EP11 : លោកមិនស្រឡាញ់ខ្ញុំទេហ្ហេស??

2.4K 354 43
                                    

ចេញផុតពីហាងសៀវភៅ នាយតូច ក៏ដើរលេងបន្តដោយមាន អ្នកកម្លោះ នៅដើរតាមពីក្រោយ មិនដឹងថាការងារអ្វីទេដើរត្រាច់ចរពេញនឹង រុកចូលគ្រប់ច្រកល្ហកគ្មានហត់គ្មាននឿយអ្វីទេ មិនអាណិតអ្នកដើរតាមសូម្បីតែបន្តិច ។ ទើបតែមក Seoul លើកដំបូងទេ តែកុំមើលដើរដូចអ្នកនៅទីនេះរាប់ឆ្នាំអញ្ចឹង ក្មេងម្នាក់នេះពិតជាកំពូលមនុស្សមែន គេសុំខ្លាចតែម្តង ។

« ហត់ខ្លះទេ?? »

« ទៅវិញបានហើយ ម៉ោះ!! » លើកនេះទោះជាក្រវីក្បាលប្រកែកទាល់តែជ្រុះមកទៀតក៏គេលែងស្តាប់ លែងតាមចិត្តទៀតហើយ មិនដែលប្រទះទេក្មេងអីក៏ខូចយ៉ាងនឹងៗ ។ Jungkook ឈានជើងដើរទៅលើកបីកាយតូចច្រឡឹងឡើងអោបគេជាប់ទ្រូងយ៉ាងណែនដើម្បីកុំឱ្យគេរើរួច ពិនរើណាស់ឱ្យរើទាល់តែហត់តែម្តង ។

« អាយ៎!! អត់ទេ!! លែងភ្លាម!! មិនទៅទេ!! » Tae ប្រឹងលើកដៃលើកជើងឆ្កាងចុះឆ្កាងឡើងរើយកៗមិនខ្វល់ទេថាបើរើរួចខ្លួននឹងធ្លាក់ សំខាន់គឺត្រូវតែរើ គេមិនចង់ទៅវិញទេគេចង់ដើរលេងទៀត តែមិនរើគេច្បាស់ជានាំខ្លួនទៅ condo វិញហើយ ។

ការរើបម្រះដល់ថ្នាក់បែកញើសហូរមកតាមជើងសក់គឺមិនបានការអ្វីឡើយ ព្រោះ Jungkook បាននាំគេមកដល់បន្ទប់វិញបាត់ទៅហើយ រើចង់ដាច់ខ្យល់ទៅហើយគ្មានបានការស្អីសោះ ។

« យប់ចាំនាំទៅដើរលេង សម្រាកយកកម្លាំងដើរលេងយប់ទៅ »

« ចាំមើលតែកុហកខ្ញុំទាត់លោកមួយជើងមិនខានទេ » Tae លើកដៃចង្អុលមុខគេចាត់ទុកជាការគម្រាម ចាំមើលតែហ៊ានកុហកច្បាស់ជាដឹងគ្នាមិនខានទេ ។

« ឈ្លើយៗ »

« ប៊ែក!! ខ្លាំងចូលមកវាយដល់ក្នុងបន្ទប់ទឹកមក ប៊ែក!! » Tae ស្ទុះវឹងរត់ចូលក្នុងបន្ទប់ទឹក អើត.កចេញពីក្នុងបន្ទប់ទឹកមកលាអណ្តាតឌឺដងគេមិនឈប់ ព្រោះអ្វីគេមិនហ៊ានចូលក្នុងបន្ទប់ទឹកទេ ហាសហា!! មុខ ។

« ហេតុអីក៏គេគិតថាយើងខ្លាចបន្ទប់ទឹក?? ហ្ហើយ!! ក្មេងម្នាក់នេះចំមែនហើយ » Jungkook ឈរនិយាយតិចៗតែម្នាក់ឯង ក្រវីក្បាលទៅវិញទៅមកហាក់ដូចជាហួសចិត្តហួសថ្លើមជាមួយក្មេងម្នាក់នេះខ្លាំងណាស់ តែក៏ត្រូវម្យ៉ាងដែរ រឿងអ្វីដែលមិនហួសចិត្តកើត បើគេគិតថាខ្លួនខ្លាចបន្ទប់ទឹកបែបនេះ ។

You've reached the end of published parts.

⏰ Last updated: Nov 18, 2021 ⏰

Add this story to your Library to get notified about new parts!

Zero O'Clock - ss2Where stories live. Discover now