EP7 : បងមើលឃើញគេដែលឬ??

1.9K 378 25
                                    

    បន្ទាប់ពីចំណាយពេលនៅគេងមើលមេឃមើលផ្កាយជាមួយគ្នាអស់មួយសន្ទុះធំ ខ្យល់បក់រំភើយៗផ្គួបផ្សំជាមួយសម្លេងសត្វយំក៏បានបំពេរឱ្យ អាល្អិត ដែលទើបនឹងពេញវ័យក៏គេងលង់លក់ទៅដោយមិនដឹងខ្លួន ។ គេងតាំងពីនៅលើខ្នើយរើរហូតដល់ទៅគេងពីលើដៃរបស់កម្លោះសង្ហារ អោបគេឱ្យស្និតតតាត់ព្រោះតែទម្លាប់មនុស្សមិនចេះគេងពេលគ្មានអ្វីអោប ។

    Jungkook ទម្លាក់វាំងននបាំងជុំវិញគ្រែទាញភួយមកដណ្តប់ឱ្យគេ រួចក៏អោនទៅថើបបបូរមាត់គេមួយខ្សឺតស្រាលៗ បិទភ្នែកសំងំគេងតាមពីក្រោយដោយលះបង់ដៃម្ខាងឱ្យគេគេងកើយពីលើ ។

[ ព្រឹកថ្ងៃថ្មី ]

    ព្រះអាទិត្យចាប់រះឡើងកាន់តែខ្ពស់ទៅៗ ដោយឡែកអ្នកដែលកំពុងគេងកៀកកើយគ្នាយ៉ាងស្និតរមួតមួយគូនេះវិញគឺគ្មានអ្នកណានឹកគិតចង់ភ្ញាក់ពីគេងឡើយ ព្រឹកម៉ោង 6 Jungkook គេភ្ញាក់ម្តង តែគេក៏គេងទៅវិញ រំលងផុតទៅមួយម៉ោងទៀត Tae ក៏ភ្ញាក់ហើយគេក៏គេងទៅវិញដដែល ព្រោះនេះមិនមែនជាម៉ោងគេត្រូវភ្ញាក់ឡើយ ទាល់តែម៉ោង 10 អីឯណោះទើបអូសគូទចុះពីលើគ្រែរួច ។

« អាល្អិតភ្ញាក់បានហើយ »

« មើល៎!! នៅឱ្យស្ងៀម » Tae លើកជើងម្ខាងយកទៅគងពីលើគេ រុលខ្លួនចូលទៅអោបគេកាន់តែណែន ព្រោះតែស្រួលគេង គេងអោបគេនេះស្រួលជាងអោបខ្នើយអោបថ្លៃៗនៅឯផ្ទះទៀត ។

« ភ្ញាក់ Kim Taehyung »

« យី!! ផាច់* នៅឱ្យស្ងៀមចង់អោប » នាយតូច ក្តាប់មាត់លើកដៃវាយទ្រូងមាំណែនមួយដៃលាន់ឡើងផាច់ ហើយក៏អោបគេបន្តឈ្មុសឈ្មុលចុងច្រមុះជាមួយទ្រូងគេញីញក់យកខ្លាំងៗ ព្រោះខឹងដែលគេរំខានដំណេកខ្លួន ។

« ងើបញ៉ំាបាយព្រឹកខ្លះ ទម្លាប់អត់បាយព្រឹករាល់ថ្ងៃមានមើលរាងទេចង់ប៉ើងតាមខ្យល់ទៅហើយ »

« ផាច់ៗ* » Tae បម្រះខ្លួនគេងផ្កាប់ខ្លួនចុះដាក់មុខលើទ្រូងគេ វាយថែមពីរដៃទៀតចង់ឱ្យគេស្ងាត់មាត់ ព្រោះពិតជាធុញៗណាស់ រកតែគេងអោបឱ្យស្ងប់សុខមិនបាន មាត់ច្រើនណាស់អត់មិនបានទះបែកមាត់ឥឡូវហើយ ។

« Taehyung~~~ » Jungkook ហៅឈ្មោះគេបង្អូសយ៉ាងវែង ទះត្រកៀកគេផាច់ៗប៉ុន្តែថ្នមៗ បានគេងបែបនេះវាយមិនឮស្រែករើអ្វីសោះ យប់មិញកាន់តែដៃសោះស្រែកចង់បែកព្រៃ ។

Zero O'Clock - ss2Where stories live. Discover now