Episode 10 : សម្ដីថ្លោសណាស់តើឯងនេះ

1K 116 0
                                    

«តើគួរញ៉ំាអីទៅណ៎»ថេយ៉ុងពេលដែលជិះកង់មកដល់កន្លែងដែលគេលក់អីជាជួលៗក៏ឈប់កង់មុននឹងងាកមើលតូបលក់អីថាគួរទិញអីល្អទៅ
«គួរតែញ៉ំាប្រហិតល្អជាងវាអស់លុយតិច ហិហិ»ថេយ៉ុងនិយាយចប់គេក៏ជិះទៅទៅតូបលក់ប្រហិតមុននឹងចុះទៅរើស

«មីងខ្ងុំយកអាវែងៗនេះប្រាំ»ថេយ៉ុងក៏លើកដៃទៅចង្អុលទៅប្រហិតដែលវែងៗធំៗពណ៍ក្រហមនោះ(អ្នកអាននឹងគិតខ្លីៗបានហើយកំគិតន័យជ្រៅពេក🌚)

«Hotdog មែនក្មួយ អរចាំតិចចាំមីងដាក់អោយ»ថេយ៉ុងមិនបានឆ្លើយគ្រាន់តែង៉ក្បាលថាជាអានឹងហើយគេក៏ដើរទៅរកន្លែងអង្គុយទៅ ក្រោយមកអ្នកលក់ក៏លើកប្រហិតមកថេយ៉ុងក្រោយញ៉ំារួចរាល់ថេយ៉ុងក៏ចាកចេញពីរទីនោះមកកាន់ផ្ទះព្រោះនេះវារៀងយប់ហើយណាមួយផ្លូវទៅកន្លែងគេរស់នៅស្ងាត់ទៀត

«អេ៎ នេះពួកឯងមកឈរអីត្រង់នេះ»ថេយ៉ុងកំពុងជិះកង់សុខៗក៏ស្រាប់តែមានមនុស្សមួយក្រុមមកស្ទាក់ផ្លូវរបស់គេមិនអោយជិះទៅមុខបាន

«ក្មេងតូចចង់ទៅណា៎នឹងនេះយប់ហើយណា៎មិនខ្លាចទេមែនទេ ចង់អោយពួកបងជូនទៅផ្ទះដែលទេ??»សម្លេងក្រលធំរបស់បុរស់ម្នាក់នោះបានសួរទៅកាន់ថេយ៉ុងដោយចរឹកពាលព្រមជាមួយនឹងគ្នីគ្នារបស់ពួកគេប៉ន្មាននាក់ដែលនៅពីរក្រោយឈរញញឹមចុងមាត់។ពួកទាំងនេះគឺជាជនពាលដែលនៅតំបន់នេះនឹងតាមរញ៉ែរញ៉ៃអ្នកដែលដើរតាមនេះមិនថាស្រីឬប្រុសអោយតែតាមតំបន់នេះ

«អ៎រ មិនអីទអរគុណច្រើន ប៉ុន្តែសូមចៀសផ្លូវទៅខ្ងុំត្រូវការទៅផ្ទះ»ថេយ៉ុង ឆ្លើយទៅបុរស់នោះទាំងទឹកមុខស្មើរធេងខុសឆ្ងាយពីរនិយាយជាមួយជុងហ្គុកដាច់។ គ្រាន់តែឃើញឬកពាលពួកទាំងនេះគេដឹងបាត់ទៅហើយថាពួកគេជាប្រភេទមនុស្សបែបណា ទើបខ្លួនមិនចង់តាប៉ែច្រើនជាមួយទើបសុខចិត្តសុំផ្លូវពួកគេវិញ តែគិតហេស៎ថាពួកអស់នោះអោយទៅស្រួលៗ

«អេ៎ ប្រញាប់ទៅណាក្មេងតូច មិនគិតចង់និយាយលេងជាមួយពួកបងទេហេស៎??»កូនចៅម្នាក់របស់គេក៏មកឈរជិតថេយ៉ុងមុននឹងញញឹមញាក់ចិញ្ចើមដាក់រាងតូចថែមទៀតផង

«និយាយក្បាលម៉ែឯងស្អី យប់ស្មើរនឹងហើយ ណាមួយខ្ងុំគ្មានរឿងនិយាយជាមួយពួកឯងទេ ចេញទៅ»ថេយ៉ុង ជ្រួញចិញ្ចើមស្គៀតជើងធ្មេញតិចៗដោយដោយការមិនពេញចិត្ត រួចដេញពួកនោះអោយចេញពីរមុខពីរមាត់ខ្លួនដោយសម្ដីចាក់ទឹកមិនលេចហាក់គ្មានខ្លាចញញើតរអានឹងពួកជនពាលដែលមានគ្នាមាឌធំឌាំងៗទាំងនោះអីតិច

💫វិថីស្នេហ៍អ្នកលេង💫Where stories live. Discover now