EP10 : ស្អែកពួកយើងនឹងជួបគ្នាម្តងទៀត

1.6K 314 15
                                    

    កម្លោះសង្ហាទាំងពីនៅតែឈរសម្លក់សម្លឹងគ្នាមិនមានអ្នកណាចាញ់អ្នកណាទេ សម្រាប់ពួកគេពេលនេះបើអ្នកណាដកភ្នែកចេញមុនអ្នកនោះគឺជាអ្នកចាញ់ហើយ ព្រោះពួកគេមកជួយក្មេងប្រុសវ័យ 18 ឆ្នាំម្នាក់នេះក្នុងពេលតែមួយ ធម្មតាគូវាមិនអាចមាន 3 ឡើយ ត្រូវតែមានម្នាក់ដើរចេញហើយ ។

« អូយ៎!! » សម្លេងស្រែកត្អូញត្អែររបស់នាយតូចក៏បានទាក់ទាញចំណាប់អារម្មណ៍ពួកគេឱ្យងាកទៅរកម្ចាស់សម្លេងព្រមគ្នា ប្រញេប្រញាប់អោនទៅជួយមើលគេថាមានត្រូវរបួសកន្លែងណាឬអត់?? តែសំណាងហើយក្មេងរពឹសម្នាក់នេះមិនបានកើតអ្វីទេ ។

« ងើបរួចទេ?? »

« ជៀសទៅយើងចេះមើលថែគេហើយ » Jungkook លើកដៃទៅរុញ Sunghoon ចេញទៅម្ខាង អោនបម្រុងនឹងថាលើកជំនួសតែគេក៏រុញឱ្យចេញវិញដូចគ្នា ។

« មើលថែ?? ហ៉ឹស!! មុននេះយើងជាអ្នកមកដល់មុន » Sunghoon អោបដៃចូលគ្នាសើចដើម.កចេញមកបន្តិច និយាយថាខ្លួនជាអ្នកមកដល់មុនយ៉ាងអំនួត តែ Jungkook ក៏ធ្វើមុខចេញមកដូចជាចង់ក្អួតទៅវិញ ។

« សួរ Tae ទៅមើលថាឃើញអ្នកណាមុន?? » Sunghoon លើកចញ្ចើមម្ខាងឱ្យទៅសួរ នាយតូច ជំនួសវិញ យ៉ាងណាក៏គេបានឃើញខ្លួននៅតាមផ្លូវហើយក៏បានឃើញនៅក្នុងហាងម្តងដែរ គេច្បាស់ជាឆ្លើយថាជាខ្លួនហើយ ។

« Tae ឃើញអ្នកណាមុន? » Jungkook ងាកមុខអោនចុះទៅសួរចម្លើយពីមាត់របស់អ្នកអង្គុយធ្មឹងនៅលើថ្នល់ទាំងច្បាស់នៅក្នុងចិត្តណាស់ថាគេនឹងនិយាយថាខ្លួនមកដល់មុន តែ...

« មិន..មិនដឹងទេ » នាយតូច បើកភ្នែកម៉ក់ៗក្រវីក្បាលទៅវិញទៅមកប្រកែកថាមិនបានឃើញអ្វី បើមុននេះភ័យក៏បិទភ្នែកបាត់ទៅហើយ មកសួរបែបនេះអ្នកណាទៅដឹង?? បាត់មនុស្សបាត់អីនៅឃើញតែបីនាក់នេះគេឆ្ងល់មិនទាន់បាត់ផង នៅមកសួរអ្នកណាមកមុនអ្នកណាមកក្រោយទៀត ។

« ម៉ោះ!! » Sunghoon ដាក់ដៃទៅពីមុខ នាយតូច បំណងចង់ឱ្យគេចាប់នឹងអាលបានជួយគ្រាលឱ្យក្រោក តែស្មានថាងាយណាស់ឬបើ Jungkook ក៏នៅទីនេះដែលនឹង??

« យើងថាកុំចេះ ឯងស្តាប់មិនបានទេហ្ហេស?? » Jungkook ចាប់ដៃគេច្របាច់មួយទំហឹង រួចក៏រុញឱ្យគេថយទៅខាងក្រោយ ។ ទោះជា Sunghoon គេមិនមែនជាមនុស្សធម្មតា តែកម្លាំងគេមិនអាចមកប្រដូចជាមួយ Jungkook ទេ មិនអាចតែម្តង ។

Zero O'Clock - ss2Where stories live. Discover now