ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីEp:៣៣

Start from the beginning
                                        

ស្រស់ៗ ភ្លាមៗ សម្ដែងធ្វើមុខមាំមិនទាន់ ក៏លេច
ស្នាមញញឹមចេញមកដោយហាមមិនបាន ប៉ុន្តែក៏
ប្រែជាក្រញ៉ូវមួយរំពេចវិញ។

«មាឌតូចៗ សាច់សៗ មានសាច់តិចៗបែបនេះ បើ
បោះឲ្យក្រពើសីុ មិិនដឹងថាសាច់ផ្អែមយ៉ាងណាទេ»ស្ដាប់ពាក្យសម្ដីនិយាយចោលរបស់ ជុងហ្គុក ចប់ភ្លាម អាល្អិត ក៏លោតចុះពីលើសាឡុង រត់ត្រុយចេញទៅខាងក្រៅភ្លែត ព្រោះខ្លាចគេយកទៅឲ្យក្រពើសីុដូចពាក្យដែលបាននិយាយ។

«ជើងខ្លីៗដូចមនុស្សតឿគិតថារត់ផុតពីបងឫ? ហឹុះ!»
គេសើចហឹុះៗក្នុងដើម.កបន្តិច ទើបដើរតាម ថេយ៉ុង
ពីក្រោយ គេមិនចាំបាច់រត់ ក៏អាចតាមទាន់ដែរ ព្រោះ
មួយជំហានគេ ស្មើនឹងបីជំហាន ថេយ៉ុង ឯណោះ។

«ជួយផងៗៗ ហិហិ រដ្ឋមន្ត្រីចាប់ក្មេងស្លូតត្រង់ដូចជា
ខ្ញុំទៅបោះឲ្យក្រពើសីុឥឡូវហើយ អ្ហា៎៎យ ជួយ!!!»សំ
ឡេងស្រែកដូចកញ្ចែត្រំរបស់កំលោះតូច លាន់ឭពេញ
ទីធ្លាភូមិគ្រឹះ។ អ្នកបម្រើ អង្គរក្ស អ្នកលាងឡាន កាត់
ស្មៅ និង មនុស្សជាច្រើនទៀតរួមទាំង ខ្វាន់ និង ព្រះ
នាង ហ្វាវីដា ដែលកំពុងតែទតមើលទេសភាពពី
ខាងលើរានហាល ក៏បែរមកចាប់អារម្មណ៍នឹងសំឡេង







ស្រួយស្រែស រត់ប្រដេញគ្នាដូចកូនក្មេង ដែលបង្ក
ឡើងដោយ លោកនាយករដ្ឋមន្ត្រី និង មនុស្សសំណព្វចិត្ត។

«ចង់រត់ទៅណាហា៎៎ក្មេងក្បាលខូច?»ជុងហ្គុក ហៀប
នឹងចាប់បានក្មេងរបស់ខ្លួនទៅហើយ ស្រាប់តែ
ពេលនោះ ទឹកសាប៊ូមួយធុង ដែលអ៊ំប្រុសអ្នកលាង
ឡានទុកក្បែរជើង ជះស្រោចលើរាងកាយលោក
នាយករដ្ឋមន្ត្រីសើមជោកគ្មានសល់ចន្លោះ។ ហេតុ
ការណ៍ដ៏កម្រនេះ បានទាញអារម្មណ៍មនុស្សរាល់គ្នា
ដែលមានវត្តមាននៅទីនោះ បើកភ្នែកធំៗ លើកដៃ
ខ្ទប់មាត់ មិនគួរឲ្យជឿ ហើយស្មានក្នុងចិត្តថា ថេយ៉ុង
ច្បាស់ជាត្រូវ ជុងហ្គុក ស្ដីបន្ទោសជាមិនខាន ព្រោះ
តាំងពីកើតពោះម៉ែមក មិនដែលមានអ្នកណាថ្លើម
ធំ ហ៊ានធ្វើបែបនេះដាក់គេឡើយ។

ឆាច់!!!

«ខិកខិក»ខុសពីអ្វីដែលគ្រប់គ្នាគិត ជុងហ្គុក មិនបាន
បញ្ចេញអារម្មណ៍ខឹង ក្រៅពីលើកដៃច្បូតមុខជម្រះ
ទឹកសាប៊ូចេញ ហើយឈរច្រត់ចង្កេះសម្លឹងមើល
អ្នកដែលឈរសើចល្ហែកដាក់ខ្លួនហាក់គ្មានព្រឺសូម្បី
តែប៉ុនចុងសរសៃសក់។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now