Episode 1 : ប៉ាស្រឡាញ់កូនណា៎

1.4K 161 0
                                    

#At Night 🌙
ពេលរាត្រីបានឈានចូលមកដល់តាមពេលវេលាដែលរំកិលទៅមុខជារឿងៗផ្ទៃមេឃក៏ចាប់ផ្ដើមបម្រែពណ៍មកជាខ្មៅងងឹតដោយពាំនាំនូវវង់ព្រះច័ន្ទូលក្រឡង់យ៉ាងស្រល់ស្អាតមកឲ្យរះបំភ្លឺនាពេលយប់អមដោយហ្វូងផ្កាយជាច្រើនដួងបន្ថែមទៀតនៅបញ្ចេញរស្មីចេញចិញ្ចាចចិញ្ចែងក្បែរនិងដួងព្រះច័ន្ទដែរ។ក្រឡេកមកមើលក្នុងបន្ទប់មួយដែលកំពុងមានមនុស្សពីរនាក់ដោយម្នាក់អង្គុយនៅមុខតុសំអាងនិងម្នាក់ទៀតឈរនៅពីក្រោយដែលកំពុងតែសិតសក់ឲ្យបងស្រីរបស់ខ្លួនហើយម្នាក់នោះគ្មានអ្នកណាក្រៅពីគីម ថេយ៉ុងនិង គីមថេស៊ូឡើយ

«ហឹម! បើនិយាយឱ្ដល់យទៅប្អូនប្រុសបងក៏ស្អាតដែរតើស៎ បើមើលឲ្យស្រួលបួលស្អាតជាងបងដែលជាស្រីទៅទៀត»ថេស៊ូ មើលទៅកាន់កញ្ចក់រួចសរសើរប្អូនខ្លួនដែលកំពុងតែសិតសក់ឲ្យខ្លួនទាំងយកចិត្តទុកដាក់

«បងស៊ូកុំមកនិយាយលេងសើចណា៎ ន៎ែខ្ញុំធ្លាប់បានសួរលោកប៉ាញឹកញាប់ដែរថាប៉ាយកខ្ញុំច្រឡំពីមន្ទីរពេទ្យទេដឹង»ថេយ៉ុងនិយាយរួចក៏សើចលឹបភ្នែកដាក់បងស្រីមើលទៅវាគួរឲ្យស្រឡាញ់ណាស់

«អត់ទេឯងគិតច្រើនហួសពេកហើយបងថាឯងមិនទាន់ចេះមើលខុសត្រូវខ្លួនឯងច្រើនជាងហើយម្យ៉ាងទៀប៉ាប្រើឯងច្រើនហួសពេកទើបឯងមើលទៅមិនស្រស់ដូចបង ចាំបងប្រាប់ប៉ាឱ្យឈប់ប្រើឯងទៀត អើយស្អែកនេះណាយើងទៅហាងបងទៅមើលទិញឡេថែរក្សាស្បែកឲ្យឯងលើកនេះឯងនឹងស្អាតដូចជាព្រះចន្ទ»ថេស៊ូក៏ងាកមុខមករកប្អូនហើយក៏និយាយនឹងអង្អែមុខប្អូនតិចៗ

«អឺ....ខ្ញុំថាមិនយកល្អជាង មុខខ្ញុំមូលដូចព្រះច័ន្ទអ្នកណាគេមកយកនោះ»ថេយ៉ុងក៏ខំធ្វើមាត់ប៉ោងប៉ោងហើយមើលទៅគួរឲ្យខ្នាញ់ណាស់សម្រាប់បងគេ
«ន៎ែ មិនមែនមូលទេ»ថេស៊ូដោយគ្រឺះប្អូនពេកក៏ដាក់មួយដៃតិចៗហើយក៏នាំគ្នាសើចលេងសប្បាយពេញនឹងទៅ

យើងងាកមកមើលលោកគីមវិញកំពុងអង្គុយផឹកកាហ្វេមើលទៅគាត់ដូចជាស្មុគស្មាញណាស់កំពុងតែអង្គុយសុខៗមានមនុស្សខលមកគាត់ហើយលោកគីមយកមកមើលថាជាអ្នកណាគ្រាន់តែដឹងថាជាអ្នកណាក៏ធ្វើឱ្យលោកគីមចិត្តរារែកចង់លើកបន្តិចអត់បន្តិចតែចុងក្រោយនៅតែលើកដដែល
In call ☎️
«លោកគីម ដុងវ៉ូ ស្អែកនេះដល់ពេលកំណត់ដែលលោកត្រូវបញ្ជូនកូនស្រីលោកឱ្យលោកចនហើយ»មែនហើយម្នាក់ដែលខលមកនោះគ្មាននរណាក្រៅពីសាន់ដែលជាជំនិតរបស់ជុងហ្គុកនោះទេ

💫វិថីស្នេហ៍អ្នកលេង💫Where stories live. Discover now