«ជំទាវតូច កុំធ្វើបែបនេះអី! ខ្ញុំសុំណា»នាយង៉ោល ប្រញាប់ចាប់
ស្មាស្ដេីងសិចស៊ីជាប់ ហើយសុំកុំឲ្យធ្វើបែបនេះទៀត ព្រោះវាពិត
ជាមិនសមទាល់តែសោះ ដែលឲ្យចៅហ្វាយមកគោរពកូនចៅ។
«ហ៊ានឲ្យកូនប្រពន្ធយេីង ឱនក្បាលគោរពផងហេ៎ស? អានេះ
ប្រហែលជាចង់សល់ស្បែកនិងឆ្អឹងហេីយ!»
គេអ្នកនិយាយគ្នាដូចជាមិនថ្វីទេ ណាស់តែអ្នកដែលលួចមេីលតេី។
មេីលហើយខឹងផង ប្រច័ណ្ឌផង ក្ដៅក្រហាយក្រោយដេីមឈើតែ
ម្នាក់ឯង។ ទិដ្ឋភាពនេះ គួរឲ្យចង់សើចបន្តិច អាណិតបន្តិច ហាសហា។
យប់ឡើង...
ស្បៃរាត្រីបានឈានចូលមកដល់ មេឃងងឹត និង ចុះត្រជាក់។ សំឡេងសត្វយំកងរំពងពេញព្រៃ ហាក់ចង់បំពេរក្មេងប្រុសតូចល្អិតម្នាក់ឲ្យរំសាយនូវទុក្ខកង្វល់។
ទឹកសន្សើមស្រក់ចំប៉ះរាងកាយស្ដេីង ដែលនៅលេីខ្លួនមានត្រឹមឈុតគេងស្ដេីងល្ហៃ និង មានកន្សែងរុំក ដេីម្បីបំបាត់ភាពរងារ។ កែវភ្នែកមុតថ្លា សម្លឹងមេីលព្រះចន្ទពេញវង់ ដ៏សែនស្រស់ស្អាតនាពេលរាត្រី។ កាន់តែមេីល កាន់តែគិតដល់មនុស្សប្រុសម្នាក់ដែលធ្លាប់រួមរស់ជាមួយកន្លងមក។ ចង់ដឹងណាស់ថាពេលនេះ គេកំពុងតែធ្វើអ្វី?មាននឹកដល់ខ្លួនទេ ?រាល់ថ្ងៃសុខសប្បាយអត់ បានគេង និង ញុំាគ្រប់គ្រាន់ទេ?
ប្រាវវវវ.....
សំឡេងអ្វីមិនដឹង លាន់ឮចេញពីត្រង់ដេីមឈើធំ នាំឲ្យកំលោះតូច
ភ្ញាក់ព្រើត បះដៃបះជេីង ភ័យស្ទើរលស់ព្រលឹង ពេលដែលមាន
សំឡេងដូចមានអ្នកណាដេីរជាន់លេីបែកឈើងាប់ទាំងកណ្ដាល
អាធ្រាត។
«អ្នកណា?»ទោះបីក្នុងខ្លួនភ័យខ្លាចខ្លាំងយ៉ាងណាក៏ដោយ ក៏នាយ
តូចនៅមានភាពក្លាហានដេីរទៅមេីលផ្ទាល់នឹងភ្នែកថាជាអ្វីឲ្យប្រាកដ។ ជាសត្វដែលលោកនាយករដ្ឋមន្ត្រីចិញ្ចឹម មនុស្សឫក៏ជា
ខ្មោច?
أنت تقرأ
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី
أدب الهواةរឿងរ៉ាវស្នេហារវាងលោកនាយករដ្ឋមន្ត្រីវ័យក្មេងនៃប្រទេសកូរ៉េខាងត្បូងជាមួយនឹងអ្នកនិពន្ធប្រលោមលោកដ៏ល្បីឈ្មោះ គីម ថេយ៉ុង
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី ភាគទី៤៧
ابدأ من البداية
