ផ្ដើមរឿង : កូនក្រមុំខ្ងុំ

4.3K 241 0
                                    

# Seoul
«ចៅហ្វាយ...នេះលោកគីម ដុងវ៉ូ ជាពាណិជ្ជករជនជាតិកូរ៉េគេមានរឿងពិភាក្សាជាមួយចៅហ្វាយ»សាន់ ក៏បាននិយាយប្រាប់ទៅចៅហ្វាយរបស់ខ្លួនគេឮហើយក៏មិនបាននិយាយអីគ្រាន់តែងក់ក្បាលជាសញ្ញាហើយ សាន់ ក៏បានងាកមុខទៅដល់លោកគីមវិញគាត់យល់សាច់ការក៏ដើរចូលទៅ

«សួរស្ដីលោកចន»លោកគីមក៏បានដើរទៅជិតគេបន្តិចមុននឹងអោនគំនាបជាការគួរសម
«បាទសួរស្ដីលោកគីម ដុងវ៉ូ ! សូមអញ្ចើញអង្គុយ»ជុនហ្គុកក៏ធ្វើការគួរសមទៅគាត់វិញ

«លោកមានការអីក៏និយាយមក សាន់គេដឹងរឿងគ្រប់យ៉ាងដែលខ្ងុំដឹង»ដោយសារឃើញគាត់ស្ទាក់ស្ទើរក្នុងការនិយាយនិងគិតតែពីសម្លឹងមុខជំនិតរបស់ខ្លួនទើបបញ្ជាក់ឱ្យគាត់ដឹង

«អឺ.... គឺថាអាជីវកម្មខ្ញុំនេះ វាមានបញ្ហាតិចតួចបានជាខ្ញុំចង់ខ្ចីលុយលោក 20លាន»លោកគីមនិយាយទាំងញញឹមមិនសូវសម
«20លានវ៉ុន ឬ 20លានដុល្លារហុងកុង»ជុងហ្គុក
«អឺបាទ៎ 20លានដុល្លាហុងកុង»លោកគីម
«អាស៎...ស្មើរនឹង 80លានវ៉ុនកូរ៉េត្រូវទេ??»ជុងហ្គុកនិយាយទាំងមុខស្មើរ ( អារឿងលុយវ៉ុនអីនឹង admin មិនដឹងទេចេះតែដាក់ៗទៅ🌚 )

«បាទ៎ មែនហើយ!!»លោកគីម និយាយទាំងញញឹមស្រល់ ( មិនអោយស្រល់មិចបើក្រញូវខ្លាចគាត់ឲ្យលុយខ្ចី😂 )
«និងសងខ្ញុំវិញនៅពេលណា»ជុងហ្គុក
«ហិហិ!!ខ្ងុំសុំពេលលោកចន អោយបាន3ខែលោកចន»លោកគីម
«ព្រមទាំការប្រាក់ក្នុងមួយរយការ20ណា៎»ជុងហ្គុក

«ហាស៎ហា!! អារឿងនឹងគ្មានបញ្ហាទេលោកចន»លោកគីម

«បើចឹងក៏ Ok » ជុងហ្គុកថាចប់ក៏លើកស្រាក្រហមមកក្រេបតិច
«ហើយសាន់ជាអ្នកចាត់ការរឿងលុយនេះឱ្យលោក »ជុងហ្គុក និយាយទាំងមើលមុខសាន់ ហើយសាន់ក៏ងក់ក្បាលយល់ពីអ្វីដែលចៅហ្វាយខ្លួននិយាយ

«អូ៎....! អស្ចារ្យមែនទែនលោកចន ក៏អរគុណច្រើនលោក...»លោកគីមក៏ក្រោកឈរហើយអោនគំនាបគេបន្តិចមុននឹងនិយាយ គាត់និយាយមិនទាន់ចប់ស្រួលបួលផងជុងហ្គុកក៏កាត់

«ឈប់សិន....»ជុងហ្គុកដាក់កែវស្រាចុះមុននឹងងើបមុខមើលទៅគាត់

💫វិថីស្នេហ៍អ្នកលេង💫Unde poveștirile trăiesc. Descoperă acum