EP5 : ខ្ញុំមានអ្នកតាមមើលថែ

1.7K 348 10
                                    

[ Taehyung's Pov ]

ពេលដែលខ្ញុំបានទម្លាក់ខ្លួនចូលទៅក្នុងទឹកខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចដឹងពីអ្វីដែលខ្ញុំកំពុងតែឆ្ងល់នេះ កាលពីថ្ងៃមិញខ្ញុំបានឡើងទៅដល់ខាងលើហើយ ប៉ុន្តែខ្ញុំចាំច្បាស់ណាស់មិនច្រឡំទេខ្ញុំមិនបានដើរទៅផ្ទះឡើយ ។ ខ្ញុំបានឮសម្លេងមនុស្សស្រីខ្សឹបក្បែរត្រចៀកខ្ញុំពីរឿងទឹក បន្ទាប់ពីពេលនឹងមានរឿងអ្វីទៀតក៏ខ្ញុំមិនចាំដែរ រឿងទាំងនេះវាកើតឡើងច្រំដែលៗលើខ្ញុំរហូត ខ្ញុំតែងតែមិនដឹងខ្លួនថាខ្ញុំបានធ្វើអ្វីរហូត វាញឹកញាប់ពេកហើយ ។

ខ្ញុំសន្សឹមៗបិទភ្នែកហើយអ្វីដែលខ្ញុំបានឃើញនោះគឺរូបភាពដែលមនុស្សប្រុសម្នាក់វ័យប្រហាក់ប្រហែលនិងខ្ញុំម្នាក់បានលោតពីលើស្ពានទៅក្នុងទឹកសម្លេងរបស់គេឮខ្ទរពេញត្រចៀករបស់ខ្ញុំ ។ គេបានខំអត់ដង្ហើមឱ្យដាច់ខ្យល់ក្នុងទឹកនោះ ខ្ញុំពិតជាចង់ដឹងណាស់ថាគេមានហេតុផលអ្វីទើបត្រូវធ្វើដល់ថ្នាក់នោះ?? ប៉ុន្តែ...

មានដៃម្ខាងបានសកមកអោបចង្កេះរបស់ខ្ញុំទាញទៅផ្អឹបជាមួយនឹងរាងកាយគេយ៉ាងស្និតស្នាលធ្វើឱ្យខ្ញុំភ្ញាក់ឡើងព្រើតតែម្តង ។ ខ្ញុំអាចដឹងបានតាមរយៈការប៉ះពាល់ថាគេគឺជាមនុស្សប្រុស តែខ្ញុំមិនចង់បើកភ្នែកមើលឡើយ ព្រោះខ្ញុំត្រូវការមើលឱ្យដឹងថាបុរសម្នាក់ទៀតដែលខ្ញុំបានស្រមៃឃើញនោះគឺជាអ្នកណា ខ្ញុំមើលមុខគេមិនច្បាស់សោះវាព្រិលខ្លាំងណាស់ ។

វិនាទីបន្ទាប់ប្រុសម្នាក់នោះបានចាប់កញ្ចឹង.កខ្ញុំឱ្យងើយឡើងហើយក៏អោនមកថើបបញ្ចូលខ្យល់ឱ្យ ស្របនឹងពេលនោះខ្ញុំក៏មើលឃើញថាក្មេងប្រុសដែលលោតចូលទឹកនោះគឺជាខ្ញុំ ខ្ញុំលោតទឹកសម្លាប់ខ្លួន!!!!

[ End Taehyung's Pov ]

« ខឹកៗៗ »

« ហេតុអីក៏លោតទឹក?? » អ្នកកម្លោះ ជួយយកដៃទៅរិទ្ធខ្នងគេវែកសក់ចេញពីមុខឱ្យ ព្រោះគេកំពុងតែឈ្លក់ទឹក មើលចុះក្រហមមុខក្រហមអីអស់ហើយក្មេងម្នាក់នេះគិតចង់ធ្វើអ្វីនឹង??

« លោកជាអ្នកណា?? ហេតុអីក៏មកទីនេះទាំងថ្មាលនេះ?? » Tae ច្រានគេចេញពីខ្លួនបន្តិចជ្រួញចញ្ចើមសម្លឹងទៅគេដោយការមិនទុកចិត្ត ព្រោះតែនេះម៉ោង 12 ជាងហើយ ហេតុអ្វីក៏គេមកទីនេះជួនម៉ោងជាមួយខ្លួនម្ល៉េះ? កុំប្រាប់ថាគេតាមមកឱ្យសោះណា!!!

Zero O'Clock - ss2Where stories live. Discover now