មួយសប្តាហ៍កន្លងផុតទៅ
ពីមួយថ្ងៃទៅមួយថ្ងៃពេលនេះមួយសប្តាហ៍បានកន្លងផុតទៅហើយ។ បើយើងនិយាយពីទំនាក់ ទំនងរវាងកម្លោះម៉ាហ្វៀឈាមត្រជាក់នឹងក្មេងតូចឯ ណេះវិញគឺវាកាន់តែស្អិតរមួតឡើងបេះមិនចេញ ដោយសារតែការថ្នាក់ថ្នម មើលថែយ៉ាងយកចិត្តទុកដាក់របស់នាយម៉ាហ្វៀទៅលើក្មេងតូច ហើយនឹងចរិតគួឲ្យក្នាញ់ដូចកូនក្មេងរបស់រាងតូចដែលធ្វើដាក់នាយម៉ាហ្វៀដូចគ្នា ទាំងនេះជាហេតុធ្វើឲ្យពួកគេឃ្លាតគ្នាមួយនាទីមិនបានផង សូម្បីពេលនាយក្រាសទៅធ្វើការនៅក្រុមហ៑ុនក៏នាយតូចទៅតាមជារៀងរាល់ថ្ងៃ។
+Skip
🏢 Kim Group
_មួយរយ:មកនេះដេយ៉ុងមិនបានបញ្ចេញសកម្មណ៍ភាពអ្វីឬបញ្ជូនមនុស្សទៅបំផ្លាញជុងហ្គុកឡើយ តែមិនមែនថាគេបញ្ឈប់វាត្រឹមនេះនោះទេ គេគ្រាន់តែកំពុងគិតរកវិធី បែបណាដែលពិសពុលជាងនេះដើម្បីឲ្យសត្រូវរបស់ខ្លួនបាត់បង់អ្វីៗគ្រប់យ៉ាងរួមទាំងក្មេងតូចដែលនៅជាមួយគេផងដែរ។
_ដេយ៉ុងបានសើុបដឹងថាជុងហ្គុកស្រឡាញ់ថេ គឺវាមិនមែនត្រឹមតែអាណិតហើយរកប្រវត្តិគេមិនឃើញទើបយកមកនៅជាមួយទេ ហើយបើសិនជាជុងហ្គុកមិនបានស្រឡាញ់ថេក៏គេមិនថ្នាក់ថ្នម ហួងហែងក្មេងម្នាក់នោះដល់ថ្នាក់នេះដែរ។
_ដេយ៉ុង កំពុងអង្គុយលើកៅអីនៅក្នុងបន្ទប់ធ្វើការគិតរិះរកវិធីដើម្បីបំបែកថេចេញពីជុងហ្គុក ហើយយកគេមកធ្វើជាកម្មសិទ្ធរបស់ខ្លួន ព្រោះគេក៏ចាប់អារម្មណ៍លើរាងតូចដូចគ្នា បើទាំងស្អាត ទាំងទន់ភ្លន់ ទម្រង់មុខដូចក្មេងស្រីគ្រាន់តែនឹកឃើញក៏របស់គេខឹងដែរ នេះគ្រាន់តែជួបមុខគេម្តងសោះនឹង។
តុក តុក.......
"អ្នកណា"ដេយ៉ុង បញ្ឈប់ការគិតងាកមកចាប់អារម្មណ៍សួរអ្នកដែលគោះទ្វាបន្ទប់ធ្វើការរបស់ខ្លួនវិញម្តង។
ក្រាក....
"គឺខ្ញុំ នេះខ្ញុំមិនមកជួបមុខប៉ុន្មានថ្ងៃមកនេះមិននឹកខ្លះទេហេស?"សីុងឌី ដែលមាននាមជាមិត្តរួមគ្រែបានបើកទ្វាចូលមកទាំងដំណើរកាច់រឹកកាច់រាង ស្លៀករូបពណ៌ក្រហមរឹបរាងឆែកត្រង់ភ្លៅសខ្ចី ឯដៃរូបតូចបញ្ចេញដើមទ្រូងធំទ្រលុកទ្រលន់ បបូមាត់ក្រហមញញឹមដាក់នាយក្រាស អង្គុយកៅអីទល់មុខគេ។
YOU ARE READING
អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]
Actionចន ជុងហ្គុក Top×គីម ថេយ៉ុង bottom "មិនថាអូនគឺជាអ្នកណា មកពីណា ជាមនុស្សដែលមានប្រវត្តិអាថ៌កំបាំងកម្រិតណា ដឹងត្រឹមតែម្យ៉ាងគឺបងស្រឡាញ់អូនក្មេងរំអួយ គីម ថេយ៉ុង"ជុងហ្គុក
![អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]](https://img.wattpad.com/cover/267872337-64-k430349.jpg)