ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីEp:23

Start from the beginning
                                        

«កុំឈប់...បងសុំ»ស្របពេលខួរក្បាល រាងកាយទោ
ទន់ធ្លាក់តាមការអូសទាញរបស់ក្មេង ស្រាប់តែអ្នក
ដែលផ្ដើម ក៏បញ្ចប់វាទាំងកណ្ដាលទី ទើបតម្រូវឲ្យ
អ្នកដែលមាននាមជានាយករដ្ឋមន្ត្រីហារមាត់សុំបន្ត
ទៀត។

១០នាទីក្រោយ....

«ពេញចិត្តហើយឫនៅលោករដ្ឋមន្ត្រី?»
«ក៏...មិនទាន់ពេញចិត្តប៉ុន្មានទេ»គេធ្វើជាសញ្ចឹងគិត
មួយស្របក់តូច រួចធ្វើជានិយាយថាមិនពេញចិត្ត
ដោយមិនភ្លេចបំប៉ោងថ្ពាល់ហុចឲ្យកំលោះតូចថើប
ដូចជាការតឿនបញ្ជាក់ថា ទាល់តែថើបថ្ពាល់២-៣
ខ្សឺតទៀត ទើបពេញចិត្ត។





ក្រោយពេលថើបប្រុសខ្លះរួច គេក៏បបួលទៅផ្ទះលំហែ
វិញ ព្រោះមេឃកាន់តែងងឹតខ្លាំងទៅហើយៗ ថេយ៉ុង
ក៏ងក់យល់ព្រម។ ជុងហ្គុក ចុចបើកភ្លើងពិលទូរស័ព្ទ
ឲ្យ ថេយ៉ុង កាន់ ចំណែកគេក៏ដាក់បង្គុយចុះ ដើម្បី
ឲ្យនាយតូច ឡើងជិះលើខ្នង ហើយបញ្ជាំងពិលឲ្យគេ
មើលផ្លូវ មិនយូរប៉ុន្មានក៏ធ្វើដំណើរដល់ផ្ទះលំហែ
ដោយសុវត្ថិភាព។

«ចាំត្រង់នេះហើយ បងទៅធ្វើអីឲ្យអូនញាំុ»ថាហើយ
គេ ដើរទៅឆុងមី២កំប៉ុង ពេលរួចរាល់ ហុចឲ្យ ថេ
យ៉ុង ដែលកំពុងតែអង្គុយអង្អែលពោះលើសាឡុង
១កំប៉ុង និង យកញាំុខ្លួនឯង១កំប៉ុង ប៉ុន្តែមិនទាន់
ទាំងដាក់គូទអង្គុយញាំុស្រួលបួលផង ស្រាប់តែ៖

«អស់ហើយ ខិខិ» កំលោះតូច សើចស្ញេញលើក
បង្ហាញកំប៉ុងទទេឲ្យ ជុងហ្គុក មើល ហើយក៏សម្ដែង
ឫកពាខ្ជូត គួរឲ្យស្រឡាញ់យកចិត្តគេ ដើម្បីបោក
យកមីញាំុ១កំប៉ុងទៀត។

«យកទៅ បងឲ្យ»គេមិនបានភ្ញាក់ផ្អើល ព្រោះស្គាល់
ចរិត ថេយ៉ុង ច្បាស់ថាពូកែញាំុខ្លាំងប៉ុណ្ណា មានតែ
ញញឹមហុចមីនៅនឹងដៃឲ្យទៅមនុស្សជាទីស្រឡាញ់
ញាំុ ចំណែកខ្លួនទៅឆុងញាំុផ្សេងទៀត។





ម៉ោង១២.៣០នាទីយប់

ពន្លឺព្រាលៗចាំងចូលតាមប្រហោងឈើតូចៗ បង្ហាញ
ឲ្យឃើញមនុស្សពីរនាក់ កំពុងគេងឱបគ្នាយ៉ាងស្អិត
រមួត ខណៈនោះក៏លេចចេញវត្តមានមនុស្សស្រីម្នាក់
ស្លៀកឈុតពណ៌ស សក់វែងអន្លាយ ដើរសំដៅមក
រកពួកគេ។ កែវភ្នែកធំក្រឡោតៗ សម្លក់ដាក់ក្មេង
ប្រុសតូចច្រឡឹងគេងលង់លក់លើគ្រែយ៉ាងសុខស្រួល
មិនដឹងថាមានអ្នកណាសម្លក់សម្លឹងដាក់នោះទេ។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now