«......»នាយតូច គ្រវីក្បាលមិនព្រមងើបមុខតាម
ការបញ្ជារបស់គេ មានតែប្រឹងឱនមុខចុះកាន់តែខ្លាំង
ហើយទំពារបាយបណ្ដើរ យោលជើងលេងបណ្ដើរ
ហាក់មិនខ្វល់ពីអ្នកម្ខាងទៀតដែលកំពុងតែខាំធ្មេញ
គ្រឺតក្រតដាក់សោះ។
«គីម ថេយ៉ុង យើងប្រាប់ឲ្យងើបមុខឡើងណា៎៎!»
«........»
«ងើបមុខមកនិយាយគ្នាឲ្យដឹងរឿងសិន កុំមកខាំដោះ
យើងហើយ មិនព្រមទទួលខុសត្រូវ»
«ចុះលោករដ្ឋមន្ត្រីវិញ ម្ដេចមិនមានទំនួសខុសត្រូវផង
បន្លាចពស់ខ្ញុំរហូតដល់សន្លប់ មិនឃើញសុំទោស
មួយម៉ាត់»
«កុំមកតមាត់!ឆ្លើយប្រាប់យើងភ្លាមមក ថាហេតុអីក៏
មកខាំដោះយើង?»ស្របសម្ដី គេក៏ឱនមើលចុងដោះ
ពណ៌ផ្កាឈូករបស់ខ្លួន ដែលមានសុទ្ធតែស្នាមធ្មេញ
នៅពាសពេញ។ ភ្លេចខ្លួនតែបន្តិចសោះ ខាំឡើងចង់
ដាច់ចុង ចុះទម្រាំគេងលក់បាត់ មិនដេកទំពារដូច
ការ៉ុតទៅហើយទេហ្អ៎៎េស?
«ក្នាញ់ពេក»ពេលខ្ទប់មុខនឹងដើមទ្រូងរបស់គេ ចៃដន្យចំពេលដែលអាវបើកចំហរឡេវពីរ បង្ហាញឲ្យ
ឃើញសាច់ទ្រូងសខ្ចីល្ហក់ ទើបទ្រាំគ្រឺតមិនបាន ក៏
លួចសសៀៗប្រឡេះឡេវអាវគេថែមមួយគ្រាប់ទៀត រួចក៏ខាំចុងដោះយកតែម្ដង ព្រោះគុំយូរហើយ ណាមួយចាត់ទុកជាការសងសឹកដែលគេបានធ្វើឲ្យខ្លួនសន្លប់ ខាតការ ខាតងារ ខាតទាំងពេលវេលា និង ថវិកា។
«ក្នាញ់?»គេបើកភ្នែកធំៗ បន្ទួនពាក្យទាំងមិនគួរឲ្យ
ជឿ។ក្នាញ់ហ្អ៎៎េស? ក្នាញ់ហើយខាំបែបនេះមែនទេ?
បើក្នាញ់គួរណាតែថើបឫអង្អែលទៅ ទើបវាប្រសើរ
ជាង។
«ឃ្លាន»ថេយ៉ុង អង្គុយយោលជើង ធ្វើភ្នែកម៉ក់ៗយ៉ាង
កំសត់ដាក់គេ ហើយពោលថាឃ្លានពេញៗមាត់។ តែបើឃ្លាន ម្ដេចមិនញាំុ? មកប្រាប់គេធ្វើអី? ឫមួយចង់ញាំុតាមរបៀបស៊កបញ្ជូលតាមមាត់ដូចមុននេះ
ទៀត?
ជុងហ្គុក មិនមាត់ គ្រាន់តែសម្លឹងមើលមុខ ថេយ៉ុង
បន្តិច រួចដាក់ភ្នែកទៅរកអាហារ ហើយក៏ដួស
វាដាក់ចូលក្នុងមាត់ ទើបចាប់ក្រសោបកញ្ចឹងក
សខ្ចីរបស់ក្មេងលើភ្លៅជាប់ មុននឹងបញ្ជូលអាហារទាំងនោះចូលក្នុងក្រអូមមាត់តូចច្រមិច។
YOU ARE READING
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី
Fanfictionរឿងរ៉ាវស្នេហារវាងលោកនាយករដ្ឋមន្ត្រីវ័យក្មេងនៃប្រទេសកូរ៉េខាងត្បូងជាមួយនឹងអ្នកនិពន្ធប្រលោមលោកដ៏ល្បីឈ្មោះ គីម ថេយ៉ុង
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្រ្តី:ភាគទី១១
Start from the beginning
