ជីវិតគូរ ភាគទី1/5: ធុញទ្រាន់!!

3.6K 137 4
                                    

រាងក្រាស់សង្ហាឈានជើងចូលក្នុងផ្ទះដោយទឹក មុខមាំទាំងដំណ្តើរម៉ឺងម៉ាត់ ដោយដៃមានកាន់កាបូបយួរធ្វើការនិងម្ខាងទៀតកាន់អាវក្រៅធំ…..!!
 
" ថេយ៍ បងមកវិញហើយហេ៎ស? " អ្នកជាប្រពន្ធបើកាលឃើញប្តីមកពីធ្វើការវិញបែបនេះក្នុងចិត្តក៏រំភើបហើយរត់ទៅទទួល។

" អូននឹកបងណាស់ថេយ៍ " រាងតូចអោបក្រសោបកាយគេយ៉ាងណែន ចំណែកឯគេវិញក៏សង្ងំស្ងៀមហាក់ដូចជាគ្មានប្រតិកម្មអ្វីសោះ ធ្វើដូចគេគ្មានវត្តមាននៅទីនេះចឹងសូម្បីញញឹមក៏គ្មានដែរ……!! 

កាលបើមិនឃើញដៃរបស់គេអោបតបតវិញ គេក៏ដឹងច្បាស់ដូចគ្នា ទើបប្រលែងនាយពីការអោប ហើយសម្លឹងមើលមុខរបស់គេភ្លឹសៗ ……!! 

កាយក្រាស់មិនងាកចាប់អារម្មណ៍នោះទេ គេដើរហួសចូលទៅក្នុងបន្ទប់បាត់ទុកឲ្យ រាងតូចដែលជាប្រពន្ធឈរស្ងៀមមួយកន្លែងតាមសម្លឹងមើលផែនខ្នងគេ។

   +រៀបរាប់៖

ថេយ៉ុង នឹង ជុងគុក ពួកគេទាំងពីរនាក់ជាប្តីប្រពន្ធនិងគ្នាអស់រយះពេល3ឆ្នាំហើយបន្ទាប់ពីស្គាល់គ្នាជាសង្សារយ៉ាងយូរមក ទោះជាស្នេហាខុសធម្មជាតិក៏ដោយក៏ពួកគេនៅតែតស៊ូពុះពាររហូតមានដល់ថ្ងែនេះ។

ការរស់នៅរបស់ពួកគេពីមុនគឺចុះសំរុកគ្នាណាស់ នាយតែងតែយកចិត្តទុកដាក់ទៅលើរាងតូច មើល ថែមាឌតូចសើចញញឹមជាមួយគ្នា តែរយះពេល 1ឆ្នាំចុងក្រោយនេះ ថេយ៉ុងហាក់ដូចជាប្លែកដូចជាមនុស្សផ្សេងគ្នាយ៉ាងចឹង…..!! 

នាយតែងតែសោះកក្រោះដាក់ប្រពន្ធមិនញញឹម មិនសើចមិនខ្វល់ខ្វាយពីរាងតូចសូម្បីតែបន្តិចរហូតពេលខ្លះក៏មិនបានមកផ្ទះដល់ទៅ2ថ្ងៃឯណ្ណោះ!! ពេលរាងតូចសួរគេតែងតែថារវល់រឿងការងាររហូត។

ហេតុអីគេក្លាយទៅជាបែបនេះ? ការងារសំខាន់ជាងប្រពន្ធខ្លួនណាស់រឺ? គេផ្លាស់ប្តូរច្រើនណាស់គេមិនមែនជា គីម ថេយ៉ុង ពីមុនទេ…..!! 

 #ថ្ងៃត្រង់

តុក តុក តុក

" ថេយ៍ អូនចូលទៅបានទេ? " រាងតូចគោះទ្វារសួរសុំការអនុញ្ញាតមុននិងចូលទៅបន្ទប់ធ្វើការរបស់គេ។

🔞SHORT NOVEL🔞 Where stories live. Discover now