ជីវិតគូរ ភាគទី2/5: ដើរផ្លូវរៀងខ្លួន!!

2.5K 139 11
                                    

" បានហើយជុងគុក!! ឈប់ឥឡូវនេះភ្លាម!! ហើយចេញពីបន្ទប់ធ្វើការរបស់បងភ្លាមទៅ!! " នាយគ្មានចុះញ៉ុមនោះទេ នាយគិតតែពីសម្លុតហើយដេញរាងតូចថែមទៀត។

រស់នៅជាមួយគ្នារាប់ឆ្នាំ តែនាយមិនដែលខ្វល់ ខ្វាយជាមួយគេសោះមួយរយះនេះ នាយសុខចិត្តគេចមុខពីគេ ដោយសារតែធុញទ្រាន់នឹងគេ គេគួរឲ្យធុញខ្លាំងដល់ថ្នាក់ណា បានជាហ៊ានពោលពាក្យធុញមកលើគេ។

គ្រាន់តែបារម្ភពីនាយ ខ្លាចថានាយឈឺ ហត់ក្នុងការធ្វើការងារច្រើនពេក តែនាយគិតថាគេធ្វើខ្លួនរំខាន គួរឲ្យធុញទៅវិញ ដល់ថ្នាក់ពេលនេះហ៊ានដេញគេចេញ ស្រែកសម្លុតឲ្យគេ ទាំងដែលកន្លងមកនាយមិនដែលធ្វើបែបនេះដាក់គេនោះទេ។

ពេលនេះនាយប្រែហើយ នាយប្រែទៅជាមនុស្ស ម្នាក់ផ្សេងទៀត ថេយ៉ុងរបស់គេពីមុនបាត់ទៅណា ពេលនេះថេយ៉ុងរបស់គេពេលនេះ គឺជាមនុស្សប្រុសម្នាក់ដែលមើលមិនឃើញពីក្តីស្រឡាញ់ ឬទង្វើដែលគេបារម្ភពីនាយនោះឡើយ។

" ហឹកៗ...នេះបងដេញអូនមែនទេ? បងដេញអូនដោយសារតែអាការងារឆ្គួតឡប់របស់បងនិងមែន ទេ? បង- " 

  ផាច់...

មួយកំផ្លៀងដ៏មហិមារបស់នាយទៅលើរាងតូចធ្វើឲ្យដួលខ្ពាកនិងការ៉ូបែកឈាមតាមគែមមាត់។លើកទី១ហើយដែលនាយ ហ៊ានលើកដៃវ៉ៃរាងតូចគឺដោយសារតែអី? ដោយសារតែអាការងារនិងមួយគត់!! 

រាល់ដងពេលឈ្លោះរាងតូចតែងតែស្ងៀមស្ងាត់មិននិយាយតបតមិនរករឿងច្រើន ព្រោះគិតថាខ្លាចរំខានដល់អារម្មណ៍របស់នាយ តែពេលនេះគេគ្រាន់តែចង់និយាយជាមួយនាយឲ្យបានដឹងសខ្មៅ តែនាយបែរជាទះគេ។

" ហឹស!! " រាងតូចសើចចម្អកឲ្យខ្លួនឯង រួចងើប ឈរសម្លឹងមើលមុខគេចំៗតែម្តង លើកនេះគេក៏ទ្រាំលែងបានដូចគ្នា….!! 

" ជុងគុក!! " សំលេងហៅឈ្មោះស្រាលៗកែវភ្នែកដែលក្រហមច្រាលអំបាញ់មិញក៏ជំនួសដោយកែវភ្នែកស្រទន់វិញ ហាក់ដូចជាភ្ញាក់ឡើងបន្ទាប់ពីនាយ បានជ្រុសដៃទះរាងតូចព្រោះតែគ្រប់គ្រងខ្លួនឯងមិនបាន !!

ថេយ៉ុងព្យាយាមដើរចូលទៅជិតរាងតូច តែរាងតូចរាដៃជាសញ្ញាបញ្ជាក់ថា មិនឲ្យនាយចូលមកទេ។

🔞SHORT NOVEL🔞 Where stories live. Discover now