ម្ចាស់ស្នេហ៍​លោក​នាយករដ្ឋមន្ត្រី​ ភាគ​ទី៤៧

Start from the beginning
                                        

«បេីចូលទៅ​ពេល​នេះ​ ថេយ៍​ ប្រាកដ​ជា​ដឹង​ខ្លួន​មុន​មិន​ខាន​»ចុះបេី











ពេល​គេ​ចូល​ទៅ​ ថេយ៉ុង​ រត់​ចេញ​ទៅទីណាទៀត​ គេមិនប្រេះ​ដេីម
ទ្រូង​ស្លាប់​ទៅ​ហេីយ​ទេ​?​ដូច្នេះ​ ជម្រើស​ល្អ​មាន​តែលួច​មេីល​ពី​ចម្ងាយ​ និង​ រង់ចាំ​ឱកាស​ល្អ​មក​ដល់​។ គ្រាន់​តែ​ដឹង​ថា​ ថេយ៉ុង​ មាន
សុវត្ថិភាព​ រស់​នៅ​សុខ​ស្រួល​ គេ​សប្បាយ​ចិត្ត​ណាស់​ទៅហេីយ​។

«ស្លាប់​គ្មាន​សល់​ឆ្អឹង​ទេអាង៉ោល​អេីយ​!!!»​ជុងហ្គុក​ សង្គ្រឺត​ធ្មេញ​
គ្រឺត​ក្រត​ទាំង​ក្ដៅ​ ទាំង​ខឹង​ ចង់​តែយក​កាំភ្លើង​មកបាញ់​បំបែក​ក្បាល​
ចោល​។ ព្រោះ​តែកូន​ចៅ​ម្នាក់​ហ្នឹង​ហេីយ​ ចូល​ដៃ​ ចូល​ជេីង​ជា​មួយ​
ប្រពន្ធ​ក្មេង​មក​នៅសំងំ​ក្នុង​ផ្ទះ​លំហែ​យ៉ាង​រំភើយ​ ទុក​ឲ្យ​គេនៅគ្រាំ
គ្រាតែម្នាក់ឯង​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​។
........
«អរគុណ​បង​ខ្លាំង​ណាស់​ បេីមិនបានបង​ទេ​ ម្ល៉េះ​ពេល​នេះ​ ខ្ញុំ​មិន​
ដឹង​ជារសាត់​អណ្ដែត​ដល់​ណាទេ​»កំលោះ​តូច​ញញឹម​មុខ​ស្ងួត​ដាក់
នាយ​ ង៉ោល​ អរគុណ​ដែល​គេបានជួប​ខ្លួន​កាល​ពីយប់​នោះ។

«ជំទាវ​តូច​ ជា​ចៅហ្វាយ​ទី២របស់​ខ្ញុំ​ៗជួយ​ជំទាវ​តូច​ ជា​រឿង​ធម្មតា​ទេ​ កុំបាច់​អរគុណ​អី!...តែថា​...»









«ថាអីទៅ​?»នាយ​តូច​ ធ្វើ​ភ្នែក​ម៉ក់ៗ​ សួរ​ទៅ​ នាយ​ង៉ោល​ ទាំង​មិន​
យល់​ លាយឡំ​ការ​ចង់​ដឹង។

«បេីលោក​រដ្ឋមន្ត្រី​ដឹង​ពី​រឿងខ្ញុំនាំ​ ជំទាវ​តូច​មកលាក់​ខ្លួន​នៅទីនេះ​
ខ្ញុំ​ច្បាស់​ជា​ស្លាប់​គ្មាន​ដីកប់ទេ​»ហេតុ​តេី​ស្រលាញ់​ចៅហ្វាយ​តូច​
ទេីប​ហ៊ាន​លះបង់​ដល់​ម្លឹង​ ទាំង​ដឹង​ហើយ​ ឭហេីយ​ បេីរដ្ឋ​មន្ត្រី​ ជ្រាប​
ពី​រឿង​នេះ​ គេ​ច្បាស់​ជា​គ្មាន​ថ្ងៃ​បាន​ឃើញ​ពន្លឺ​ថ្ងៃ​ទៀត​ទេ​។

«សុំទោស​! លំបាក​ដល់​បង​ហើយ​»កាយ​ល្អិត​ ឱន​ក្បាល​គោរព​
នាយ​ង៉ោល​ ទុក​ជា​ការ​អរគុណ​ ហើយ​ក៏សុំទោស​ដែល​នាំការ​លំបាក​ដល់​គេ។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now