បបូរមាត់ស្ងួតក្រៀម ញោចស្នាមញញឹមស្រស់តិចៗ
បង្កប់ដោយភាពឃោរឃៅ ស្របដៃមួយជំហៀង
លើកកាំបិតដែលលាក់ខាងក្រោយខ្នង យារចាក់
ប្រអប់ទ្រូងខាងឆ្វេងរបស់ ថេយ៉ុង មួយកាំបិតយ៉ាង
ខ្លាំង ជាហេតុបណ្ដាលឲ្យម្ចាស់រាងកាយភ្ញាក់ក្រញ៉ាង ស្រែកយំក្ដោបមុខរបួសដោយភាពឈឺផ្សា ហើយប្រឹងស្រែកហៅអ្នកគេងក្បែរខ្លួនទាំងត្រដរ តែគេហាក់ដូចត្រូវថ្នាំសម្ដំ ពុំភ្ញាក់ ពុំដឹងហេតុការណ៍អ្វីទាំងអស់ ទោះបីជា ថេយ៉ុង ស្រែកដល់ខះកស្លាប់ ក៏គេមិនឭដែរ។
«រដ្ឋមន្ត្រីៗៗ!!! អ្ហក៎៎»ដៃម្ខាងខ្ទប់ដើមទ្រូង ឃាត់ឈាម ដៃម្ខាងទៀតលូកដាស់អ្នកដែលមាននាមជានាយករដ្ឋមន្ត្រី តែក៏ត្រូវមនុស្សស្រីចម្លែក ចាក់ចំស្មាពីខាង
ក្រោយមួយកាំបិត។
«ហាសៗ ហាសៗ»សំឡេងសើចក្អាសក្អាយលាន់លឺ
កងរំពងពេញបន្ទប់គេង ជាសំឡេងនៃភាពសប្បាយរីករាយ ក្រោយចាក់ ថេយ៉ុង ឲ្យនៅនឹងមួយកន្លែង។
«ហាសៗ ហាសៗ»នាងកាន់តែសើច កាន់តែសប្បាយ
ចិត្ត ពេលឃើញមនុស្សប្រុសចំពោះមុខស្រក់ទឹកភ្នែក
ដោយភាពឈឺផ្សា ស្មា និង ទ្រូង ស្រោចស្រោពដោយ
ដោយឈាមស្រស់ គូទប្រឹងរំកិលទៅរកទ្វារ ដើម្បីរកផ្លូវរត់ តែគួរឲ្យស្ដាយទ្វារជាប់គន្លឹះបើកមិនបាន ទើប
សម្រូតខ្លួនអង្គុយចុះឱបរាងកាយញ័រញាក់ទទ្រើក
ស្របមនុស្សស្រីចម្លែក ចេះតែបោះជំហានចូលមក
ហើយលើកដៃយារកាំបិតចាក់ដើមទ្រូង ថេយ៉ុង ត្រង់កន្លែងដែលនាងធ្លាប់បានចាក់ជាច្រើនកាំបិត រហូតទាល់តែតដៃនឹងនាងលែងរួច ទើបកាន់កាំបិតឆ្កៀលទ្រូង ខ្វេះយកបេះដូងចេញមកដាក់ក្នុងកែវ មូលគ្របបិទជិតឈឹងហើយរលាយខ្លួនបាត់ទៅរួមជាមួយនឹងបេះដូងបរិសុទ្ធ។
«សងបេះដូងខ្ញុំវិញមក អ្ហឹកៗ សងបេះដូងខ្ញុំវិញមក
សុំអង្វរ អ្ហឹកៗ »
«ថេយ៍ៗ»
«ប្រគល់វាមកឲ្យខ្ញុំវិញមក ខ្ញុំមិនអាចរស់ដោយគ្មាន
បេះដូងទេ»
«ថេយ៍ ភ្ញាក់ឡើង ថេយ៍»
ប្រអប់ដៃក្រាស់ឃ្មឹកលូកចាប់អង្រួនស្មាតូចស្ដើងរបស់
ថេយ៉ុង ឲ្យភ្ញាក់ពីក្ដីសុបិន តែហាក់មិនបានផលសោះ
ព្រោះ នាយតូច គិតតែយំ ខ្ញាំសាច់ស្មារបស់ ជុងហ្គុក
ស្រែកទាមទារបេះដូងមកវិញ។
«ថេយ៍ហ្អា៎៎ នេះបងណា៎៎ រដ្ឋមន្ត្រីរបស់អូននោះអី»
គ្រាន់តែស្ដាប់ឭពាក្យរដ្ឋមន្ត្រីភ្លាម ថេយ៉ុង ស្រាប់តែ
ស្ងាត់ លែងយំ លែងស្រែក ហើយក៏ឈប់ខ្ញាំសាច់
ជុងហ្គុក ដូចគ្នា បែរជាស្ងៀមទ្រឹងលួចបើកភ្នែកតិចៗ
រហូតដល់អស់ ហើយក៏បានឃើញវង់ភ័ក្របុរសជាទី
ស្រឡាញ់នៅចំពោះមុខ ទុក្ខសោក ភាពឈឺចាប់ក៏
រលាយបានអស់ត្រឹមតែមួយប៉ព្រិចភ្នែក។
«រដ្ឋ..រដ្ឋមន្ត្រី ជាបងពិតមែន អ្ហឹកៗ អូនស្មានថា...»
