Episode 25 : មិញខ្ងុំធ្វើលេងតាស៎

1.2K 138 8
                                    

«យ៉ា.....គីម ថេយ៉ុង»ជុងហ្គុក ថេយ៉ុងគ្រាន់តែឃើញជុងហ្គុកហៅឈ្មោះខ្លួនខ្លាំងៗក៏ចាប់ផ្ដើមអូសដៃជីមីនរត់តែម្ដង តែគិតថារត់គេចពីរនាយរួចមែនទេ?ចម្លើយច្បាស់ណាស់ថាអត់

«អាយ៎ លែងយើង»គ្រាន់តែអូសដៃជីមីនរត់មិនទាន់ទាំងបានបានប្រាំជំហានត្រឹមត្រូវផងកូនចៅរបស់ជុងហ្គុកចាប់គេបានទៅហើយ

«នែ៎ពួកលោកធ្វើអីនឹងលែងមិត្តខ្ងុំទៅ»ជីមីនដែលឈរនៅចិត្តនោះពេលដែលឃើញគេចាប់មិត្តខ្លួនហើយគេក៏ចូលទៅជួយដោយតាមចាប់ទាញគេមកវិញ

«ចេញអោយឆ្ងាយទៅកុំអោយចៅហ្វាយយើងខឹងទាន់»នាយបឿន ដែលជាដៃឆ្វេងរាងក្រាសបន្លឺឡើងនៅពេលដែលឃើញជីមីនមកជួយទាយគេទៅវិញចឹង រីឯជីមីនវិញពេលដែលគេលឺចឹងហើយក៏ក្រឡេកទៅមើលមុខរាងក្រាសដែលកំពុងសម្លក់គេទើបគេរហ័សដកដៃចេញនឹងឈានជើងថយក្រោយយ៉ាងលឿន

«លែងយើងទៅ»រីឯថេយ៉ុងវិញនៅតែប្រឹងរើបម្រាស់ដដែលព្រោះតែខ្លាចនាយចាប់ទៅដាក់ម៉ាយប់មែន🌚
«លែងអី ចង់ទៅណាមិញគ្រាន់បើណាស់ហីសុទ្ធតែចង់ដាក់ម៉ាយប់លូវគេព្រមហើយមិចមិនចង់ទៅ»នៅពេលដែលនាយបឿនចាប់គេមកដល់ឡានភ្លាមជុងហ្គុកបើមាត់សួរទៅថេយ៉ុងវិញលក្ខណៈឌឺដងវិញ

«អឺ...គី...»ថេយ៉ុងពេលនេះក៏ធ្វើជានិយាយមិនចេញអោយគេដឹងថាខ្លួនកំពុងតែខ្លាចនាយទាំងដែលការពិតក្នុងចិត្តចង់ទៅជាមួយគេ ដូចដឹងហើយថានាយម្នាក់នេះជាកម្មសិទ្ធរបស់គេតែគេមិនមែនកម្មសិទ្ធរបស់នាយទេ🌚 ចឹងហើយបានជាគេចង់នៅក្បែរនាយបែកគ្នាពីរថ្ងៃនឹកសឹងអីហើយ

«អឺ គឺៗអីគេមិចមិនឆាប់និយាយមក»ជុងហ្គុកដោយសារតែចាំស្ដាប់នាយតូចឆ្លើយយឺតយាវពេកក៏ជ្រុលមាត់សម្លតគេតែម្ដងទៅ

«គឺមិញខ្ងុំធ្វើលេងតាស៎»ថេយ៉ុងការដែលឃើញគេសម្លត់បែបនេះហើយគេក៏ឆ្លើយទៅគេតិចៗទាំងអោនមុខចុះទៀតផងធ្វើដូចជាខ្លាចណាស់ចឹងទាំងដែលការពិតគ្មានក្លាចគេអីបន្តិច

«ចុះយប់មុនឯងធ្វើលេងដែលហេស៎??»ជុងហ្គុក ទៅគេវិញទាំងសម្លឹងមុខគេមិនដកទៅណាសោះ ដឹងទេប៉ុន្មានថ្ងៃនេះនាយនឹកគេណាស់មិនដឹងជាស្អីទេលោកអើយក្នុងចិត្តចេះតែនឹកឃើញមុខតូចៗបបូលមាត់បេះដូងនេះណាស់ទាំងដែលពីរមុននាយមិនដែលបែបនេះពីរមុនមកផងតែហេតុអីក្មេងនេះមានឥទ្ធិពលលើគេខ្លាំងម៉េស?មិនយល់ពីរខ្លួនឯងសោះ (អាការៈនឹងស្លាញ់គេច្បាស់ណាស់😶)

💫វិថីស្នេហ៍អ្នកលេង💫Where stories live. Discover now