«ចង់ទៅណា?»គេស្ទុះមកក្រសោបប្រអប់ដៃតូចស្រឡូនជាប់ ហើយសួរទាំងមិនយល់ ពេលប្រលែងលេងជាមួយគ្នាសុខៗក៏យំ
ទាញភួយ ខ្នេីយ ដេីរសម្ដៅទៅខាងក្រៅ។ គេចាំបានថា គេដូចជា
មិនបាននិយាយពាក្យសម្តីធ្ងន់ៗឫក៏ធ្វេីអ្វីដល់ថ្នាក់ក្មេងខឹងរត់ទៅគេងខាងក្រៅដែរ។
«ឈប់ស្រឡាញ់ហើយ កុំមកខ្វល់!»ប្រយោគ ថេយ៉ុង ធ្វើឲ្យ ជុងហ្គុក ស្ទេីរតែដាច់ជេីងផ្ងារក្រោយ។ ឈប់ស្រឡាញ់ហេ៎ស?
គេឈប់ស្រឡាញ់ពីពេលណា គេនិយាយប្រាប់កន្លែងណា?ក្មេង
នេះ នៅម្នាក់ឯងជាង២សប្ដាហ៍ រាងបែកៗម៉េចទេ។
«តាមចិត្ត»ពីរម៉ាត់ ប្រហារដួងចិត្តកំលោះតូច ឲ្យកាន់តែគ្រាំគ្រាទ្វេដង។ ហេតុអ្វីក៏គេមិនឃាត់ មិនអង្វរ? ឫ មួយគេអស់ចិត្តជាមួយខ្លួន
ពិតមែន សូម្បីតែចិត្តស្រឡាញ់បន្តិចបន្តួចក៏មិនសល់។
«អ្ហឹកៗ ហុឺ...បេីដាច់ចិត្តឈប់ស្រឡាញ់អូនហើយ កុំមកតាមអូនឲ្យ
សោះ!»
«បងមិនទៅតាមទេ បារម្ភតែខ្លួនឯងទៅ កុំរត់មករកបងទាំងកណ្តាលយប់ណាប៊េប៊ី»
«អូនសម្រេចចិត្តទៅគេងនៅខាងក្រៅហើយ អូនមិនរត់មករកបង
វិញជាដាច់ខាត! បេីអូនមកវិញ អូនឆ្កែ!ហុឺ...»ដៃម្ខាងជូតទឹកភ្នែក ដៃម្ខាងឱបភួយ និង ខ្នេីយដេីរសម្ដៅទៅរកសាឡុងនៅសំយ៉ាប
ផ្ទះខាងមុខទាំងមាត់ប៉ប៉ាច់ប៉ប៉ោចនិយាយតទល់នឹងមនុស្សមាឌធំ
មិនព្រមចុះចាញ់។ សម្រាប់អ្នកផ្សេងមេីលមកអាចនឹងគួរឲ្យអាណិត
ប៉ុន្តែសម្រាប់ លោកនាយករដ្ឋមន្ត្រី ចន ជុងហ្គុក ទោះបី ថេយ៉ុង
ស្ថិតនៅក្នុងកាលៈទេសៈណាក៏នៅតែគួរឲ្យស្រឡាញ់ក្នុងកែវភ្នែកគេដែរ។
«ធ្វើដូចអ្វីដែលយើងប្រាប់ទៅ តែហាមដាច់ខាតឲ្យប្រពន្ធយេីងខ្លាចខ្លាំងឲ្យសោះ គ្រាន់តែលងឲ្យព្រឺខ្លួន រត់មករកយេីងបានហើយ
តែហ៊ានធ្វើលេីសនេះ ឯងបានរង្វាន់ធំពីដៃយេីងផ្ទាល់មិនខាន!»
ក្មេងចេញទៅខាងក្រៅផុតភ្លាម អ្នកខ្លះក៏លោតឡើងទៅលេីពូក
លេីកជេីងកងអន្ទាក់ខ្លា ទាញទូរស័ព្ទខលទៅមនុស្សក្រោមបង្គាប់
បញ្ជាឲ្យធ្វើរឿងអ្វីមិនដឹង។ ក្រោយនិយាយគ្នារួចរាល់ ក៏ដេកញញឹម
សមចិត្តតែម្នាក់ឯង ព្រោះបន្តិចទៀតប្រាកដជាបានឆ្កែញីទុកបង្កើត
កូនតូចៗឲ្យគេពេញសិទ្ធិមិនខាន។
YOU ARE READING
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី
Fanfictionរឿងរ៉ាវស្នេហារវាងលោកនាយករដ្ឋមន្ត្រីវ័យក្មេងនៃប្រទេសកូរ៉េខាងត្បូងជាមួយនឹងអ្នកនិពន្ធប្រលោមលោកដ៏ល្បីឈ្មោះ គីម ថេយ៉ុង
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី Ep49
Start from the beginning
