«លោករដ្ឋមន្រ្តីនៅឯណាដែរអ្នកនាង?»
«បងជុង នៅខាងលើ បងមានការអ្វីជាមួយគាត់ឫ?
កុំប្រាប់ថា...ន៎៎ែៗ កុំចង់សីុសស៊ុសគ្នាទាំងកណ្ដាល
ថ្ងៃណា៎៎បងថ្លៃ ប្រយ័ត្នខ្ញុំលួចមើល»អូហូយ!គ្រាន់តែ
គិតក៏រំភើបដែរនៀក៎៎ រំភើបឡើងចង់កើតឆ្កួតជ្រូក
ទៅហើយ។
«អ្នកនាងខ្វាន់!»សម្រាប់អ្នកផ្សេងអាចនឹងមិនយល់
ន័យពាក្យដែលនាងនិយាយ ប៉ុន្តែសម្រាប់ ថេយ៉ុង
ជាអ្នកសរសេរប្រលោមលោក មានបទពិសោធន៍
យ៉ាងច្បាស់ គ្រាន់តែឭភ្លាម ក្នុងខួរក្បាលរំលេចរូប
ភាពទាំងអស់នោះភ្លែត ពិតជាគួរឲ្យខ្មាសអៀនខ្លាំងណាស់។
«អ្ហា៎៎ៗ!កុំខឹងខ្ញុំនិយាយលេងទេ ហើយ បងជុង គាត់
នៅខាងកំពុងតែ-»នាងមិនទាន់និយាយចប់ផងថា
ជុងហ្គុក កំពុងតែប្ដូរសម្លៀកបំពាក់ដើម្បីចេញទៅក្រៅ
ស្រាប់តែ ថេយ៉ុង រត់ត្រុយឡើងទៅខាងលើបាត់។
តាមពិតគេបានស្លៀកពាក់រៀបចំខ្លួនរួចរាល់អស់ហើយ ប៉ុន្តែត្រូវប្ដូរចេញហើយស្លៀកពាក់សារថ្មី
ព្រោះតែឡើងលើដើមឈើគិតថាយកកង់ឲ្យអ្នកខ្លះ
ហ្នឹងហើយ ទើបប្រឡាក់អស់ត្រូវការប្ដូរថ្មី មិនអាច
ចេញទៅទាំងសម្លៀកបំពាក់ប្រឡាក់មើលមិនយល់ បានទេ។
តុកៗ!តុកៗ!
«លោករដ្ឋមន្ត្រីចេញមកនិយាយគ្នាឲ្យដឹងរឿងសិន»
កំលោះតូចវ័យ១៨ឆ្នាំ ឈរគោះទ្វារបន្ទប់លោកនា
យករដ្ឋមន្ត្រីទាំងក្នុងដើមទ្រូងអន្ទះសារ ជើងឈរមិន
ជាប់ឥតការ៉ូ ទាមទារឲ្យគេបើកទ្វារចេញមកនិយាយ
គ្នាឲ្យលឿនបំផុត។
តុកៗ!តុកៗ!
«ន៎៎ែ!លោកនាយករដ្ឋមន្ត្រី ឆា-»មិនទាន់បញ្ចប់
ប្រយោគផង ទ្វារក៏បើកឡើងបង្ហាញឲ្យឃើញរាង
កាយហាប់ណែន សាច់ដុំធំៗ សិកផេក៨កង់របស់
រដ្ឋមន្ត្រីចំពោះមុខអ្នកខ្លះ ហុចផលឲ្យអ្នកដែល
ឃើញរបស់ដ៏កម្រ ក៏បើកភ្នែកធំៗប្រឹងសម្លឹងមើល
ស្ទើតែលានភ្នែកធ្លាក់ចេញក្រៅ ខណៈនោះស្រាប់តែមានតំណក់ទឹកអ្វីម្យ៉ាងហូរចេញពីច្រមុះស្រក់លើឥតការ៉ូតក់ៗ។
«មកពីបែបនេះហើយទើបយើងមិនដែលបញ្ចេញ
រាងកាយឲ្យអ្នកណាឃើញ»កំលោះសង្ហារវ័យ៣៣ឆ្នាំ
សម្លឹងមើលឈាមហូរចេញពីច្រមុះក្មេង ឆ្លាស់នឹង
ក្បាលពោះរបស់ខ្លួន ស្របបបូរមាត់បង្ហើប
សំឡេងតិចៗទាំងមានអំនួតលើរាងកាយដ៏សែនសិច
សីុរបស់ខ្លួន។
VOCÊ ESTÁ LENDO
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី
Fanficរឿងរ៉ាវស្នេហារវាងលោកនាយករដ្ឋមន្ត្រីវ័យក្មេងនៃប្រទេសកូរ៉េខាងត្បូងជាមួយនឹងអ្នកនិពន្ធប្រលោមលោកដ៏ល្បីឈ្មោះ គីម ថេយ៉ុង
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី:ភាគទី៧
Começar do início
