Episode 18 : លោកសង្ហារណាស់

Magsimula sa umpisa
                                    

«មកបាន យើងមិនចង់នាំរឿងច្រើនទេឆាប់ដើរតាមយើងមក»ជុងហ្គុកដោយនាយមិនចង់មានរឿងច្រើននាំអោយខាតពេលពេលាទើបហៅគេអោយដើរតាមខ្លួន

«ឈន់សិនជុងហ្គុក»នាយក្រាសដើរមិនទាន់បីជំហានផងរាងតូចថេយ៉ុងរបស់យើងក៏ហៅអោយគេឈប់ភ្លាមៗ
«មានការស្អីទៀតហើយ»រាងក្រាសជុងហ្គុកក៏ងាកមកក្រោយវិញតទាល់ជាមួយរាងតូចថេយ៉ុងដែលហៅខ្លួនមុននេះ

«គឺ...យប់នេះលោកសង្ហារណាស់»ថេយ៉ុង ពេលដែលឃើញគែបែបមករកខ្លួនក៏រាងភ័យតិចដែលទើបសម្រាចចិត្តនិយាយពាក្យក្នុងចិត្តប្រាប់គេទាំងញញឹមអឹមអៀនតែឯងទាំងដែលអ្នកខាងនោះគេមិនអៀនផងឯងអ្នកសរសើរគេសោះអៀនដែល🙄

«.....»ជុងហ្គុកមិនមាត់មិនកអ្វីសោះគ្រាន់តែសម្លឹងមុខគេបន្តិចមុននឹងដើរចេញទៅបាត់ដោយមិនខ្វល់ជាមួយពាក្យសម្ដីរបស់រាងតូចថេយ៉ុងយើងសូម្បីបន្តិច

«រឹកសម្បើមណាស់អញ ចាប់ធ្វើប្ដីលូវហើយ»ថេយ៉ុងក្រោយពីរគេឃើញនាយដើរចេញទៅគេក៏សម្លើងផែនខ្នងរបស់រាងក្រាសមុននឹងនិយាយខ្សិបៗម្នាក់ឯងយាយមែននាុសែនគ្រឺតនឹងនាយម្នាក់នេះខ្លាំងណាស់ចារឹកអោយឡើងខ្មីនគ្រឺតម្ដងៗចង់តែចាប់អុកទេយាយមែន🌚

«នៅឈរដល់ណាទៀតមិចមិនតាមមក»ជុងហ្គុកដើរសុខៗក៏ងាកក៏មិនឃើងរាងតូចរបស់យើងមិនព្រមដើរតាមគេទើបស្រែកតឿននាយតូចម្ដងទៀត
«អ៎រ ទៅហើយៗ»ថេយ៉ុងឆ្លើយប៉ិណ្ណឹងក៏ប្រញាប់រត់ចូលជណ្ដើរយន្តជាមួយនាយយ៉ាងលឿនព្រោះក្លាចនាយទៅចោល

«ក្រវ៉ាតករបស់ឯងនឹងមេត្ដាចងអោយត្រឹមត្រូវតិចផង»ជុងហ្គុកក៏ក្រឡេកឃើញក្រវ៉ាតកថេយ៉ុងហើយធ្វើអោយនាយឃ្នាលចិត្តជាខ្លាំង

«ដឹងហើយ»ថេយ៉ុងក៏ឆ្លើយទៅគេវិញទាំងសម្ដីឈ្លើយមុននិងធ្វើការចងក្រវ៉ាតករបស់ខ្លួន
«ឆ្វេងស្ដាំៗ»ថេយ៉ុងក៏ព្យាយាមចងក្រវ៉ាតករបស់ទាំងលំបាកព្រោះតែគេមិនចេះចង រាងតូចថេយ៉ុដូចជានៅមិនស្ងៀមសោះគេអើតកមើលទៅក្រវ៉ាតករបស់រាងក្រាសព្យាយាមចងតាមតែក៏មិនត្រូវបន្ទាបមកគេក៏ផ្ដូរទិសដៅទៅមើលនាយបឿនវិញម្ដងតែនៅតែមិនអាចចងបានដដែល

«មកនេះយើងចងអោយហើយត្រូវចងចាំផងថាគេធ្វើបែបណា»ជុងហ្គុកដោយសារតែគេឈរមើលនាយតូចតឹមទ្រូងពេកគេក៏បែបមកក្រោយហើយក៏លើកដៃទៅចងក្រវ៉ាតករបស់រាងតូចយើង រីឯអ្នកអ្នកង្រូវគេចងអោយនោះក៏ឈរស្ងៀមអោយដូចជាម៉ារ៉ាកាំងចឹងព្រោះតែរាងក្រាសគេកំពុងចងក្រវ៉ាតកអោយគេនោះធ្វើអោយផ្ទៃមុខទាំងពីរនៅចិត្តគ្នា

«សង្ហារណាស់»រាងតូចរបស់ក៏ឧទានឡើងក្នុងចិត្តម្នាក់សរសើរពីរសម្រល់របស់គេ
«រួចហើយ»រាងក្រាសក៏បានប្រាប់រាងតូចនៅពេលដែលគេចងរួច
«អ៎រ អរគុណ»ថេយ៉ុងភ្ញាក់ពីភ្លឹកវិញមុននឹងនិយាយអរគុណទៅកាន់រាងក្រាស រួចជណ្ដើរយន្ដក៏បើឡើងអោយមនុស្សដែលមកចូលរួចកម្មវិធីនេះ

«លោកច~»យ៉ុងអាដែលនៅក្នុងកម្មវិធីនោះរោងចាំនាយជាយូរពេលដែលឃើញនាយធ្វើអោយនាងសប្បាយចិត្តជាខ្លាំងតែក្រោយមកភាពសប្បាយចិត្តក៏ខ្លាចទៅជាការមិនពេញចិត្តទៅវិញដោយឃើញនាយមកជាមួយនឹងក្មេងប្រុសដែលគេសួរលើកមុនប្រាប់ថាជាកូនបំណុលនោះ

«នោះគឺជាគេហើយ លី មីនយ៉ុន»ជុងហ្គុកនិយាយប្រាប់ទៅថេយ៉ុងពេលដែលដើរមកដល់
«ខ្ងុំដឹងហើយ»ថេយ៉ុងក៏ឆ្លើយតបទៅគេគេវិញជាមួយកាយវិការភ័យៗ

«នេះឯកសារដែលត្រូវអោយគេចុះហត្តលេខា»សាន់ក៏ហុចឯកសារនោះអោយថេយ៉ុង
«ខ្ងុំចូលទៅហើយណា៎»ថេយ៉ុងមុននិងចូលទៅគេក៏ងាកមកប្រាប់រាងក្រាសតិចដែល ហើយក៏ដើរចេញទៅ

«វាគិតចង់ធ្វើស្អីនឹង»ណាមជូន ដែលអង្គុយជ្រុងខាងទៀតក៏ឧទាន់ឡើងក្រោយឃើញថេយ៉ុងចូលទៅអង្គុយជាមួយមីនយ៉ុង

«ខ្ងុំក៏មិនដឹងដែលលោកប៉ា»អុីវ៉ុនដែលអង្គុយជិតនោះក៏តបទៅណាមជូនវិញ
«សួស្ដីលោកលី»ថេយ៉ុងដើរចូលទៅដល់ក៏ធ្វើជារាក់ទាក់គេជាការគួរសម

         BE TO CONTINUED
💗HELP SUPPORT ME Pg💗

@គីម ថេអុីន

💫វិថីស្នេហ៍អ្នកលេង💫Tahanan ng mga kuwento. Tumuklas ngayon