បបូរមាត់តូចច្រមិច ធ្លាប់តែនិយាយចច្រែត ប្រែជា
ញ័រញាក់ ទឹកភ្នែកហូរស្រក់តក់ៗពីប្រឡង់ភ្នែក ហូរ
ធ្លាក់លើថ្ពាល់ដល់បបូរមាត់ ហួសលើដើមទ្រូងហាប់
ណែន។
«អូ..អូនស្មានថាអូនលែងជួបមុខបងទៀតហើយ
អ្ហឹកៗ ជុង អូនទទួលយកមិនបានទេ មានគេខ្វេះ
យកបេះដូងរបស់អូនទៅ បេះដូងដែលដាក់តែរដ្ឋមន្ត្រី
ម្នាក់គត់ អ្ហឹកៗ គេយកវាទៅ ហាក់ដូចជាពង្រាត់អូនចេញពីបង បងជាបេះដូងអូន បើអត់បេះដូងទៅ
តើឲ្យអូនរស់យ៉ាងណា? ហឹុកៗ»
វាគ្រាន់តែជាសុបិនដ៏សែនអាក្រក់ តែវាហាក់ដូចជាការពិត ជាជ្រុងមួយនៃជីវិត ដែលនឹងអាចកើតឡើង
នៅថ្ងៃណាមួយជាក់ជាមិនខាន វាដូចជាការដាស់
តឿន រំលឹកឲ្យចងចាំថា ថ្ងៃណាមួយអាចនឹងមានគេលួចយកបេះដូងបរិសុទ្ធទៅថែទាំជំនួស។
«ថេយ៍»គេហារស្ដី រកពាក្យអ្វីនិយាយមិនចេញ បាន
ត្រឹមតែបន្លឺឈ្មោះមនុស្សជាទីស្រឡាញ់ ហើយក៏
ស្ងាត់ លួចសម្រក់ទឹកភ្នែកមិនឲ្យក្មេងឃើញ។ ស្ដាប់
ការរៀបរាប់របស់ ថេយ៉ុង ចប់ ធ្វើឲ្យទ្រូងខាងឆ្វេងប្រេះបែកជារាប់រយបំណែក គេទាំងអាណិត ទាំង
ស្រឡាញ់លើសកែវភ្នែក លើសជីវីត គេស្រមៃមិនចេញទេ នៅថ្ងៃមួយដែលគ្មានវត្តមានរបស់គេ តើ
ថេយ៉ុង នឹងក្លាយទៅជាយ៉ាងណា?
«អ្ហឹកៗៗ...»ប្រអប់ដៃតូចៗស្រវាឱបខ្លួនមនុស្សប្រុស
មាឌធំ រួចផ្ទប់មុខត្រដុសនឹងដើមទ្រូង ធ្វើឲ្យទឹកភ្នែក
បូករួមនឹងទឹកសំបោរប្រឡាក់ពេញអាវគេងយប់របស់
ជុងហ្គុក តែគេមិនជេរស្ដី មានតែព្យាយាមបបោស
អង្អែល ប្រើសម្ដីផ្អែមល្ហែមលួងលោមឲ្យគេង។
«ឈប់យំទៅ»
«អ្ហឹកៗ អូនខ្លាច ខ្លាចថ្ងៃមួយគេដណ្ដើមបងចេញពី
អូន អ្ហឺ...»
«កុំយំ គ្មានអ្នកណាហ៊ានដណ្ដើមលោករដ្ឋមន្ត្រីចេញ
ពីក្មេងទើបកើតទេ»
«កុំបោកអូនណា៎៎ អូនជឿបងហើយ»
YOU ARE READING
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី
Fanfictionរឿងរ៉ាវស្នេហារវាងលោកនាយករដ្ឋមន្ត្រីវ័យក្មេងនៃប្រទេសកូរ៉េខាងត្បូងជាមួយនឹងអ្នកនិពន្ធប្រលោមលោកដ៏ល្បីឈ្មោះ គីម ថេយ៉ុង
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីEp:23
Start from the beginning
