🔞fu*k ចោរសមុទ្រ🔞

5.2K 213 15
                                    

   គេថាចោរសមុទ្រតែងតែមានដុះពុកមាត់វែងមើលតែសក់ រូបរាងខ្ពស់មាឌធំឌាំងតែម្តង។ ចរិតកោងកាចដូចសត្វខ្លា ភាពឃោឃៅគ្របដណ្តប់ សម្លាប់មនុស្សមិនញញើតដៃ បើសិនបានជួបអ្នក អានអី ចាប់យកមករំលោភបីយប់បីថ្ងៃឯណោះ។

   តែចោរសមុទ្រម្នាក់នេះវិញ មិនដូចអ្វីដែលគ្រប់ គ្នាគិតឡើយ គេមានរូបរាងតូចច្រឡឹងដូចមនុស្សស្រី រូបរាងវិញមិនបាច់និយាយ ស្អាតសន្លប់តឹងតែ ម្តង។ គេមានកម្ពស់តែ1.60cm តែប៉ុណ្ណោះ!

   ជុងគុក ចន តាំងខ្លួនធ្វើជាចោរសមុទ្រតាំងពីអាយុ15ឆ្នាំ ឥឡូវនេះគេមានអាយុ18ឆ្នាំហើយ ជាកូនកំព្រារស់នៅពឹងផ្អែកលើខ្លួនឯង ជាចោរមែន ពិត តែប្លន់ពីអ្នកមានយកមកជួយអ្នកក្រឬជួយដល់មណ្ឌលក្មេងកំព្រា។

   «យប់នេះឮថាកូនក្រុងមកនៅក្នុងកោះនេះដែលទើបតែធ្វើផ្ទះហើយថ្មីៗ ប្រហែលជាគេមានលុយច្រើនហើយ ដូច្នេះយប់នេះយើងនិងចេញទៅប្លន់» ជុងគុក ជូតសម្អាតកូនកាំបិតរបស់ខ្លួនទុករួចជាស្រេច ដើម្បីចេញទៅប្រតិបត្តិការនៅយប់នេះ។

   ឲ្យតែមានអ្នកក្រុងណាចូលមករស់នៅឬមកលំហែរកាយនៅកោះដែលគេរស់នៅ គេចមិនផុតពីកណ្តាប់ដៃរបស់គេដើម្បីប្លន់យកទ្រព្យសម្បត្តិឡើយ ហើយយប់នេះក៏ដូចគ្នា គេត្រូវតែចូលទៅប្លន់ដល់ក្នុងផ្ទះតែម្តង ឲ្យស្គាល់ថាគេគឺជាអ្នកកាន់ កាប់ទឹកដីនៅកន្លែងនេះ។
    ......

   យប់ស្ងាត់កណ្តាលអាធ្រាត ជាវេលាម៉ោង11 យប់។ ជុងគុកបានលួចចូលមកក្នុងផ្ទះដែលជា គោលដៅរបស់គេយ៉ាងស្រួល តែចម្លែកណាស់ ផ្ទះនេះបើកភ្លើងចោលរហូត អ្នកយាមផ្ទះក៏គ្មាន ចំណែកផ្ទះវិញធំជាងវាំងទៅទៀត តែមនុស្សម្នាក់ក៏មិនឃើញ អ៊ីចឹងមិនបាច់គិតច្រើនទេ ជាឱកាសដើម្បីឲ្យគេងាយស្រួលក្នុងការប្លន់យកទ្រព្យហើយ។ 

   ជុងគុកឡើងទៅជាន់ខាងលើ ព្យាយាមងាក ឆ្វេងងាកស្តាំដើម្បីចង់ដឹងថាមានមនុស្សរស់នៅឬអត់? គេបើកទ្វារចូលទៅក្នុងបន្ទប់មួយយឺតៗថ្នមសំឡេងបំផុត ចូលមកដល់ខាងក្នុងក៏បានឃើញកាតាបមួយដាក់នៅលើពូក គេដើរចូលទៅមុខយឺតៗ ដៃចាប់រ៉ូតកាតាបនោះយ៉ាងលឿនចង់ដឹងថាជាអ្វីនៅក្នុងនោះ។

🔞SHORT NOVEL🔞 Opowieści tętniące życiem. Odkryj je teraz