Episode 17 : ការងារស្រួលៗ

Start from the beginning
                                    

«តែឯងត្រូវតែចាំវាអោយចាំ ហើយឯងក៏យកភ្នែកមើលវាទៅគឺវាជិតដល់ម៉ោងហើយ»រាងក្រាសជុងហ្គុករិទ្ធតែខឹងខ្លាំងលើសដើមក្ថោយលឺសម្ដីរបស់ថេយ៉ុងមុននឹងស្ទុះវឹងមកចាប់ដៃរាងតូចមួយទំហឹមអោយគេមើលទៅនាឡិកាដែលជាប់នឹងដៃនោះមើល

«ហ្ហើយ ខ្ងុំប្រាប់ហើយតើស៎ថាខ្ងុំចាំវាមិនបានពិតមែន ហើយអាឯកសារអស់នៀក៎ក៏ខ្ងុំឈប់អានវាទៀតដែល»ថេយ៉ុងស្រាបតែថ្លើមធំក្រវាសដៃជុងហ្គុកមួយទំហឹមក្រោកឈរស្រែកដាក់នាយមុននឹងលើកសន្លឹកឯកសារនោះបោះចោលនៅនឹងមុខនាយទៀតផង

«តែទោះជាយ៉ាងណាឯងត្រូវតែអានត្រូវតែចាំវា ឯងគួរតែរៀនយកខួរឯងមកគិតខ្លះផងកុំចេញមកធ្វើដូចជាមនុស្សល្ងង់ពេក»ជុងហ្គុកក៏ស្រែកតឹងសរសៃកដាក់ថេយ៉ុងនឹងលើកដៃទៅចង្អុលក្បាលគេទៀតផង

«ក៏បានតែឥឡូវនេះខ្ងុំត្រូវការប្រវត្តរបស់គេសិន មួយប្រវត្តផ្ទល់ខ្លួន ពីរគូរប្រជែង បីសត្រូវ បួនបញ្ហារបស់គេ ប្រាំវិធីដឹកអាវុធរបស់គេ ចំណុចទាំងប្រាំនេះណាគឺវាសំខាន់ណាស់»ថេយ៉ុងក៏ដាក់ខ្លួនអង្គុយលើកៅអីវិញមុននឹងនិយាយអ្វីដែលគេចង់បាន

«ហុឹស តែចំណុចទាំងអស់នេះគឺយើងមិនចង់បានឯងយល់ទេហើយកុំអោយខាតពេលច្រើនអីគួរតែយកភ្នែកឯងនៀក៎ទៅមើលអ្វីដែលយើងអោយទៅគឺបានហើយ»ជុងហ្គុកនិយាយទាំងញេញធ្មេញដាក់ថេយ៉ុងព្រោះតែឥឡូវនេះនាយខឹងគេខ្លាំងណាស់អោយធ្វើនេះទៅចង់បាននោះ តែថាញេញធ្មេញដាក់ថេយ៉ុងចឹងហើយគិតថាគេខ្លាចមែនទេ ចម្លើយនោះគឺណូនាយតូចមិនបានខ្លាចនាយសូម្បីតែបន្តិច

«តែខ្ងុំនឹងយកចំណុចនេះនិយាយជាមួយគេ»ថេយ៉ុងក៏នៅតែចចេសដដែលព្រោះរាងតូចចង់ដឹងពីរអ្នកខាងទៀតអោយកាន់តែច្បាស់ដឹងកាន់តែច្រើនកាន់តែល្អ

«តែនេះមិនមែនជាវិធីដែលយើងត្រូវការអោយឯងទៅនិយាយជាមួយវាទេ»ជុងហ្គុកក៏ស្រាបតែស្រែកឡើងម្ដងទៀត

«ផាំង ខ្ងុំជាអ្នកទៅនិយាយជាមួយគេចឹងហើយត្រូវតែយកវិធីរបស់ខ្ងុំ»ដោយសារតែខឹងខ្លាំងពេករាងតូចថេយ៉ុងក៏ទះតុមួយទំហឹងក្រោកឈរស្រែកអោយរាងក្រាសវិញដោយមិនខ្លាចរអានាយបន្តិចសោះហើយថែមទាំងប្រើកែងភ្នែកពិឃាតសម្លឹងទៅកាន់នាយទៀតផង រាងក្រាសគ្រានតែឃើញអាការៈថេយ៉ុងបែបនេះភ្លាមនាយក៏ស្រាបតែដឹងភ្លេត៏ដឹងដែលថាក្មេងម្នាក់ពិតជាមិនធម្មតាពិតមែនហើយក៏ដឹងដែលថានាយតូចម្នាក់នេះមិនមែនជា(លាក់សិន🤧)ព្រោះតែនាយមើលទៅតាមចរឹកដឹងអាចដឹងដែល

«សាន់ទៅយកអ្វីដែលគេត្រូវការមក»ជុងហ្គុកដោយខ្ចិលវែងឆ្ងាយច្រើនទៀតក៏ប្រើអោយជំនិតរបស់ខ្លួនទៅរកអ្វីដែលគេត្រូវការព្រោះនាយគិតថាអ្វីដែលគេនិយាយក៏ត្រូវដែល

«បាទចៅហ្វាយ»សាន់ក្រោយបានបញ្ចាពីរចៅហ្វាយខ្លួនហើយក៏អោនគំនាបនាយបន្តិចមុននឹងដើរចេញ

5នាអីក្រោយមក

«នេះយកទៅមើលទៅ ពេលឯងសល់តែមួយម៉ោងទៀតប៉ណ្ណោះ»ជុងហ្គុកនិយាយទាំងហុចឯកសារដែលថេយ៉ុងត្រូវនោះអោយគេ រួចក៏បង្វែរខ្លួនដើរចេញទៅបាត ក្រោយនាយក្រាសដើរចេញទៅថេយ៉ុងក៏ចាប់ផ្ដើមមើលឯកសារនោះម្ដងមួយសន្លឹកៗដោយយកចិត្តទុកដាក់ជាខ្លាំងសូម្បីមូសខាំក៏មិនហានវៃដែលខ្លាចដាចអារម្មណ៍

«ហឹស រួចហើយ»30នាទីក្រោយមកថេយ៉ុងក៏អានឯកសារទាំងនោះចប់អស់ហើយក៏សើចដើមកបន្តិចមុននឹងពត់ពែនខ្លួនបែបមនុស្សខ្ចិលច្រអូស

«ការងារស្រួលៗបែបនេះបានបីលានដែលគ្រាន់តែនិយាយសោះហិហិ ចាំមើលពេលដែលយើងនិយាយការងារនេះបានសម្រាចហើយយើងគួរតែទិញខុនដូថ្មីដែលឬទេណ៎ អាខុនដូទើបទិញពីរថ្ងៃមុននោះមើលទៅវាដូចជាតូចពេកហើយគួរតែទិញអាធំជាងនេះហើយស្រួល»ថេយ៉ុងនិយាយហើយក៏សើចឡើងទាំងសប្បាយចិត្ត ព្រោះតែគេនិយាយថាបើការងារនេះបានសម្រាចគេនិងទិញខុនដូថ្មីតែថាទោះជាគេនិយាយការងារមិនបានសម្រាចក៏គេនៅតែទិញដែលព្រោះគេចង់បានហើយ😂

        BE TO CONTINUED...🔞
💗HELP SUPPORT ME Pg💗

@គីម ថេអុីន

💫វិថីស្នេហ៍អ្នកលេង💫Where stories live. Discover now