Episode 17 : ការងារស្រួលៗ

1K 125 1
                                    

«នេះជាឯកសារទាំងអស់ដែលឯងត្រូវមើលអោយចាំ»សាន់ ក្រោយនិយាយសាច់ការចប់អស់ហើយសាន់ក៏បាននាំថេយ៉ុងទៅភូមិគ្រឹះរបស់រាងក្រាសរួចក៏លើកឯកសារមួយដុំធំមកអោយរាងតូចមើល

«ហាស៎ ស្អីគេអោយមើលទាំងអស់នេះហេស៎»ថេយ៉ុងឃើញឯកសារទាំងនោះហើយក៏ភ្ញាក់ផ្អើលជាខ្លាំងព្រោះអីដឹងទេ?ព្រោះឯកសារនេះច្រើនណាស់មិនមែនតិចទេលោកអើយ

«ត្រូវហើយឯងត្រូវតែមើលវាអោយអស់ រួចចងចាំវាទុកផងព្រោះនេះសុទ្ធតែជាឯកសារសំខាន់ទាក់ទងនឹងមីនយ៉ុងដូច្នេះហើយឯងត្រូវតែអានវាអោយចាំ»សាន់ក៏បានរៀបរាប់ប្រាប់រាងតូចទាំងអស់នៅអ្វីដែលគេដឹង

«ហូយ៎ ហេតុអីច្រើនយ៉ាងនេះធ្វើមិចនឹងអានអស់ទៅ»ថេយ៉ុងក៏នៅតែរអ៊ូដដែលព្រោះអីដឹងទេ ព្រោះតែគេខ្ចិលអាននឹងហើយ លោកព្រះឯកសារច្រើនយ៉ាងនេះអានពីរថ្ងៃនឹងមិនទាន់ទាំងចប់ផងនាំតែអោយគេចាំទៀតនោះមិនចប់ហើយទេហី

«ខ្ងុំមិនដឹងទេតែឯងត្រូវតែអាននឹងចាំវាអោយបាន អ៎រភ្លេចប្រាប់ឯងមានពេលតែ5ម៉ោងប៉ុណ្ណោះសម្រាបការមើលឯកសារមួយនេះ»សាន់ និយាយហើយក៏ដើរចេញបាត់ទៅនៅតែរាងតូចដែលកំពុងអង្គុយរអ៊ូតែម្នាក់ឯង

«ស្អីហា៎ ម៉ែអាណាឯកសារអោយគរដូចភ្នំវាអោយអញអានអោយចងចាំត្រឹមតែរយៈពេល5ម៉ោង ធ្វើមើលអញនឹងខួរក្បាលមនុស្សយន្តហើយបានចឹង»ថេយ៉ុងនៅតែមិនសុខចិត្តអង្គុយរអ៊ូតែឯងមិនឈប់ តែទោះជាកំពុងអង្គុយក៏ក្រោយក៏រាងតូចនៅតែទាយឯកសារនោះមកមើលនឹងកាន់ខ្មៅដៃមកដើម្បីណូតចំណាំវាទុកដែល ទោះជារាងតូចមិនចង់ធ្វើក៏ដោយក៏ត្រូវតែធ្វើដែលព្រោះអីខ្លួនទទួលពាក្យសម្តីគេហើយមិនអាចអោយគេវិញបានឡើង

3ម៉ោងក្រោយមកលឿនដូចអ្នកសរសេរកំពុងកុហក់
«គីម ថេយ៉ុងឯងធ្វើស្អីរបស់ឯងនឹង»ជុងហ្គុកដែលទើបនឹងត្រឡប់មកពីរក្រុមហ៊ុនថានឹងមកមើលរាងតូចរបស់យើងនៀក៎មើលឯកសារដល់ណា៎ហើយតែអ្វីដែលនាយឃើញពេលនេះគឺរាងតូចកំពុងតែដេកយ៉ាងលក់ស្រួលទៅវិញក៏ធ្វើអោយរាងក្រាសក្ដៅក្រហាយឡើងភ្លាម

«គឺខ្ងុំមិនយល់ចាំមិនបាន»នៅដែលលឺសម្លែងស្រែករបស់រាងក្រាសភ្លាមក៏ធ្វើអោយរាងតូចថេយ៉ុងភ្ញាក់ឡើងក្រញាងមុននឹងងើបឡើងអង្គុយអោយស្រួលបួលឆ្លើយទៅគេវិញ

💫វិថីស្នេហ៍អ្នកលេង💫Where stories live. Discover now