«គីម ថេយ៉ុង!!»
«បាទ? ហិហិ អ្ហា៎៎យ!!»
ពេល ជុងហ្គុក រត់ទៅចាប់ កំលោះតូចរបិុលរប៉ូចដូច
សត្វស្វា ប៉ុន្តែគួរឲ្យស្រឡាញ់ក្នុងភ្នែករដ្ឋមន្ត្រី ស្ទុះទៅ
កន្លែងអ្នកបម្រើកំពុងបាញ់ទឹកផ្កា ឃើញហើយ ល្បិច
មួយទៀតក៏បានផុសឡើង។ ថេយ៉ុង ញញឹមស្ញេញ ស្រវាទាញទុយោទឹកពីដៃអ្នកបម្រើតម្រង់ចាំបាញ់អ្នកដែលទើបតែរត់មកដល់៖
ឈូ....
«ថេយ៍ សឺត!! បងប្រាប់ឲ្យឈប់ណា៎៎»ជុងហ្គុក រឹត
តែប្រាប់ ថេយ៉ុង កាន់តែបំពាន រហូតអ្នកម្ខាងទៀត
ទ្រាំលែងបានសម្រុកចូលចាប់កដៃតូចៗក្រសោប
ចូលគ្នាលើកទៅខាងលើ ចាប់កញ្ឆក់ទុយោបោះចោល
រួចផ្ដួលក្មេងក្បាលខូចខ្លះលើស្មៅខៀវខ្ចី ថែមទាំង
បន្លំលូកដៃរាវច្របាច់ចុងស្រួចទាំងគូ លេងយ៉ាង
សប្បាយដៃ។
«អ្ហា៎៎ស! ឈប់ទៅ អូនចាញ់ហើយ អ្ហា៎៎ៗ ស្រៀវណាស់រដ្ឋមន្ត្រី»រាងកាយតូចច្រឡឹងស្ថិតនៅក្រោមរាងកាយ
ធំឌាំង រើកញ្ជ្រោលដូចសត្វពស់ត្រូវខ្សែភ្លើងឆក់ ពេល
អ្នកខាងលើរុករាវ លុកលុយមិនព្រមបន្ថយដៃ ឲ្យ
ដកដង្ហើុមបានស្រួលខ្លះ។
«ក្មេងដូចអូន...ជឿមិនបាន»ប្រុសចាស់ដៃរវាមដូច
ឈ្លើង ឱនខ្សឹបដាក់ត្រចៀកក្មេងស្រាលៗ លួចផ្លុំ
ខ្យល់ត្រជាក់ឲ្យព្រឺព្រួច នាំឲ្យអ្នកខាងក្រោមបះរោម
ខ្ញាកៗ។ ប្រុសម្នាក់នេះសម្បកក្រៅ បីដូចសុភាព
បុរស ប៉ុន្តែពេលស្គាល់ច្បាស់ នៅស្និទ្ធ ទើបដឹងថា
ខិលខូលប៉ុនណា។
ក្រិប ក្រិប ក្រិប ក្រិប....
ពេលស្ងាត់រៀងខ្លួន ទើបឭដល់សំឡេងម៉្យាងលេច
ចេញក្បែរកន្លែងក្បែរពួកគេ នោះគឺសំឡេងកាមេរ៉ា។
ច្បាស់ណាស់ ប្រាកដជាមានអ្នកណាលួចប្រមាញ់
រូបថតមិនខាន!។ នឹកឃើញដូច្នេះ ក្រសែភ្នែកផ្អែម
ល្ហែមសម្លឹងដាក់មនុស្សពិសេសមុននេះ ប្រែជាក្រ
ហមងាំង ងាកសម្លក់ដាក់អ្នកដែលកំពុងតែលួចថត
ប៉ុន្តែក៏ប្រើក្រសែភ្នែកធម្មតាវិញ ពេលដឹងថា អ្នក
ប្រមាញ់រូបថតជាប្អូនស្រីពៅរបស់ខ្លួន។
«អ្ហ៎៎ាវ!!ឈប់ស្វីតហើយឫ? នេះខ្ញុំកំពុងតែថតណា៎៎»
ខ្វាន់ បញ្ចេញទឹកមុខជូរហួញ ខណៈដែរនាងកំពុង
តែជាប់ដៃថត បងប្រុស និង អនាគតថ្លៃនៅក្នុងក្ដី
សុបិនរបស់នាង បែរជាឈប់ថែលថើប រុករាវ ញ៉ោះ
ញ៉ងគ្នាទៅវិញ។
YOU ARE READING
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី
Fanfictionរឿងរ៉ាវស្នេហារវាងលោកនាយករដ្ឋមន្ត្រីវ័យក្មេងនៃប្រទេសកូរ៉េខាងត្បូងជាមួយនឹងអ្នកនិពន្ធប្រលោមលោកដ៏ល្បីឈ្មោះ គីម ថេយ៉ុង
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីEp:៣៣
Start from the beginning
