Episode 23 : នាងមានការអីមែនទេ?

1.3K 140 2
                                    

JEON-Jung-Group💫

«ហ្ហើយ...»សម្លេងនៃការដកដង្ហើមធំជាលើកទី១ពាន់ក៏បន្លឺឡើងខណៈម្ចាស់សម្លេងកំពុងផ្ចិតផ្ចង់ខំធ្វើការងាររបស់ខ្លួនទាំងតឹងទ្រូវ ហើយណាមួយអាខួរក្បាលឆ្កួតឡប់នេះទៀតនៅមិននៅទៅនឹកឃើញរូបរាងសុិចសុីរបស់ក្មេងម្នាក់នោះទៀត តែភ្លាមក៏ស្រាប់តែលឺសម្លេងគោះទ្វារបន្លឺឡើង

តុក តុក តុក ក្រាក!!✨

«លោកចន»កំពុងតែអង្គុយឈ្ងោកមុខធ្វើការសុខៗក៏ស្រាប់តែឮសំឡេងគោះទ្វាហើយមិនទាន់ទាំងអនុញ្ញាតឱ្យចូលផងក៏បានបើកឲ្យឃើញនារីដែលមានរូបស្រស់ឆោមឆាយស្លៀកពាក់លេចលើលេចក្រោមបបូរមាត់ក្រហមឆេះកំពុងតែដើរសំដៅមករកខ្លួន

«នាងមានការអីមែនទេ»ជុងហ្គុកគ្រាន់តែងើបមុខមើលនាងបន្តិចឲ្យដឹងថាជាអ្នកណាហើយនាយក៏បានឈ្ងោកមុខមើលឯកសាររបស់ខ្លួនវិញព្រោះនាងមិនមែនជាមនុស្សសំខាន់ហើយថែមទាំងសួរបកទៅនាងវិញដោយប្រើសម្ដីយ៉ាងគំរោះគំរើយទៅនាងទៀតផង

«គឺអូនមករកលោកចននឹងណា៎ព្រោះឥឡូវមិនដែលឃើងលោកចនទៅរកអូនសោះហើយណាមួយទៀតអូនក៏នឹកលោកចនខ្លាំងណាស់ដែល»ម៉ូនី និយាយតែមាត់ទេតែនាងកំពុងតែដើរទៅអង្គុយលើភ្លៅរបស់នាយហើយថែមទាំងយកដៃស្រឡូនៗដូចបន្លាផ្កាកុលាបយកទៅអង្អែលលើទ្រូងនាយចុះឡើងៗថែមទៀតផង(ស្គាល់បន្លាផ្កាកុលាបដេស៍😁🙄)

«នាងនិយាយអស់ហើយឬនៅបើអស់ហើយសូមមេត្តាយាងចេញពីអូហ្វីសរបស់ខ្ញុំទៅព្រោះខ្ញុំកំពុងធ្វើការគ្មានពេលលេងសើចជាមួយនាងទេ ចេញទៅ....»ជុងហ្គុក មិនត្រឹមតែនិយាយធម្មតាទេនាយថែមទាំងទាញនាងឲ្យចេញពីលើផ្លូវរបស់ខ្លួនទៀតព្រោះថានាយពេលនេះគឺពិតជាធុញៗៗៗៗនាងខ្លាំងណាស់

«ហេតុអីទៅលោកចន? អូនខំមករកបងដល់អូហ្វីណាស់»ម៉ូនី សួរទៅចុះជុងហ្គុកវិញទាំងក្ដៅចិត្តតិចៗព្រោះតែនាយបានទាញនាងអម្បាញ់មិញបិះនឹងដួលអុកគូទទៅហើយតែសំណាងនាងទុកខ្លួនជាប់កុំអីបាក់ជើងបាត់

«ចុះអ្នកណាអោយនាងមករកខ្ងុំ?»ម៉ូនី គ្រាន់តែឮសំណួររបស់ជុងហ្គុក ភ្លាមធ្វើឲ្យនាងគាំងឈរទប់ខ្លួនមិនចង់ជាប់រកពាក្យឆ្លើយមិនបានតែមែនហើយគឺគេមិនបានហៅនាងមកឯណានាងមកដោយខ្លួនឯងហ្នឹង

💫វិថីស្នេហ៍អ្នកលេង💫Where stories live. Discover now