part50 ចន ជុងហ្គុក!!!ឯងស្លាប់ទៅ.....

6K 422 15
                                        

នៅជុងហ្គុកឯណេះវិញ ក្រោយពេលដែលបានរៀបចំផែនការជាមួយណាមជូនហើយពេលនេះនាយបានជិះឡានបើកទៅតែម្នាក់ឯង ដើម្បីទៅជួយថេយ៍មុន។ត្បិតថាជុងហ្គុកបើកឡានតែម្នាក់ឯងតែក៏មានឡានកូនចៅនាយនឹងណាមជូនបើកទៅតាមពីក្រោយមិនដាច់ព្រោះផែនការអ្នកទាំងពីរគឺ ជុងហ្គុក ត្រូវចូលទៅយកថេយ៍ចេញពីកន្លែងនោះឲ្យផុត។ បន្ទាប់មកពួកគេនឹងចាត់ការសត្រូវខ្លួនតាមក្រោយ មិនមែនពួកគេមិនដឹងទេថានេះគឺជាអន្ទាក់លោកចនសាន់នោះ បែបនេះហើយទើបជុងហ្គុកនឹងណាមជូនបានរៀបគម្រោងយ៉ាងល្អិតល្អន់បំផុតដោយមិនចាំបាច់ត្រូវប្រាប់ពួកប៉ូលីសឡើយ ហើយបើមានសភាពមិនស្រួលអ្វីនោះក្រុមកូនចៅនិងណាមជូននឹងសម្រុកចូលទៅតាមក្រោយទៀតដោយពួកគេទាំងអស់គ្នាសុទ្ធតែបំពាក់នូវកាសទំនាក់ទំនងគ្នាជាប់ដែលវាជាជំនួយក្នុងការទាក់ទងគ្នា។

ងឺុត......

ឡានរបស់ជុងហ្គុកបានឈប់ឆ្ងាយពីឃ្លាំងបាក់បែកគួរសម ព្រោះថានាយមិនអាចឈប់នៅជិតនោះឡើយវាអឆចបង្ករឲ្យសត្រូវដឹងខ្លួនមុនពិបាកនឹងការបំពេញផែនការឲ្យរលូន។

"វាជាឃ្លាំងមួយនោះហើយ"ជុងហ្គុក លើកដៃម្ខាងខ្ទប់កាសត្រចៀកនិយាយទៅអ្នកខ្សែម្ខាងទៀតតាមកាសនោះ។

"ប្រយ័ត្នខ្លួនផងជុងហ្គុក"ណាមជូន ផ្តែផ្តាំមកវិញទាំងការព្រួយបារម្ភ។

"ហឹម....ខ្ញុំទៅហើយ"ជុងហ្គុក ក្រហឹមទទួលដឹងឮហើយក៏បើកទ្វាឡានដើរលបៗសំដៅទៅឃ្លាំងបាក់បែកដែលមានកូនចៅលោកចនសាន់ យាមនៅទីនោះ។

"មើលទៅដាស្ទី ចនសាន់ មិនបានដាក់កូនចៅច្រើនប៉ុន្មានទេ ពួកវាយាមជាន់ទីពីរច្រើនជាងគេប៉ុខ្ញុំគិតថាថេយ៍ច្បាស់ជានៅជាន់នោះ"ជុងហ្គុក ឈរបាំងខ្លួននឹងជញ្ជាំងបន្ទប់បាក់បែកជាន់ទីមួយ ក្រលេកមើលជុំវិញខ្លួន និយាយទៅប្រាប់ណាមជូនទាំងភ្នែកចាប់អារម្មណ៍នឹងពួកកូនចៅទាំងនោះឡើងចុះជណ្តើរទៅយាមជាន់ទីពីរចុះឡើងៗ។

"ពេលពួកវាភ្លេចខ្លួន ចាត់ការម្នាក់ម្តងទៅ"ណាមជូន

"ខ្ញុំដឹងហើយ ពេលនេះខ្ញុំត្រូវរកបន្ទប់ដែលវាលាក់ខ្លួនថេយ៍សិន"ជុងហ្គុក

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now