ម្ចាស់ស្នេហ៍​លោក​នាយករដ្ឋមន្ត្រី​Ep55

Comincia dall'inizio
                                        

ក្រលែក​មក​មេីល​ ថេយ៉ុង​ ឯនេះ​វិញ​ម្ដង​។  ដេីរ​ទៅ​ ដេីរមក
នៅ​មិន​សុខ​ ក្នុង​ខ្លួន​ពុះ​កញ្ជ្រោល​ដូច​ទឹក​ពុះ​រាប់​រយ​អង្សារ​។
ចង់​ចូល​ទៅ​ឃាត់​ក៏មិនអាច​ ទ្រាំ​ចាំ​ស្ដាប់​តទៀត​ក៏រឹតតែ​មិន
អាច​។

«ជំទាវតូច​ គិតថា​លោក​រដ្ឋមន្ត្រី​ នឹង​ឆ្លើយ​ប្រាប់​អ្នក​សារព័ត៌មាន​បែបណា?»










«ខ្ញុំ​មិន​ដឹង​ទេ​!ប៉ុន្តែ​...មុខ​មាត់​ តំណែង​ តួនាទី​របស់​រដ្ឋមន្ត្រី​
ពិតជាធំខ្លាំង​ណាស់​! គាត់​ម៉េច​នឹងអាច​បណ្ដោយឲ្យ​វាបាត់
បង់ងាយ​ៗ​នោះ​ ប្រហែល​ជា​រដ្ឋមន្ត្រី​ បដិសេធ​រឿង​ខ្ញុំ​ជាមួយ​នឹង​គាត់​ហើយ​»មាត់​និយាយ​ដូច​ជា​ស្រួល​ណាស់​
ប៉ុន្តែ​ស្រប​ការ​ពិត​បេះដូង​ធ្លុះធ្លាយ​ពី​ពេល​ណាក៏មិនដឹង។ វា
ចុក​ឆ្អល់​ខ្លាំង​ណាស់​នាពេលនេះ​ មិនហ៊ាន​ស្រមៃ​ទេ​ នៅ
ពេល​ដែល​ត្រចៀក​ទាំង​គូរ​ស្ដាប់​ឮពាក្យ​បដិសេធ​របស់
បុរស​កំពូល​ដួង​ចិត្ត​ តេីបេះដូង​កកឈាម​មួយ​ដុំ​តូច វា
រីងរៃ​រហូត​ដល់​ស្លាប់​ទេ​?

«តែ​លោក​រដ្ឋមន្ត្រី​ ស្រឡាញ់​ជំទាវតូច​និង​កូន​ខ្លាំង​ណាស់​!
ជំទាវក៏ដឹង​»
«ខ្ញុំ​ដឹង​!​ហើយ​ក៏ដឹង​ច្បាស់​ទៀតផង​ថា​ រដ្ឋមន្ត្រី​ ស្រឡាញ់​
ខ្ញុំ​និង​កូន​ខ្លាំង​កម្រិត​ណា​!​ ប៉ុន្តែ​ ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​នេះ​ រដ្ឋមន្ត្រី​ មិនអាច​បង្ហាញ​ក្ដី​ស្រឡាញ់​របស់​ពួកយើង​ទាំង​
ពី​រដែលមាន​ឲ្យ​គ្នា​ ទៅឲ្យ​អ្នក​ដទៃ​ដឹងឮបានឡេីយ​!អ្ហឹក​ៗ​»







«ទាក់ទង​នឹង​ពាក្យ​ចចាមអារ៉ាម​ដែល​គេនិយាយ​តៗគ្នាថា
លោក​នាយករដ្ឋមន្ត្រី​ លេីក​អនាគត​ភរិយា​ឲ្យ​ទៅ​កងអង្គរក្ស​
រៀបការ​ជំនួស​ព្រោះ​តែ​ក្មេង​ប្រុស​ឈ្មោះ​ គីម​ ថេយ៉ុង​ នោះជាការពិតដែរឫទេលោក?»ស្ដាប់​សំណួរ​របស់​អ្នក​
សារព័ត៌មាន​ហេីយ​ គេក៏ងក់​ក្បាល​ផ្ងក់ៗ​ រៀបចំ​ឫកពា​ឲ្យ​
បាន​រៀប​រយ​ទេីប​ចាប់​ផ្ដើម​ឆ្លេីយ​តប​នឹង​សំណួរ​៖

«អ្នក​គ្រប់​គ្នា​ប្រហែល​ជា​ចង់​ដឹង​ពី​ជីវិត​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ខ្លាំង​
ណាស់​ហេីយ​!ហុឹម​...ប៉ុន្តែ​មិនថ្វីទេ​ ថ្ងៃ​នេះ​ ខ្ញុំ​នឹង​បញ្ជាក់​រឿង​គ្រប់​យ៉ាង​ឲ្យ​ប្រជាជន​ទាំង​ក្នុង​និងក្រៅ​ប្រទេស​បានដឹង​»និយាយ​ដល់​ត្រឹម​នេះ​ គេក៏ប្រែជា​ស្ងាត់​មាត់​លែង​និយាយស្ដី​អ្វី​បន្ត​ ក្រៅ​ពី​សម្លឹងត្រង់ចំ​ទៅ​កាមេរ៉ា​ដែល​កំពុង​ចាប់​យក​សកម្មភាព​របស់​ខ្លួន​ ហាក់​ចង់​ឲ្យ​មនុស្ស​ពិសេស​ម្នាក់​ដែល​កំពុង​មេីល​បានដឹង​ ឭ​ ថា​បន្តិច​ទៀត​នេះ​ គេនឹង​និយាយ​ពាក្យ​អ្វី​ខ្លះ​ចេញមក។









ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីDove le storie prendono vita. Scoprilo ora