ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី:ភាគទី១៥

Comenzar desde el principio
                                        

«ឲ្យយើងទាក់ទងតាមណា បើយើងមិនដែលមានលេខទូរស័ព្ទរបស់ក្មេងបែកថ្នាំឯងផង»មិនមែនគេមិន
ចង់ទាក់ទងមករក គេចង់ណាស់ ចង់ស្ទើរដាច់ខ្យល់
ស្លាប់ម្ដងៗទៅហើយ ប៉ុន្តែគេមិនអាចធ្វើអ្វីបានក្រៅពី
អង្គុយស្ងៀមៗរង់ចាំថ្ងៃត្រឡមមកទឹកដីកូរ៉េខាងត្បូង
វិញ ក៏ព្រោះតែគ្មានអីទាក់ទងទៅ លេខទូរស័ព្ទក៏គ្មាន
ស្អីបន្តិចក៏គ្មានដែរ។

«ត្រូវហើយ គេនិយាយមិនខុសទេ»ស្ដាប់ចប់ នាយ
តូច ក៏ឱនមុខចុះខាំបបូរមាត់តិចៗរហូតដល់ជ្រាប
ចេញឈាម រួចលួចបន្លឺសំឡេងស្រាលៗស្ដាប់ឭតែ
ម្នាក់ឯង។ តើឲ្យគេមានលេខទូរស័ព្ទរបស់ខ្លួនតាម
ណា? បើរាល់ថ្ងៃមិនដឹងថាត្រូវជាស្អីនឹងគ្នាឲ្យប្រាកដ
ផង សាងរូបភាពផ្អែមល្ហែម ឱបថើបសឹងរាល់ថ្ងៃ បើ
មានអ្នកដទៃ មកសួរថាតើត្រូវជាអ្វីនឹងគ្នា តើត្រូវ
ឆ្លើយបែបណា? បើជាអ្វីក៏មិនមែន។

«ថេយ៍»សំឡេងស្រាលស្រទន់ដែលមិនធ្លាប់និយាយ
ឲ្យអ្នកណាឭមកពីមុន ក្រៅពី ថេយ៉ុង បង្ហើរសំឡេង
ហៅក្មេងអង្គុយឱបក្បាលជង្គង់ឱនមុខចុះសម្រក់
ទឹកភ្នែកនៅកៀនទូសម្លៀកបំពាក់ ស្របជើងទាំងគូ
ទម្លាក់ចុះអង្គុយចោងហោង លើកដៃក្រសោបមុខ
តូចច្រមិចថ្នមៗឲ្យងើយសម្លឹងមើលមកគេវិញ។






«យំទៀតហើយ»ជុងហ្គុក និយាយទាំងសង្គ្រឺតធ្មេញ
ក្ដៅក្រហាយលាយឡំអារម្មណ៍ព្រួយភ័យ គេមិនចូល
ចិត្តឲ្យក្មេងម្នាក់នេះយំនោះទេ ហេតុអ្វីចូលចិត្តសម្រក់
ទឹកភ្នែកឲ្យគេឃើញម្ល៉េះ? ដឹងទេ ថាទឹកភ្នែកមួយតំ
ណក់ ស្រក់ចេញពីប្រឡង់ភ្នែកមួយគូនេះ ធ្វើឲ្យទ្រូង
ខាងឆ្វេងរបស់គេចុកចាប់ខ្លាំងកម្រិតណា?

«សុំទោស»សុំទោសដែលស្រឡាញ់ សុំទោសចំពោះ
ការប៉ងខ្ពស់ហួសប្រាណ សុំទោសដែលយល់ច្រឡំថាកន្លងមក គេក៏មានចិត្តលើខ្លួនដូចគ្នា សុំទោស សុំ
ទោសចំពោះរឿងគ្រប់យ៉ាង។

«សុំទោសរឿងអី?»សុំទោស តើកំពុងតែសុំទោសរឿង
អី? ហេតុអ្វីមិនព្រមនិយាយឲ្យចប់សេចក្ដី ទុកឲ្យគេ
ឆ្ងល់អត់នឹងសួរបញ្ជាក់មិនបាន។

«គ្មានអីទេ ចេះតែសុំទោសចោលទៅ កុំទុកក្នុងចិត្ត
អី»ថេយ៉ុង ងាកមុខចេញមិនឲ្យគេគេប៉ះទៀតបាន រួច
ងើបឈរពេញកម្ពស់លើកដៃជូតទឹកភ្នែកចេញពីថ្ពាល់ មុនដើរចេញទៅ តែក៏ត្រូវលោករដ្ឋមន្ត្រីចាប់កដៃជាប់។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីDonde viven las historias. Descúbrelo ahora