។








«អ្ហឹក​ៗ​ កូន​មេីល​ចុះ​ ម៉ាក់កូន​ ឈប់​ស្រឡាញ់​ប៉ាហេីយ​»គេ
ធ្វើ​ជាយំទួញសោក​ទាំង​គ្មាន​ទឹក​ភ្នែក​ ទូលពិត​ប្រាប់​កូនពី
រឿង​ដែល​មិន​សុខ​ចិត្ត​។

«កូនត្រូវហៅអូនថាAppa មិនមែន​ម៉ាក់ៗ​ ព្រោះ​អូន​មិន
មែនជា​មនុស្ស​ស្រី​ កុំមក​បង្គាប់​កូនបែបនេះណា!»រាងកាយ​
តូច​ច្រឡឹង​ ងេីប​ក្រេស​ លេីកដៃទាំងសងខាង​ក្រសោប​
ដេីម​ទ្រូង​ជាប់​ ច្បូញមាត់ស្រួចៗខឹងនឹងគេចូលចិត្តបង្គាប់
កូនឲ្យហៅ​ខ្លួន​ថាម៉ាក់​ ប៉ុន្តែ​ ថេយ៉ុង​ មិនបានដឹងថា​ ឫកពា​
ខឹង​របស់​ខ្លួន​នាពេលនេះ​ វាកាន់តែ​គួរ​ឲ្យ​ស្រឡាញ់​នៅ​ក្នុង​
ក្រសែ​ភ្នែក​អតីត​លោក​នាយករដ្ឋមន្ត្រី​ដែល​ទេីបតែលាលែងចេញ​ពី​តំណែង​ក្ដៅ​ៗ​ ហុយៗ​។ 

«ស្រីតូច​ ម៉ាក់​ ជុងថេយ៍ឃីង​»
«រដ្ឋមន្ត្រី​!!!!»









ថេយ៉ុង​ កាន់​តែ​ក្ដៅ​លេីស​ដេីម​ពេល​ត្រូវ​ប្ដី​ហៅថាស្រី​តូច
ស្រីតូច​ៗៗៗៗៗនេះ​ តេីវា​ពីរោះ​ត្រូវ​ណា​?​ ឭហេីយ​ សែន
ជ្រេញ​។

«ស្រីតូច​ខឹងប៉ាបាត់ហេីយ​ ជុងថេយ៍ឃីង​»ស្ដាប់​ប្រយោគ​
ត្រង់​ ជុងហ្គុក​ និយាយ​ឈ្មោះ​ ជុងថេយ៍ឃីង​ ចំនួន​ពីរដង
ទេីបចាប់​អារម្មណ៍​ ហើយ​បែរ​ទៅសួរគេទាំង​តក់ក្រហល់​ថា
ឈ្មោះ​ដែលគេហៅ​ ជាឈ្មោះកូនដែលទេីបតែចាប់​កំណើត​បាន​ប៉ុន្មាន​សប្ដាហ៍​នេះមែនទេ?

«ជុងថេយ៍ឃីង​ ជាអ្នក​ណា?​កុំប្រាប់ណាថាជា​ឈ្មោះ​កូន
របស់​យើង​?»ឭសំណួរ​ល្ងង់​ៗចេញ​ពី​មាត់​ប្រពន្ធ​ក្មេង​ហើយ​ ទ្រាំ​មិនបាន​គេក៏សេីច​ហាសៗទាល់តែអស់ចិត្ត​ ទេីបចាប់​
ផ្ដើម​និយាយ​៖








«មិន​ខុស​ទេ​ ជុងថេយ៍ឃីង​ គឺជា​ឈ្មោះ​កូន​របស់​យើង​!»
«ហេតុអ្វី​ក៏​រដ្ឋមន្ត្រី​ដាក់​ឈ្មោះ​នេះឲ្យកូន​?​»

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now