ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី:ភាគទី៩

Começar do início
                                        

ប្រអប់ជើងស្រឡូនបោះជំហានលឿនៗ ដើរតាំងៗ
សំដៅទៅខាងក្រៅរបងវិមាន តែក៏មានសំឡេងគ្រលរ
មាំរបស់ប្រុសខ្លះឃាត់ឲ្យឈប់។

«ទៅណា?»ឭហើយ នាយតូច ក៏ងាកខ្វាច់សម្លឹងមើលក្រោយ ហើយក៏ឃើញគេឈរមើលមកខ្លួន
វិញដោយក្រសែភ្នែកចម្លែកពិបាកស្មាន តែមិនចង់
ខ្វល់ជាមួយ ទើបបន្តដំណើរទៅមុខទៀត ហើយក៏ត្រូវ
គេរត់មកចាប់ដៃជាប់។

«យើងសួរ ម្ដេចមិនឆ្លើយ»
«ទៅញាំុបាយ»តើគេបែកថ្នាំឫបែកសតិ? ទើប
និយាយក្ដៅៗ ហុយៗ ចេញពីមាត់ខ្លួនឯងមុននេះសោះ ដេញឲ្យទៅញាំុបាយ ញាំុទឹក ដល់ឥឡូវព្រមទៅតាមហើយ នៅសួរដេញដោលអីទៀត? ចង់បង្ករឿងមែនលោករដ្ឋមន្ត្រី? កំដរបានតើ!។








«រៀននិយាយជាមួយមនុស្សចាស់ឲ្យមានសុជីវធម៌
ផង»គេមិនចូលចិត្ត ហើយក៏ស្អប់ ស្អប់ខ្លាំងទៀត
ផង ពេលមានអ្នកណានិយាយកពាក្យកំប៉ុតកំប៉ុយ
ដាក់គេ ជាពិសេសក្មេងទើបកើតនេះតែម្ដង។

«មិនចូលចិត្តអត់ទៅ អ្នកណាអង្វរ?» មុខតូចច្រមិច
គួរឲ្យស្រឡាញ់ ប្រែទៅជាទឹកមុខច្រឡឹមបឺសហើយ
ខិល គួរឲ្យគ្រឺត ដោយមិនភ្លេចញាក់ចិញ្ចើមឌឺលោក
រដ្ឋមន្រ្តីយ៉ាងឡូយ។ មនុស្សដូចគេ គោរពចាស់ទុំ
ណាស់ ប៉ុន្តែសម្រាប់ចាស់ខ្លះ ចង់ប្រាប់ថា...ខ្ពើម។

«អ្នកណាបង្រៀនឲ្យនិយាយសកសុលដាក់មនុស្ស
ចាស់បែបនេះហាស? លោកគីម មែនទេ?»ជុងហ្គុក
ឈរសង្គ្រឺតធ្មេញដាក់ កំលោះតូច មាត់គ្មានគម្រប
ទាំងខឹងរហូតដល់ញ័រដើមទ្រូង មិនដែលឃើញទេ
លោកអើយ ឈ្លើយហើយពូកែបញ្ជោះបន្សោក
ទៀត។

«អត់មានអ្នកណាបង្រៀនផង ចេះនិយាយខ្លួនឯង
ខឹកខឹក» នាយតូច ឈរសើចរលាក់ពោះ ពេលក្រ
ឡេកឃើញទឹកមុខខឹងរបស់គេ ភ្នែកក្រហម មុខក៏ក្រហមងាំង មើលទៅគួរឲ្យខ្លាចបន្តិចមែន តែល្អ
សើចណាស់។





«ចាប់គេមកឲ្យយើង»គេឈរសម្រួលអារម្មណ៍ទាល់
តែស្ងប់ ហើយវិលមកសភាពធម្មតាវិញ ទើបលូកដៃ
ទាញទូរស័ព្ទចេញពីហោប៉ៅខោ ចុចខល រួចលើក
ផ្អឹបដាក់ត្រចៀក និយាយប្រាប់កូនចៅដែលយាម
នៅតាមជាយរបងវិមាន ឲ្យចាប់ក្មេងខ្លះមកឲ្យគេ។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីOnde histórias criam vida. Descubra agora