EP68:កូនជួយMommy

Start from the beginning
                                    

"Mommyប្រាប់ហើយថាកុំអោយរពឹសឥឡូវឃើញទេប្រឡាក់អស់ហើយ"Taehyungក៏ដើរទៅជួយជូតម្សៅចេញពីភ្នែកកូនដើម្បីកុំចូលចូលភ្នែកគេនិងអោយគេបានមើលស្រួលផង

"កូនសុំទោស"Jungwooអោនមុខចុះមិនហ៊ានសម្លឹងមើលមុខគេព្រោះខ្លាចថាត្រូវរាងតូចស្តីអោយ

"Mommyមិនថាអោយកូនទេកុំធ្វើមុខអញ្ចឹងអី ទៅងូតទឹកសម្អាតខ្លួនចេញទៅ"Taehyungក៏ចាប់ក្រសោបមុខកូនប្រុសអោយសម្លឹងមើលមកគេទាំងញញឹមស្រស់គេដឹងច្បាស់ហើយកូននេះអោយតែធ្វើអីខុសដឹងតែអោនមុខចុះគេចពីក្រសែភ្នែកគេហើយ

"បាទ"Jungwoo

"Jungkookមកយកកូន"Taehyungក៏ស្រែកហៅរកស្វាមីដែលនៅអង្គុយមើលទូរទស្សន៍នៅបន្ទប់ទទួលភ្ញៀវដើម្បីយកកូនទៅសម្អាតខ្លួនចេញអោយនៅបែបនេះមិនបានទេ

"បាទអូនសម្លាញ់ Jungwooកូនប៉ាមករកប៉ា..ម..មក"Jungkookខំរត់មកផ្ទះបាយដោយឆ្លើយមុននឹងខ្លួនមកដល់ នាយរត់មកទាំងស្នាមញញឹមតែត្រូវបាត់ទៅវិញពេលឃើញរូបរាងកូនប្រុសស.ពេញមួយតួខ្លួនឃើញតែភ្នែកពីដូច Pandaក៏គាំងសម្តីនិយាយរាងអាក់ៗបែបនេះ

"យកកូនទៅងូតទឹកបន្តិចអូនរវល់"Taehyungឃើញនាយមកដល់ក៏អោយគេយកកូនទៅងូតទឹកចេញព្រោះខ្លាចគេនឹងឡើងរោលរមាស់ព្រោះតែម្សៅអស់នេះ

"បាទអូនសម្លាញ់"Jungkookញញឹមដាក់ប្រពន្ធហើយពេលឃើញរាងតូចដើរចេញបាត់ក៏ស្រាប់តែទម្លាក់ស្នាមញញឹមប្រែជាមុខក្រញ៉ូវព្រោះតែខ្លួនត្រូវមានការងារធ្វើទៀតហើយមួយថ្ងៃៗព្រោះតែកូនម្នាក់និងហើយបានជានាយគ្មានពេលសម្រាក

"Daddyពរអូន"Jungwooលាតដៃត្រដាងឡើងដើម្បីអោយនាយលើកខ្លួនឡើងព្រោះបើគេដើរប្រាកដជាប្រឡាក់អស់ពេញផ្ទះជាមិនខានទើបត្រូវការជំនួយពីលោកប៉ាបែបនេះ

"ចាំបន្តិចDaddyទៅយកកន្សែងសិន"Jungkookក៏ប្រញាប់ទៅកូនកន្សែងមករុំខ្លួនកូនរួចទើបលើកគេមកពរដើរទៅបន្ទប់ខាងលើបើគ្មានអ្វីមកបិតបាំងគេប្រាកដជាប្រឡាក់ដោយទាំងនាយទៀតហើយ

"Daddyកូនសួរមួយបានទេ?"Jungwooលូកដៃទៅអោប.កនាយហើយក៏ឆ្លៀតសួរសំនួរដែលគេឆ្ងល់តាំងពីរយូរណាស់មកហើយតែមិនដែលបានសួរ

"បាទបានកូនសម្លាញ់"Jungkookក៏ងក់ក្បាលយល់ស្របហើយក៏ឆ្លៀតទៅដោះខោអាវអោយគេបណ្តើរ

"Mommyធ្វើយ៉ាងម៉េចទើបមានកូនហើយកូនកើតបានយ៉ាងម៉េច?"ឱJungwooកូនប៉ាអើយ!កូនខ្វះសំណួរណាស់ឬបានមកសួរអ្វីបែបនេះតើអោយលោកប៉ាឆ្លើយយ៉ាងម៉េចបើរឿងកើតមកយ៉ាងគេឆ្លើយបានតែរឿងធ្វើយ៉ាងម៉េចទើបបានគេនេះអោយនាយឆ្លៀតយ៉ាងម៉េចទៅកើតទៅ?

"អរ~រឿងMommyធ្វើយ៉ាងម៉េចទើបបានកូនទោះពេលកូនធំចាំDaddyប្រាប់ចំណែករឿងកូនកើតមកនោះគឺMommyត្រូវឈឺចាប់ខ្លាំងណាស់ព្រោះតែត្រូវពេទ្យវះទើបកូនកើតមកបាន កូនដឹងទេថាMommyពិបាកខ្លាំងប៉ុណ្ណាទាំងពពោះកូនMommyត្រូវក្អួតផងញុាំបាយមិនកើតទៀតហើយពេលកូនកើតMommyក៏ត្រូវវេទនាខ្លួនម្តងទៀតអញ្ចឹងហើយកូនកុំរករឿងធ្វើអោយMommyឈឺក្បាលទៀតអីណា"Jungkookនិយាយបណ្តើរអាណិតដល់ប្រពន្ធបណ្តើរពេលនឹកឃើញដែលរាងតូចត្រូវលំបាកខ្លួនដើម្បីដុំឈាមមួយដំណក់នេះមក ត្រូវចាញ់កូនក្អួតដល់សន្លប់ថ្ងៃកើតក៏អស់កម្លាំងប្រឹងដដល់សន្លប់ទៀតតែគេមិនដែលរអ៊ូថានឿយក្នុងការមើលថែក្មេងតូចម្នាក់នេះឡើយ

"កូនសន្យាថាមិនធ្វើអោយMommyពិបាកទៀតទេតែកូនមកធ្វើអោយDaddyវិលមុខម្តង"Jungwooសើចស្ញេញដាក់រាងក្រាស់បញ្ចេញធ្មេញទន្សាយមកយ៉ាងស្រស់ព្រោះគេម្នាក់នេះប្រៀបដូចជាJungkook Copyអញ្ចឹងមិនខុសសូម្បីបន្តិច

_____________

To Be Continue...✨🐾

@Jane-ជេន

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now