part56 អាចជាមនុស្សតែមួយទេ?

5.9K 403 3
                                        

រូបភាពរបស់មនុស្សពីរនាក់កំពុងថើបមាត់គ្នាយ៉ាងជក់ចិត្ត បានក្លាយទៅជាទស្សនីយ៍ភាពប្រៀបដូចទៅនឹងរឿងភាគDramaសម្រាប់មនុស្សម្នាក់ឈរនៅមាត់ទ្វាបន្ទប់ព្យាបាល ឲ្យភ្ញាក់ផ្អើល បើកភ្នែកធំៗចំហមាត់ឡើង។ នេះ!!ខ្លួនមកខុសពេលមែនទេ? តែយ៉ាងណាវាគួរឲ្យជ្រេញខ្លាំងណាស់សម្រាប់អ្នកដែលគ្មានគូរដូចជារូបគេម្នាក់នេះ។

"ហេ!!!!ហេម!!!!......"ជេហូប ក្រហឹមឡើងម្តងទៀតបំណងចង់កាត់ផ្តាច់ការថើបគ្នារបស់មនុស្សពីនាក់នេះ តែមើលចុះការចង់រំខានរបស់នាយមិនទទួលបានផលឡើយ វាប្រៀបដូចពួកគេទាំងពីរចាត់ទុកនាយគ្មានរូបរាងក្នុងបន្ទប់មួយនេះយ៉ាងចឹង។ តើគួរតែក្អួតឈាមពេលនេះទេ?🤧

"ជុប!!......បានហើយជុង"ថេយ៍ ដកមាត់ចេញទម្រាំតែបាន ហើយហាមឃាត់ជុងហ្គុកឲ្យបញ្ឈប់ការថើបខ្លួនទៀត។ មិញនេះណាថេយ៍ចង់ដកមាត់ចេញតាំងពីឮសម្លេងទ្វាជេហូបបើកចូលមកម្លេះ តែមកពីជុងហ្គុកចាប់កញ្ចឹងក៏ខ្លួនជាប់មិនឲ្យរើររួចទាល់តែសោះ។

"ជេហូប ហ្យុង ហិហិ....."ថេយ៍ លើកដៃអេះក្បាលតិចៗញញឹមមិនសូវសមដាក់កម្លោះម៉ាហ្វៀគ្មានគូរ ព្រោះតែខ្មាសអៀននឹងរឿងអប្បិញមិញនេះ។

"គ្មានមាយាទ មករំខានក្តីសុខអ្នកដទៃ"ជុងហ្គុក ងាកមុខទៅសម្លក់បងជីដូនមួយដោយបោះពាក្យសម្តីមហាចាក់ដោតដាក់អ្នកចំពោះមុខឮហើយសឹងតែទប់ឈាមច្រាលឡើងមិនបានទៅហើយ។

"នែ!! យើងខំមានចិត្តមកសួរសុខទុក្ខហើយនៅមកនិយាយបែបនេះទៀតហេស? បើដឹងបែបហ្នឹងយើងនឹងមិនមកឲ្យខាតពេលទេ"ជេហូប តបទៅវិញដោយទឹកមុខឆេះដុំសឹងបែកផ្សែង។ មនុស្សខំមានទឹកចិត្តមកមើលក្រែងមានពាក្យអរគុណតបស្នងមកវិញខ្លះ តែនេះស្អីនឹងបែជាមកត្រូវទទួលពាក្យមហាចុកឆ្អល់បែបនេះឬ?

"អ្នកណាហៅ ហ្យុងឲ្យមក ហើយបើមកមិចបានមិនចេះគោះទ្វាមុននឹងចូល បែបនេះសមហើយ ដែលខ្ញុំថាហ្យុងគ្មានមាយាទនោះ"ជុងហ្គុក មិនឲ្យចាញ់ដាក់ទៅវិញមួយឆ្ងាញ់ព្រមទាំងលេងទឹកមុខបែបរាបស្មើទៀតផង។

"ឯង!!!..."

"ជុងហ្គុក!!"សម្លេងក្រល៎ធំមួយបានបន្លឺឡើងកាត់ផ្តាច់ការឈ្លោះគ្នារវាងរាងក្រាសទាំងពីឲ្យងាកមុខទៅមើលបុរសម្នាក់នោះព្រមគ្នា។

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now