part51 ដល់ពេទ្យចាំដាស់បងទៅ......ពេលនេះបងងងុយណាស់ថេយ៍

6.2K 456 19
                                        

ផាំងៗ......

សម្លេងគ្រាប់កាំភ្លើងរបស់លោក ដាស្ទី ចនសាន់ ដែលបានបាញ់បានបន្លឺឡើងហោះសម្តៅទៅរកកម្លោះម៉ាហ្វៀ ចន ជុងហ្គុក ដែលឈរនៅពីមុខនោះ ធ្វើឲ្យក្មេងតូចដែលសន្លប់ក្នុងរង្វង់ដៃរាងក្រាសងើបមកតោងកជុងហ្គុកបាំងខ្លួនក្នុងបំណងរងគ្រាប់កាំភ្លើងជំនួសនាយយ៉ាងរហ័សក៏ស្រាប់តែ......

"អ្ហឺក៎......."សម្លេងខ្សាវៗរបស់មនុស្សម្នាក់បានបន្លឺឡើងចំហមាត់ថ្ងូរដោយការឈឺចាប់ព្រោះតែគ្រាប់កាំភ្លើងពីរគ្រាប់បានបាញ់ទម្លុះស្មាខាងឆ្វេងរបស់គេពីក្រោយមួយទំហឹង ពេញៗភ្នែកឲ្យអ្នកដែលឃើញហើយភាំងស្មារតីស្រឡាំងកាំងឡើង។

"ជុ....ជុង!!/ជុងហ្គុក!!!!"ថេយ៍/ណាមជូន បន្លឺតិចៗឡើងព្រមគ្នាទាំងស្លន់ស្មារតី ព្រោះអ្នកដែលត្រូវគ្រាប់កាំភ្លើងពីរគ្រាប់នោះជាជុងហ្គុកនេះឯង។ដោយសារតែពេលថេយ៍ងើបឱបកនាយប្រុងរងជំនួសនោះ ស្របពេលដែលជុងហ្គុកបង្វិលខ្លួនបែរក្រោយខ្លាចត្រូវអ្នកក្នុងរង្វង់ដៃនាយដូចគ្នា ទើបធ្វើឲ្យគ្រាប់កាំភ្លើងបាញ់ទម្លុះស្មាខាងឆ្វេងរបស់រាងក្រាសមិនមែនជាថេយ៍ទេ។

"ហឹុក....ហឹុក!!!!"ថេយ៍ យកដៃស្ទាបស្មាខាងក្រោយរបស់ជុងហ្គុកកន្លែងគ្រាប់កាំភ្លើងទម្លុះនោះ រួចលើកមកមើលឃើញមានឈាមក្រហមឆ្អិនឆ្អៅប្រឡាក់បាតដៃតូចៗខ្លួនជោគ។

"អត់ទេ!!!...ជុង...ហឹុក...."ថេយ៍ ក្រវីក្បាលតិចៗញ័រមាត់ញ័រខ្លួនតតាត់ឱបកជុងហ្គុកទាំងទឹកភ្នែករលីងរលោងដែលគេស្ថិតក្នុងរង្វង់ដៃនាយកម្លោះមិនទាន់ដាក់ខ្លួនចុះនៅឡើយព្រោះតែភាំងមិនដឹងត្រូវធ្វើអ្វីបន្ត។

"អូន....មិនអីទេមែនទេ...ថេយ៍?"ជុងហ្គុក ប្រឹងហាមាត់សួរទៅក្មេងក្នុងរង្វង់ដៃដែលខ្លួនឱបក្រសោបជាប់នោះខ្សាវៗ ទោះឈឺកម្រិតណាក៏នាយម៉ាហ្វៀម្នាក់នេះមិនព្រមទម្លាក់ក្មេងតូចចុះពីដៃឲ្យឈឺខ្លួននោះឡើយ។តែទ្រាំទ្របានយូរប៉ុណ្ណាទៅ? ជង្គង់របស់ជុងហ្គុកបានបន្ទន់ចុះក្រោមបន្តិចម្តងៗព្រោះតែគ្មានកម្លាំងក្នុងការទ្រទ្រង់ទម្ងន់ក្មេងតូចបន្តទៅទៀត។ រាងក្រាសលត់ជង្គង់ផ្លាល់នឹងដីហើយញញឹមតិចៗដាក់ថេយ៍ឲ្យអង្គុយផ្ទាល់ដីថ្នមៗដូចគ្នា។

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now