ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី:ភាគទី១៣

Начните с самого начала
                                        

«គួរចេញទៅមើលអត់ហ្ន៎៎?»តើគួរចេញទៅមើលឫ
អត់? បើចេញ ហើយប៉ះចំពេលដែលគេមិនទាន់
ទៅវិមានវិញ គេប្រាកដជាដឹងថាខ្លួនគេងមិនលក់
បក់មិនល្ហើយ ព្រោះតែនឹកបារម្ភពីគេ ប្រសិនបើ
មិនទៅ ហើយមិនដឹងថាគេទៅបាត់ឫនៅ ច្បាស់
ណាស់ មួយយប់នេះប្រាកដជាបញ្ឈរភ្នែកទល់
ភ្លឺហើយ ព្រោះតែបារម្ភពីគេ។

«ចង់ចេញទៅមើលបងមែនទេអូនសម្លាញ់?»









ចង់ចេញទៅមើលបងមែនទេអូនសម្លាញ់?»ខណៈ
នោះ សំឡេងគ្រលរមាំរបស់នរណាម្នាក់ ស្រាប់តែ
បន្លឺចេញពីលើកៅអី កន្លែងដែលកំលោះតូច តែងតែអង្គុយសរសេររឿងប្រលោមលោក។  មាត់បញ្ចេញសំឡេង កែវភ្នែកត្របាញ់ទៅរកក្មេងដែលគេងធ្វើមុខឡេមឡាមនៅលើពូក ឲ្យងើបក្រេស ស្រវាភួយមកដណ្ដប់ត្រឹមដើមទ្រូង មុននឹងស្រែកសួរមកកាន់គេទាំងមិងមាំង៖

«អ្នកណា? ឭខ្ញុំសួរទេថាអ្នកណា?»បន្ទប់បិទភ្លើង
ងងឹតស្លុប មើលអ្វីមិនច្បាស់ អាចសម្លឹងមើល
ជនពាលដែលចូលក្នុងបន្ទប់បានតាមរយៈពន្លឺ
ព្រះច័ន្ទដែលជះចូលមកតាមបង្អួច តែបើស្ដាប់
តាមសំឡេង និង ស្រមោលស្ទង់ៗដែលមើលឃើញ
បើស្មាន អ្នកដែលចូលមកគឺជាមនុស្សប្រុស។

«ឆាប់ភ្លេចសំឡេងបងម្ល៉េះអូនសម្លាញ់!»ជុងហ្គុក
ប្រឹងបើកមាត់ធំៗ បញ្ចេញសំឡេងបែបមនុស្ស
ម្នាក់ផ្សេងទៀត មិនមែនជារូបគេ ធ្វើឲ្យ ថេយ៉ុង
កាន់តែគិត កាន់តែខ្លាច ហើយក៏ស្មានដឹងថាគេ
មិនមែនជាលោកនាយករដ្ឋមន្ត្រីនោះទេ រដ្ឋមន្ត្រីឯណានិយាយសុទ្ធតែអូនបង ថែមទាំងសំឡេងធំ
គ្រង៉ពិបាកស្ដាប់ទៀតផង។







«អ្នកណាអូនសម្លាញ់របស់ឯង? យើងមិនដែល
ស្គាល់ឯងទេ ហើយក៏គ្មានថ្ងៃទៅស្រឡាញ់មនុស្ស
ដូចជាឯងដែរ ព្រោះយើងស្រឡាញ់តែលោករដ្ឋ
មន្ត្រីតែម្នាក់គត់! ប្រាប់ឲ្យដឹងទៅ!»គ្រាន់តែឭពាក្យ
អូនសម្លាញ់ចេញពីមាត់ប្រុសម្នាក់នោះភ្លាម កំលោះ
តូចមុខស្អាត ចង់ប្រាប់ថា....ខ្ពើម...ខ្ពើម ចង់ក្អួត
ខ្លាំងណាស់ ។

«ស្រឡាញ់រដ្ឋមន្ត្រី មិនខ្លាចគុកទេឫ?»ជុងហ្គុក ខ្ទប់
មាត់មិនឲ្យសំឡេងសើចឭដល់ត្រចៀកក្មេងលើ
ពូក ដោយមិនភ្លេចសួរមួយប្រយោគឲ្យកំលោះតូច
បែកញើសច្រោកៗជោកថ្ងាស តែក៏ធ្វើជាខ្លាំង តប
ទៅគេវិញយ៉ាងឡូយ។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីМесто, где живут истории. Откройте их для себя