តាមពិត គេគ្មានបំណងឲ្យក្មេងខ្លះឃើញរាងកាយ
ហើយញាប់ញ័ររហូតដល់ឈាមច្រមុះទេ ប៉ុន្តែមក
ពី ថេយ៉ុង ខ្លួនឯង ដែលគិតតែគោះទ្វារ ស្រែកហៅ
គេមិនឈប់ ទើបដើរចេញទៅបើកទ្វារទាំងលើខ្លួន
មានត្រឹមខោជើងវែងប៉ុណ្ណោះ ចំណែកកន្លែងផ្សេង
ទៀតចំហរចោលបើកសាច់ឲ្យសត្វចីងចក់ទុំលើ
ជញ្ជាំង និង ជីងចក់ដើរលើដីមើលរហូតដល់ឈាម
ច្រមុះដូចទឹកជ្រោះ។
«អ៊ួក...ជ្រេញ!» ថេយ៉ុង ធ្វើជាកល់រកក្អួតក្រោយ
ស្ដាប់ពាក្យអួតរបស់គេចប់ ធ្វើមើលតែរាងកាយ
ខ្លួនឯងទាក់ទាញណាស់អ៊ីចឹង ទាំងដែលការពិត
គ្មានចំណាប់អារម្មណ៍សូម្បីតែប៉ុនចុងក្រចក ដែល
មើលនេះ ព្រោះតែភ្នែកវាបង្ខំទេ តាមតែចិត្តវិញ
គ្រាន់តែឃើញ ក្អួតដាក់មុខហ្មង។
«មែនឫ?»ស្របសំណួរ ជើងទាំងគូបោះជំហានទៅរក
ក្មេងចិត្តខ្លាំងសន្សើមៗរហូតដល់អ្នកម្ខាងទៀតចេះ
តែថយទាល់តែខ្នងទល់ជញ្ជាំង ខ្លួនទល់នឹងរាងកាយ
របស់គេ។ គិតថាគេល្ងង់មើលមិនដឹងថាមុននេះ
ធ្វើចង់ក្អួតព្រោះគេចវេសពីការពិតឫ? ចង់ប្រាប់ថាគិត
ខុសហើយ គ្មានអ្វីដែលគេមើលមិនឆ្លុះនោះទេ។
«មិនដឹង!»
ទាល់តម្រិះ គ្មានពាក្យតវ៉ា ពេលដែលត្រូវគេជម្រិត
សួរដូចអ្នកទោស ក្រៅពីពាក្យថាមិនដឹង ព្រោះមិនដឹង
ពិតមែនថាខ្លួនលង់ស្នេហ៍គេដល់ថ្នាក់គ្រាន់តែឃើញ
រូបរាងខាងក្រៅប៉ុណ្ណោះក៏ឈាមច្រមុះទៅហើយ ចុះទម្រាំបានឃើញរបស់ក្នុងខោទៀត មិនហ៊ានស្រមៃទេថានឹងទៅជាយ៉ាងណា។
«ចំជាក្មេងទើបធំមែន!»ជុងហ្គុក ប្រើម្រាមដៃមេ
ទាំងសងខាងផ្ដិតជូតឈាមចេញពីច្រមុះឲ្យមនុស្ស
ដែលខ្លួនតែងតែហៅថាក្មេងទើបធំ។ ដឹងទេថាមូល
ហេតុអ្វីបានជាគេហៅដូច្នេះ? នេះហើយជាចម្លើយ!
រឡិករឡក់ ចូលចិត្តនិយាយច្រែតៗតាមអារម្មណ៍
តាមចិត្តដែលខឹង មុនធ្វើអ្វីមួយមិនសូវចេះគិតបាន
វែងឆ្ងាយ ជាមនុស្សចិត្តឆាវហើយក្ដៅខ្លាំង មិនចេះរង់
ចាំ ចង់បានអ្វី ចង់ធ្វើអី គឺធ្វើភ្លាម។
«ខ្ញុំអាយុ១៨ឆ្នាំហើយណាលោករដ្ឋមន្ត្រី មិនមែនក្មេង
ទើបកើតពីម្សិលម្ងៃទេ កុំបិុនអាខាងនិយាយតែ
ផ្ដាសទៀត!»
«យើងអាយុ៣៣ឆ្នាំហើយណា គីម ថេយ៉ុង មិនមែន
ក្មេង១៨ទេ កុំបិុនអាខាងនិយាយមិនដឹងចាស់មិន
ដឹងក្មេងពេក!»
