កែវភ្នែកមូលក្លុំ សម្លក់ដាក់មនុស្សគ្រប់គ្នាដែលមាន
វត្តមាននៅទីនោះ លើកលែងតែ គូរ៉ាក់ ម្នាក់ប៉ុណ្ណោះ
ព្រោះនាយបានហៅខ្លួនថាជំទាវតូច កុំអី គូរ៉ាក់ ក៏
ជាម្នាក់ក្នុងចំណោមកងអង្គរក្សជាច្រើននាក់ដែរ។
នាយតូច ងើយក្បាលសម្លក់ពួកគេម្នាក់ម្ដងៗទាល់
តែអស់ចិត្ត ទម្រាំអស់ចិត្ត គ្រាប់ភ្នែកទាំងគូសឹងតែ
ក្លាយទៅជាពណ៌សបញ្ឈរឡើងលើអស់ទៅហើយ។
វិនាទីបន្ទាប់ ជំហានខ្លីៗ បោះសំដៅទៅរកអង្គរក្ស
ក្បាលត្រង៉ោលដែលខ្លួនខឹងជាងអ្នកណាៗទាំងអស់
រួចជំទើតជើងចង្អុលមុខគេ តែចង្អុលមិនដល់ ព្រោះ
គេខ្ពស់ពេក ឃើញពិបាកភ្នែកដូច្នេះ អ្នកដែលជាដើម
ហេតុនៃរឿងទាំងនេះ ក៏លូកដៃចាប់ចង្កេះអង្ក្រងជាប់
ហើយលើកឲ្យស្មើនឹងនាយកងអង្គរក្សក្បាលត្រង៉ោល
នាយតូច ញញឹមសមចិត្ត ទើបលើកដៃចង្អុលមុខគេ
មុននឹងនិយាយ៖
«បើកភ្នែក និង ត្រចៀកលោកចាំស្ដាប់ឲ្យច្បាស់ៗ
ពួកលោកក៏ដូចគ្នា ខ្ញុំជាមនុស្សតែម្នាក់គត់ដែល
លោករដ្ឋមន្ត្រី ស្រឡាញ់ចាត់ទុកដូចជាកូនប្រពន្ធ!
ថ្ងៃក្រោយឃើញខ្ញុំដើរ ចេះគេចផ្លូវខ្ញុំផង ឭទេ?ខ្ញុំ
សួរថាឭទេ?»ពេលគ្មានអ្នកណាឆ្លើយតប កំលោះតូច
ក៏តម្លើងសំឡេងសួរម្ដងទៀត តែនៅតែពុំមានការអ្នក
ឆ្លើយតបដដែល រហូតទាល់តែ ជុងហ្គុក លួចញាក់
ភ្នែកធ្វើជាសញ្ញា ទើបពួកគេព្រមឆ្លើយ ប៉ុន្តែក្មេងខ្លះ
ដូចជាមិនពេញចិត្តសោះ។
«ឭហើយទាន៎៎»នាយតូចចាប់ផ្ដើមសម្លក់ពួកគេម្ដង
ទៀត ពេលឭឆ្លើយតប មិនដូចអ្វីដែលខ្លួនចង់បាន
ទើបងាកទៅថើបថ្ពាល់លោកនាយករដ្ឋមន្ត្រីមួយខ្សឺត
ហាក់ចង់ឲ្យគេប្រាប់ក្រុមកងអង្គរក្សគួរឆ្លើយបែប
ណា។
«មិនមែនបែបនេះទេ!»
«ឭហើយជំទាវតូច»
«ពេញចិត្តឫនៅ?»គេទម្លាក់រាងកាយតូចល្អិតលើស្មៅ
ថ្នមៗ ទើបឱនសួរថាពេញចិត្តឫអត់ ពេលដែលក្រុម
កងអង្គរក្សហៅជំទាវតូច។
«ជុប៎៎!ពេញចិត្តណាស់»ថេយ៉ុង ជំទើតជើងថើប
ចង្ការដ្ឋមន្ត្រីបន្តិច ទើបញញឹមខ្ជឹបមាត់សារភាពប្រាប់
គេថាពិតជាពេញចិត្តខ្លាំងណាស់ពេលចុងបញ្ចប់
ខ្លួនជាអ្នកឈ្នះក្រុមកងអង្គរក្ស។
ВЫ ЧИТАЕТЕ
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី
Фанфикшнរឿងរ៉ាវស្នេហារវាងលោកនាយករដ្ឋមន្ត្រីវ័យក្មេងនៃប្រទេសកូរ៉េខាងត្បូងជាមួយនឹងអ្នកនិពន្ធប្រលោមលោកដ៏ល្បីឈ្មោះ គីម ថេយ៉ុង
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីEp:39
Начните с самого начала
