ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី:ភាគទី១៧

Start from the beginning
                                        

«សុំទោស! ខ្ញុំធ្វើមិនបាន»គូរ៉ាក់ ឱនគំនាបគោរព
អ្នកជាចៅហ្វាយនាយ ពោលពាក្យលាក់ក្នុងចិត្ត
ចេញមកដោយភាពអង់អាចក្លាហាន សាកសមជា
មនុស្សជំនិតរបស់លោកនាយករដ្ឋមន្ត្រីប្រចាំប្រទេស
កូរ៉េខាងត្បូង មុននឹងដើរចេញទៅត្រួតពិនិត្យកន្លែង
ផ្សេងបាត់។

សំដីរបស់គេ បញ្ជាក់យ៉ាងច្បាស់ថា មិនដោះលែង
ថេយ៉ុង ជាដាច់ខាត គេនឹងធ្វើគ្រប់យ៉ាងដើម្បីឲ្យពួក
គេទាំងពីរបែកបាក់គ្នាត្រឹមនេះ មិនអាចឲ្យស្នេហា
មួយនេះលេចចេញជាពន្លកបានឡើយ បើចេញគេ
នឹងប្រើដៃទាំងគូ ក្ដិចត្រួយវាចេញ។









១សប្ដាហ៍កន្លងផុតទៅ.....

រយៈពេល៧ថ្ងៃហើយ ជុងហ្គុក និង ថេយ៉ុង បានដែល
បានជួបគ្នាទេ ព្រោះរវល់ការងាររៀងៗខ្លួន រកតែពេល
ញាំុបាយគ្មានផង។ ជុងហ្គុក ជានាយករដ្ឋមន្ត្រី គេ
បំពេញតួនាទីរបស់គេគ្មានខ្វះចន្លោះ ចំណែក ថេយ៉ុង
តួនាទីរបស់គេ គឺការលក់ដូ និង សរសេររឿងប្រលោក
លោកថ្មីបន្ថែមទៀត ហើយថ្ងៃនេះក៏ដូចជាសព្វមួយ
ដង។

«សួស្ដីអ្នកនាង ត្រូវការអ្វីដែរចាស?»សំឡេងស្រួយ
ស្រែសរបស់ កញ្ញា មីន សូយ៉ា ដែលជាកូនឈ្នួល
របស់ អ្នកនិពន្ធ វិុចតូរៀយ៍ បន្លឺឡើង ស្របបបូរ
ញោចស្នាមញញឹមស្រស់ និយាយរាក់ទាក់ភ្ញៀវ។
សូយ៉ា ជាក្មេងស្រីមានវ័យស្របាលគ្នានឹង ថេយ៉ុង
នាងត្រូវបាន លោកគីម បញ្ជូនមកដើម្បីជួយសម្រាល
ដៃកូនប្រុស និង បានធ្វើជាគ្នា កុំឲ្យស្ងាត់។

«ម្ចាស់ហាងនៅឯណា? ខ្ញុំចង់ជួបគេឥឡូវនេះ!»ស្រី
ស្រស់ ដោះធំ បបូរមាត់ក្រហមឆេះដូចផ្កាចារ ស្លៀក
រ៉ូបចោមពង់ បញ្ជេញគល់សុដន់ដ៏ទ្រលុកទ្រលន់
បង្ហាញភ្នែកមនុស្សគ្រប់គ្នានៅខាងក្នុងហាង ដោយ
មិនភ្លេចចោលក្រសែភ្នែកត្របាញ់រក ថេយ៉ុង ។










«គាត់រវល់ គ្មានពេលមកជួបអ្នកនាងទេ បើគ្មានការ
ងារអ្វីសំខាន់ទេ ខ្ញុំសូមលាសិនហើយ»យូកា ញញឹម
គួរសមដាក់ភ្ញៀវ ទើបបែរខ្នងហើយដើរចេញទៅ តែ
ក៏ត្រូវដៃរបស់នរណាម្នាក់ចាប់ក្រសោបកដៃនាងជាប់
ថែមទាំងគ្រញិចរហូតលេចស្នាមក្រហមជាំ។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now