part 77 កូនប៉ា

Start from the beginning
                                    

"អូនកើតអី?"ជុងហ្គុក ចាប់ផ្តើមភ័យជាមួយថេយ៍ម្តងទៀតពេលឃើញសភាពរាងតូចស្រែកឈឺចាប់ខុសប្រក្រតីបែបនេះ។

"ជុង...អូន..អូនឈឺពោះណាស់ទ្រាំមិនបានទេ អ្ហឹកៗ...កូនរបស់ពួកយើងជុង?"ថេយ៍ លើកដៃខ្ទប់ពោះរបស់ខ្លួនឯងហើយប្រឹងនិយាយស្ទើរមិនចេញរហូតដល់សន្លប់បាត់បងស្មារតីភ្លាមៗ។

បើទោះជាមុននេះថេយ៍បានគេចផុតពីឡានមិនកើតអ្វីធ្ងន់ធ្ងរក៏ពិតមែន ប៉ុន្តែគេបានអុកគូទមួយទំហឹងលើចិញ្ចើមផ្លូវទាំងកំពុងមានផ្ទៃពោះ វាអាចនឹងបង្ករឲ្យកូនភ្លោះរបស់ពួកគេកំពុងរងការឈឺចាប់ក៏ថាបាន។

"ថេយ៍? ថេយ៍ឆាប់ដឹងខ្លួនឡើង អូនកុំកើតឲ្យសោះណា ថេយ៍..."ជុងហ្គុក ទះមុខតូចសំណព្វចិត្តដែលបន្លប់មិនដឹងខ្លួននោះតិចៗទាំងស្លន់ស្លោរ។ មិនបង្អង់យូររាងក្រាសក៏ចាប់លើកបីអនាគតប្រពន្ធរត់ចូលមន្ទីពេទ្យវិញយ៉ាងលឿន។

+បន្ទប់ព្យាបាល

ដោយសារថេយ៍មិនបានកើតអ្វីធ្ងន់ធ្ងរទើបក្រុមគ្រូពេទ្យបាននាំគេចូលមកដាក់បន្ទប់ព្យាបាលពិសេសតាមការស្នើរសុំរបស់ជុងហ្គុក។

"ថេយ៍យ៉ាងមិចហើយ?"ជុងហ្គុក សួរទៅគ្រូពេទ្យស្រីម្នាក់ដែលកំពុងស្ទង់ពិនិត្យពោះរបស់រាងតូចសន្លប់ស្តូកស្តឹងលើគ្រែទាំងការព្រួយបារម្ភជាខ្លាំង។

"អ្នកជំងឺមានការប៉ះទង្គិចតិចតួចធ្វើឲ្យទារកក្នុងពោះកម្រើកខ្លាំងពេកថែមទាំងមានអារម្មណ៍ភ័យខ្លាចទៀតទើបទៅជាបែបនេះ ប៉ុន្តែមិនមានអ្វីគួរឲ្យបារម្ភឡើយ គ្រាន់តែដាក់សឺុរ៉ូមកម្លាំងសុខភាពនឹងល្អដូចដើមវិញហើយ"អ្នកគ្រូពេទ្យ

"ពេលណាទើបគេដឹងខ្លួន?"ជុងហ្គុក ស្តាប់សម្តីគ្រូពេទ្យហើយក៏សួរបន្ត។

"គឺប្រហែលជាពីរម៉ោងទៀតនឹងដឹងខ្លួនហើយ" អ្នកគ្រូពេទ្យ

"ហឹម អរគុណខ្លាំងណាស់"ជុងហ្គុក ក្រហឹមដឹងឮបែបស្ងៀមស្ងាត់ហើយក៏ក្រសោបកាន់ដៃរាងតូចដែលសន្លប់នោះព្រមទាំងសម្លឹងមើលមុខប៉ោងៗរបស់ថេយ៍មិនឈប់។

"ចាស មិនអីទេវាជាតួនាទីខ្ញុំស្រាប់ហើយ បើមានការអ្វីសំខាន់លោកចនអាចហៅខ្ញុំបានគ្រប់ពេល ជំរាបលា"គ្រូពេទ្យ និយាយហើយក៏ឱនគោរពជាការគួរសមដើរចេញទៅបាត់ដោយមិនសាំុញាំុច្រើនឡើយព្រោះគ្រប់គ្នាសុទ្ធតែធ្លាប់ដឹង ធ្លាប់ឮហើយថាបុរសត្រកូលចនម្នាក់នេះជាមនុស្សបែបណាដែរ។

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now