ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី:ភាគទី៥

Start from the beginning
                                        

១ឆ្នាំកន្លងផុតទៅ...

កន្លងផុតមួយឆ្នាំនេះ ថេយ៉ុង បានខិតខំសរសេរប្រ
លោមលោក បានជាច្រើនរឿង និង បានបោះពុម្ពលក់
ដាច់ជាហូរហែ រហូតកើតមានគំនិតចង់បើកហាង
សៀវភៅតូចមួយនៅទីក្រុងសេអ៊ូលតាមក្ដីស្រមៃ ហើយថ្ងៃនេះគ្រប់យ៉ាងបានដូចបំណងហើយ។

លោកគីម បានរៀបចំរួចជាស្រេចរង់ចាំតែម្ចាស់ហាង
មកដល់តែប៉ុណ្ណោះ។ និយាយឲ្យត្រង់ចុះ គាត់មិន
សូវជាចង់ឲ្យ ថេយ៉ុង បើកមុខរបរនេះទេ ប៉ុន្តែគាត់
គោរពតាមការសម្រេចចិត្តរបស់កូនប្រុស ឲ្យតែកូន
ធ្វើហើយមានក្ដីសុខ គាត់សប្បាយចិត្តខ្លាំងណាស់
ទៅហើយ ម៉្យាងទៀត ថេយ៉ុង ក៏ធំល្មមអាចបណ្ដោយ
ឲ្យរស់នៅម្នាក់ឯងបាន រៀនស្វែងយល់អត្ថន័យនៃជីវិតពិត មិនអាចរស់នៅក្រោមការគ្រប់គ្រងរបស់គាត់
រហូតទេ។

ងឺតតតត

សំឡេងឡានឈប់នៅខាងមុខហាងសៀវភៅមួយ
កន្លែងនៃទីក្រុងសេអ៊ូល បង្ហាញឲ្យឃើញក្មេងប្រុស
តូចច្រឡឹងម្នាក់ចុះមករួមជាមួយអីវ៉ាន់សំពីងសំពោង


ស្ពាយពីមុខផង ពីក្រោយផង និង អូសវ៉ាលីសផង ដូចអ្នកចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ធ្វើ
ឲ្យអ្នកជាឪពុកឃើញហើយក៏គ្រវីក្បាលហួសចិត្តនឹង
ចរិតកូនប្រុសតែម្នាក់គត់។ គាត់ជាមនុស្សមានមុខមានមាត់នៅក្នុងសង្គម មានគេស្គាល់ច្រើនក្រាស់ក្រែលដែរ លុយកាក់ប្រាក់កាសក៏មានល្មមចាយវាយមិនខ្វះខាត ប៉ុន្តែកូនប្រុសចូលចិត្តធ្វើខ្លួនសាមញ្ញ ចង់រកលុយខ្លួនឯងដោយចាប់ផ្ដើមពីបាតដៃទទេ មករស់ទីក្រុងតែម្នាក់ឯង សូម្បីតែអ្នកបម្រើក៏មិនឲ្យមកតាម សុខចិត្តទ្រាំស៊ូលំបាកមិនចង់ឲ្យអ្នកណាមកជួយ ហើយគាត់នឹងរង់ចាំមើល
ថា ថេយ៉ុង តស៊ូបានដល់កម្រិតណា។

«ថែខ្លួនផងណា៎៎ កុំចូលគេងយប់ជ្រៅ កុំចេញក្រៅ
ពេលយប់ឭទេ? ត្រូវញាំុបាយឲ្យបានទៀងទាត់
មានអ្វីមិនស្រួលឆាប់ខលប្រាប់ប៉ាចាំប៉ាមករក ប៉ា
ទៅសិនហើយ ប៉ានឹងឧស្សាហ៍មកលេង»ក្រោយពី
និយាយផ្ដែផ្ដាំកូនចប់សព្វគ្រប់ គាត់ក៏ដើរទៅឡើង
ឡានរបស់គាត់ហើយបើកចេញទៅទាំងមិនដាច់
អាល័យ ចំណែក ថេយ៉ុង ឈររាដៃលាអ្នកមានគុណ
ទាំងទឹកភ្នែករលីងរលោង។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now