«៣ខែក្រោយ រដ្ឋមន្ត្រីត្រូវតែរៀបការជាមួយព្រះនាង
ហ្វាវីដា ជាដាច់ខាតត្រូវទេ?»
«ហឹម!»
«ចុះអូន? រដ្ឋមន្ត្រីនឹងគិតយ៉ាងណាជាមួយអូន ពេល
ដែលថ្ងៃរៀបការមកដល់?»
«បង..បង-»
អណ្ដាតគ្រលាស់រូមុននេះ ប្រែជាគាំងរកគ្រលាស់
និយាយអ្វីមិនបាន ព្រោះតែខួរក្បាលក៏គាំងស្ដូក មិន
ដឹងថាគួរប្រាប់ ថេយ៉ុង បែបណាឲ្យសមនោះទេ វាជំ
ពាក់ជំពិន វាស្មុគស្មាញ គិតម្ដងៗស្ទើរតែជ្រុះខួរមក
ទាំងដុំៗទៅហើយ។
«បើរដ្ឋមន្ត្រីមិនដឹងថាចាត់ទុកអូនបែបណាពេល
ដែលរៀបការរួច រដ្ឋមន្រ្តីមិនបាច់និយាយអ្វីទេ អូន
យល់ហើយ»ចង់ស្រែកខ្លាំងៗប្រាប់ទៅព្រះអាទិត្យ
និងទឹកសមុទ្រដ៏ធំល្វើងល្វើយឲ្យបានដឹងពីអារម្មណ៍
អន់ចិត្តនាពេលនេះ ជាពិសេសគឺបុរសចំពោះមុខតែ
ម្ដង ប៉ុន្តែខ្លួនពិតជាមិនអាចធ្វើអ្វីបាន ក្រៅពីយល់
ស្របតាមការសម្រេចចិត្តរបស់គេប៉ុណ្ណោះ ព្រោះមិន
ចង់ឲ្យគេត្រូវឈឺក្បាល និង លំបាកដោយសារខ្លួន។
«ថេយ៍!»ខណៈដែល កំលោះតូច ងើបចេញពីភ្លៅមាំ
របស់នាយ ជុងហ្គុក ស្រាប់តែក្រសោបដៃតូចៗជាប់
ហើយហៅឈ្មោះបែបអង្វរកកុំឲ្យទៅណាចោលគេ
ព្រោះគេឯកាខ្លាំងណាស់ ជាពិសេសពេលដែលគ្មាន
ថេយ៉ុង នៅក្បែរ។
«លែងដៃអូន»កែវភ្នែកមុតថ្លាដក់ដោយទឹកម៉្យាង
ដែលគេហៅថាទឹកភ្នែក រេសម្លឹងមើលដៃដែលក្រ
សោបប្រអប់ដៃខ្លួន ហើយប្រាប់ឲ្យលែង ព្រោះដល់
ពេលដែលត្រូវទៅហើយ។
«នៅទីនេះជាមួយបងណា៎៎ បងនឹងចាត់ចែងគ្រប់
យ៉ាងនៅហាងរបស់អូន មិនឲ្យអូនលំបាកទេ»គេព្យាយាមនិយាយលួងលោមឲ្យ ថេយ៉ុង ព្រមនៅជាមួយគេទោះបីជាប្ដូរនឹងអ្វីក៏ដោយ តែពាក្យសម្ដីទាំងអម្បាលមាណ ហាក់បីដូចមិនបានជ្រាបចូលក្នុងខួរក្បាលនាយតូចបន្តិចសោះ។
«ល្មមដល់ពេលហើយ រដ្ឋមន្ត្រី បងគួរតែដោះលែង
អូនបានហើយ អូនមានបេះដូង អូនក៏ចេះឈឺចាប់
អូនមានអារម្មណ៍អូនក៏ចេះអន់ចិត្ត ហើយរឹតតែអន់
ចិត្តពេលដែលឃើញរដ្ឋមន្ត្រីស្និទស្នាលជាមួយអនា
គតលោកជំទាវចន»ទឹកភ្នែកមួយតំណក់ដែលខំ
ទប់ ទីបំផុតវាក៏ធ្លាក់ចុះ ថែមទាំងប្រមូលទឹកភ្នែកជា
ច្រើន រាប់រយសែនលានតំណក់ឲ្យស្រក់ចុះជាបន្ត
បន្ទាប់។ វាពិតជាឈឺ គ្រប់ពេលដែលដឹងថា មនុស្ស
ប្រុសជាម្ចាស់ជីវីតនឹងលែងជារបស់ខ្លួននាពេលឆាប់ៗ
នេះ ប្រាកដណាស់ ធ្វើចិត្តមិនបានភ្លាមៗទេ តែក៏
ព្យាយាមកាត់ចិត្តចេញពីគេបន្តិចម្ដងៗ តែគេមិន
សន្ដោសប្រោសប្រណីសោះ នៅតែប្រឹងឃាំងឃាត់
ខ្លួន ឲ្យធ្លាក់ក្នុងរណ្ដៅទឹកភ្នែកកាន់តែជ្រៅទៅៗ។
ВЫ ЧИТАЕТЕ
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី
Фанфикшнរឿងរ៉ាវស្នេហារវាងលោកនាយករដ្ឋមន្ត្រីវ័យក្មេងនៃប្រទេសកូរ៉េខាងត្បូងជាមួយនឹងអ្នកនិពន្ធប្រលោមលោកដ៏ល្បីឈ្មោះ គីម ថេយ៉ុង
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីEp:27
Начните с самого начала
