ភាគ1/2: គេចវេស🔞

4.6K 119 0
                                    

Part1/2 : ជួបគ្នាដំបូង…!! 

Taehyung 🔝 
Jungkook Bottom 

   នៅក្នុងវិមានដ៏ធំស្គឹមស្គៃមួយកន្លែងកំពុងតែ មានសម្លេងប្រកែកគ្នាតវ៉ាពីឪពុកនិងកូនប្រុស
ដែលមិនដឹងថាប្រកែកគ្នាពីរឿងអ្វីឲប្រាកដ។ 
'' ខ្ញុំមិនព្រម មិនព្រមៗៗយ៉ាងណាក៏ខ្ញុំមិនព្រមប៉ាលឺទេ ?? '' សម្លេងស្រួយស្រេះរបស់ កាយតូចច្រឡឹងរបស់ ចន ជុងហ្គុក ដែលជាកូនប្រុសទោលនៅក្នុងត្រកូលJEONស្រែកឡើងនៅពាក្យសម្តីមួយៗច្បាស់ៗទៅកាន់អ្នកជាឪពុក។ 
'' ឯងអាយុប៉ុន្មានហើយហ្ហាស ?? នេះឯងអាយុ25ឆ្នាំហើយដល់ពេលដែលឯងត្រូវមានគ្រួសារនិងគេហើយ ឯងចង់ឲប៉ាស្លាប់ដោយសារតែឯងរឺយ៉ាងម៉េច ?? '' លោកJeon គាត់និយាយទៅកូនប្រុសតែមួយរបស់គាត់ព្រោះតែរឹងក្បាលមិនព្រមស្តាប់សម្តីរបស់គាត់សោះ។ 
'' ហេតុប៉ានិយាយបែបនេះ ?? ប៉ានៅស្អាត ថែមទាំងសុខភាពក៏ល្អប៉ាអាចនៅជាមួយកូនរាប់សិបឆ្នាំទៀតឯណ្ណោះពេលនេះកូនគ្មានអារម្មណ៍គិតរឿងនោះពិតមែន ក្រៅពីការងារណាប៉ាណាយល់ពីចិត្តរបស់កូនផងទៅ '' នាយតូចអោបអ្នកជាប៉ាធ្វើរឹកញិញ៉ក់ដើម្បីឲប៉ារបស់គេឈប់គិតអារឿងចាប់គូរនិងទៀតព្រោះនេះមិនមែនជាលើកទី១ឡើយដែលប៉ារបស់គេធ្វើបែបនេះវាច្រើនលើកច្រើនសារដល់ថ្នាក់គេចាំមិនបានព្រោះច្រើនដងពេកវាភ្លេចតែលើកនេះប្រហែលមិនបានផលដូចជារាល់ដងឡើយ។ 
'' មិនបាន!! ឯងត្រូវតែទៅជួបគេនៅថ្ងែស្អែកនេះប៉ាបានណាត់ទុករួចហើយ '' លោកJeonដកដៃកំហូចរបស់កូនប្រុសចេញគាត់នូវតែប្រកាន់គោលជំហររបស់ខ្លួន បើមិនចឹងទេគាត់គ្មានថ្ងែបានចៅពរនិងគេឡើយ។ 
'' ស្អែកនេះឯងត្រូវតែទៅជួបគេនៅម៉ោង3រសៀលមិនអាច…. '' គាត់និយាយមិនទាន់ទាំងចប់ផងនាយតូចក៏រហ័សកាត់សម្តីរបស់គាត់មុន។ 
'' បានហើយប៉ាខ្ញុំមិនទៅទេទោះជាប៉ាបង្ខំខ្ញុំយ៉ាងណាក៏ខ្ញុំមិនទៅដែរ '' 
'' ឯង..ឯង…'' គ្រីង..គ្រីង...គាត់មិនទាន់ទាំងបាននិយាយចប់ផងសម្លេងទូរស័ព្ទរបស់កូនគាត់ក៏រោទ៌ឡើង។
'' អាឡូជីមីនល្ងាចនេះហ្ហេស ?? អឺៗគ្នាច្បាស់ជាទៅប្រាកដណាស់អូខេបានហើយឯង '' ជុងហ្គុក 
'' ណែ..ឯងមានស្តាប់ប៉ានិយាយដែលទេ ?? ឆាប់ចុះមកវិញភ្លាម ប៉ានិយាយមិនទាន់ចប់ ទេ '' លោកJeon ស្រែកហៅកូនប្រុសតែមួយព្រោះកំពុងតែឡើងកាំជណ្តើរនិយាយទូរស័ព្ទបំណើរមិនខ្វល់ពីសម្តីរបស់គាត់និយាយសោះ។ 
'' ប៉ាហ្ហា..ចាំនិយាយគ្នានៅពេលក្រោយទៀតទៅកូនជាប់ណាត់ជាមួយមិត្តរបស់កូនល្ងាចនេះហើយ '' រាងស្តើងឡើងលើបំណើរក៏មិនភ្លេចងាក់មកនិយាយជាមួយប៉ារបស់គេវិញដែរ។
'' ហ៊ើយ..ចំមែនកូនម្នាក់នេះ ឲតែនិយាយរឿងនេះពេលណារកលេសគេចរួចខ្លួនរហូតហេតុអីក៏ព្រះជាម្ចាស់មិននៅខាងខ្ញុំខ្លះផងនៅតែខាងអាកូនប្រុសជើងល្អនោះរហូត '' លោកJeonនិយាយទាំងក្តៅក្រហល់ក្រហាយពេញខ្លួនចិត្តខឹងនិងកូនប្រុសមិនស្តាប់បង្គាប់ម្នាក់នេះណាស់។ 
'' ត្រូវការពិសារអីត្រជាក់ៗដែលទេលោកប្រុស... '' អ្នកបម្រើក្នុងផ្ទះនិយាយឡើងពេលឃើញចាហ្វាយខ្លួននិយាយទាំងក្តៅចិត្តអង្គុយមិនសុខបែបនេះ។
'' មិនបាច់ទេឲគេទៅត្រៀមឡានឲយើងយើងនិងចេញទៅខាងក្រៅព្រោះមានការ '' 
'' ចាសលោកប្រុស '' អ្នកបម្រើអោនគោរពរួចទៅប្រាប់អ្នកបើកឡានរួចជូនដំណើរលោក Jeonចេញទៅខាងក្រៅ។ 

🔞SHORT NOVEL🔞 Where stories live. Discover now