មិនឲ្យចាញ់គ្នា ជុងហ្គុក ក៏តបទៅវិញផាំងៗមិនចាំ
យូរ ក្មេងឈ្លើយហើយក្អេងក្អាងដូច គីម ថេយ៉ុង នេះ
ទាល់តែប្រដៅចេញម្ដងទើបបាន។
«លោករដ្ឋមន្ត្រីនិយាយតាមខ្ញុំធ្វើអី?»ភ្លើងកំពុងតែឆេះ
ស្រាប់ផង ពេលត្រូវគេបន្ថែមអុសទៀតក៏កាន់តែឆេះ
សន្ធោសន្ធៅ វាប្រៀបដូច ថេយ៉ុង នាពេលនេះអ៊ីចឹង
ខឹងរឿងគេមិនយកកង់ពីលើចុងឈើឲ្យផង ពេលត្រូវគេនិយាយតាមមិនព្រមឈប់ទៀត ក៏ខឹងក្ដៅស្ទើ
តែចេញផ្សែងតាមត្រចៀក។
«គីម ថេយ៉ុង និយាយតាមខ្ញុំធ្វើអី?»ឃើញក្មេងកាន់
តែខឹង គេកាន់តែផ្កើន ព្រោះវាជាអ្វីដែលគេប៉ងមក
ជាយូរហើយ ធ្វើយ៉ាងម៉េចឲ្យ ថេយ៉ុង ខឹងរហូតក្អួត
ឈាមមកឲ្យបាន ទុកជាការសងសឹកដែលមិនទៅ
ជូនដំណើរគេកាលពីឆ្នាំមុន ឲ្យនៅឈរទន្ទឹងរង់ចាំ
ផ្លូវតាំងពីម៉ោង៥ព្រឹករហូតដល់ម៉ោងជាង៩។
«រដ្ឋមន្ត្រីឆ្កួតហើយមែនទេបានជានិយាយតាមខ្ញុំ
បៀបនៀក?»
«គីម ថេយ៉ុង ឆ្កួតហើយមែនទេបានជានិយាយតាមយើងបៀបនៀក?»
«ហឺុយ!!!»
«ហឺុយ!!!»
«ន៎៎ែលោករដ្ឋមន្ត្រីឲ្យវាល្មមៗបានហើយ»
«ន៎៎ែ គីម ថេយ៉ុង ឲ្យវាល្មមៗបានហើយ»
«ឆ្កួតមិនខានទេខ្ញុំ»ប្រអប់ដៃស្រឡូនលើកទះថ្ងាស
ខ្លួនឯងតិច ស្របជើងទាំងគូបោះទៅរកគ្រែដ៏ធំ
រចនាបថតាមបែបមនុស្សសម័យថ្មី តែសីុវីល័យ
ហើយថ្លៃថ្នូរសាកសមជាបន្ទប់របស់នាយករដ្ឋមន្ត្រី
នៃប្រទេសកូរ៉េខាងត្បូង រួចផ្ដួលខ្លួនដេកលើពូក
ទន់ៗរបស់គេ ដោយមិនក្រែងចិត្តម្ចាស់បន្ទប់សោះ
ឡើយ។
«ហ៊ាន»ភ្នែកសម្លឹងមើលអ្នកដែលគេងត្រដាងដៃ
លើគ្រែរបស់គេ ខណៈបបូរមាត់បើកឡើងហើយបន្លឺ
សំឡេងតិចៗទាំងគ្រវីក្បាលមិនគួរឲ្យជឿថាមានមនុស្សហ៊ានចូលបន្ទប់របស់គេ ហើយគេងលើគ្រែគេទៀតឫមួយមកពីគេស្លូតជាមួយពេកទើបហ៊ានដ៏ថ្នាក់នេះ?
«ហ្អឹម...ស្រួលខ្លួនណាស់»គេដើរលបៗទៅរកគ្រែគេងដែលមានក្មេងចិត្តហ៊ាននៅលើនោះ រួចអើតកមើលបន្តិច ថាបិទភ្នែកឫអត់ ហើយក៏ឃើញបិទភ្នែកសំងំគេងទាំងនឿយហត់ ទើបជាបានជាឱកាសល្អក៏លោតសង្គ្រប់ពីលើហើយឱបខ្លួនតូចល្អិតយ៉ាងណែន។
«អ្ហា៎៎យយយយ អាឆ្កួតចេញឲ្យឆ្ងាយទៅ!»
To becontinued....
YOU ARE READING
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី
Fanfictionរឿងរ៉ាវស្នេហារវាងលោកនាយករដ្ឋមន្ត្រីវ័យក្មេងនៃប្រទេសកូរ៉េខាងត្បូងជាមួយនឹងអ្នកនិពន្ធប្រលោមលោកដ៏ល្បីឈ្មោះ គីម ថេយ៉ុង
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី:ភាគទី៧
Start from the beginning
