ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី:ភាគទី៧

Start from the beginning
                                        

«ឡើងយកខ្លួនឯងទៅ»ថារួច គេដើរចេញទៅខាង
ក្នុងវិមានបាត់ ទុកឲ្យ ថេយ៉ុង ឈរខាំមាត់ ក្ដាប់ដៃ
សម្លឹងមើលផែនខ្នងក្រាស់ឃ្មឹករបស់គេទាំងមិនសុខ
ចិត្ត ហើយកាន់តែឈឺចិត្តទ្វេរដងពេល អង្គរក្ស និង
គូរ៉ាក់ ឈរខ្ទប់មាត់សើចឡើររលាក់ខ្លួន។

«ឈ្មោះជារដ្ឋមន្ត្រី ជាអ្នកដឹកនាំប្រទេសទាំងមូល បែរ
ជានិយាយក្រឡិចក្រឡុចដូចក្មេងញៀនថ្នាំ!គួរឲ្យ
ស្អប់មែន!»ថាទៅមើល៍តើសមទេ?គេជានាយករដ្ឋ
មន្ត្រីធ្វើអ្វីមួយត្រូវតែមានទំនួលខុសត្រូវ មិនមែន
ចិត្តចង់ធ្វើក៏ធ្វើ មិនចង់ធ្វើក៏ដើរចេញទេ វាខុសទំនង
ណាស់! ដឹងទេថាគេខំមានទំនុកចិត្តយ៉ាងខ្ពស់ហួស
មេឃ ខំសប្បាយចិត្តព្រោះប្រើរដ្ឋមន្ត្រីបាន ហើយចុង
ក្រោយផ្ដល់ឲ្យគេវិញនូវសេចក្ដីខកចិត្ត ឈឺចិត្ត ហើយ
ក៏អាម៉ាស់មុខក្នុងពេលតែមួយ។

«មើលស្អី?តិចយកឈើឆ្កឹះភ្នែកអស់»មិនគំរាមតែមាត់ ថែមទាំងឱនរើសឈើដែលមានចុងស្រួចទៅ
ចង្អុលមុខពួកគេ ទាំងខឹងញ័រដើមទ្រូងទទ្រើក។








ពួកគេមិនមាត់ មិនប្រកាន់ព្រោះគិតថា ថេយ៉ុង នៅ
ក្មេង និយាយស្ដីអ្វីមិនបានគិតគូដិតដល់ ម៉្យាងទៀត
តាមដែលសង្កេតមើលអម្បិញមិញ មនុស្សម្នាក់នេះ
មិនធម្មតាទេ ព្រោះអាចនិយាយស្ដីស្មើនឹងរដ្ឋមន្ត្រីបាន ថែមទាំងបញ្ជាឲ្យឡើងយកកង់ឲ្យបានយ៉ាង
ងាយទៀតផង ប្រសិនបើមិននិយាយក្អេងក្អាងទេ
ម្ល៉េះបានកង់ជិះទៅហាងបាត់ហើយ មិនមែននៅ
ឈរខាំមាត់ ខាំក សម្លក់សម្លឹងដាក់គេឯងអ៊ីចឹងទេ។

«ហឹុស!ចាំមើលណាលោករដ្ឋមន្ត្រី»នេះជាពាក្យចុង
ក្រោយដែល ថេយ៉ុង និយាយ មុននឹងរត់សំដៅទៅ
ក្នុងវិមានហើយចូលផ្លុករកតែអង្គរក្សស្កាត់សួរនាំមិន
ទាន់។

«អូ!បងថ្លៃ មានការអ្វីឫទើបមកវិញ?»ខ្វាន់ ជាមនុស្ស
ដែលមិនបានដឹងរឿងកើតឡើងនៅឯក្លោងទ្វារវិមាន
ក៏ចោតសួរទៅកាន់ ថេយ៉ុង ទាំងញញឹមពព្រាយ
ទោះមិននិយាយក៏អាចស្មានដឹងថាក្នុងចិត្តនាងមាន
អារម្មណ៍យ៉ាងណាជាមួយនឹងអ្នកនិពន្ធប្រលោម
លោកវ័យក្មេង ដែលធ្វើឲ្យនាងសើចយំដូចមនុស្ស
ឆ្កួតបានយ៉ាងងាយដែរ។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now