EP69:សេចក្តីសុខ (The End)

Start from the beginning
                                        

"ហិៗ~Jungអូនក៏ស្រឡាញ់បងដូចគ្នា អូនសុំទោសណាដែលអូនពូកែរករឿង ពូកែង៉ក់ងរ ពូកែប្រច័ណ្ឌធ្វើអោយបងឈឺក្បាលរាល់ថ្ងៃតែបងក៏មិនដែលរអ៊ូឬខឹងអូនឡើយ អូនអរគុណបងណាស់ដែលតែងតែមើលថែអូនបងរហូតមិនអោយអូនពិបាក ទីបំផុតអូនក៏ពង្វក់ស្នេហ៍ស្វាមីរបស់អូនបានសម្រេចហើយ ហិៗ~~~" Taehyungនិយាយទាំងហូរទឹកភ្នែកសស្រាក់ព្រោះតែរំជួលចិត្តជាមួយនឹងពាក្យសម្តីរបស់ស្វាមីរបស់គេ

"បងស្រឡាញ់អូនណាស់"Jungkookនិយាយចប់ក៏អោនទៅថើបបបូរមាត់តូចច្រមិចរបស់រាងតូចយ៉ាងផ្អែមល្អែម

"អាយ៎!ខូចភ្នែកកូនអស់ហើយ"Jungwooក៏ស្រែកឡើងពេលឃើញDaddyនិងMommy គេSweetចំពោះមុខបែបនេះហើយក៏ខំបិទភ្នែកធ្វើមិនឃើញ តែសួរថាបិទជិតទេប្រាកដជាមិនជិតហើយ កាយវិការធ្វើជាបិទតែភ្នែកនៅប្រឡោះដៃបើកចង់ប៉ុនមេដៃទៅហើយ

"កូនកំហូចរបស់Mommy"Taehyungក៏លើកកូនយកមកអោបថើបព្រោះតែក្រឺតខ្នាញ់នឹងចរឹកខ្ជីខ្ជូតរបស់គេហ្នឹងហើយ

"ប្តីអូនច្រណែនគេ"JiminវាយដៃYoongiតិចៗព្រោះតែអង្គុយមើលពួកគេសាសងគ្នាយូរដល់ថ្នាក់កើតរោគច្រណែនគេឡើងមក

"កុំភ័យអីអូនសម្លាញ់ចាំបងធ្វើអោយអូនរំភើបជាងនេះទៅទៀត"Yoongiក៏និយាយលួងលោមចិត្តរាងតូចដើម្បីកុំអោយគេខឹងតែគិតថាមនុស្សដូចជានាយហ្នឹងចេះអាខាងរូម៉េនទិចអីបែបហ្នឹងឬ?

"រំភើបដល់ថ្នាក់ណាទៅប្តី?"Jiminសប្បាយចិត្តចង់ហោះទៅហើយពេលលឺនាយនិយាយបែបនេះតែកុំស្តាប់ចម្លើយអីគាំងខ្លាំងណាស់

"រំភើបដល់ថ្នាក់ងើបពីគ្រែមិនរួចនោះអី ប៉ុណ្ណឹងសោះក៏ពិបាកគិតដែរ"Yoongiនិយាយញ៉ាក់ស្មាធ្វើប្រងើយចំណែករាងតូចវិញសឹងតែហក់ផ្កាប់ចានទេតែនេះជាផ្ទះគេបើជាទឹកដីឯងវិញណាអាកញ្ចាស់ឯងកុំសង្ឃឹមរស់អោយសោះ

"ហើយពួកយើងពេលណាមានកូនមកSweetដូចគេ"Namjoonក៏កេះJinនិយាយតិចៗព្រោះថាពួកគេរៀបការមកជិតមួយឆ្នាំហើយតែមិនដែលគិតគូររឿងកូនចៅអ្វីឡើយដោយសារតែជាប់រវល់ការងាររាងខ្លួនទើបមិនសូវខ្វល់

"ចាំទំនេរពីការងារចាំយក"Jinនិយាយហើយក៏បែទៅញុាំអីវិញព្រោះរវល់មើលគេរូម៉េនទិចភ្លេចថាខ្លួនកំពុងតែឃ្លាន

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now