EP58:បងអន់ បងមិនបានការ

Start from the beginning
                                    

"បងទៅងូតទឹកទៅ អូនញុាំខ្លួនឯងបាន"Taehyungលូកដៃទៅកាន់ចានពីដៃនាយវិញ ព្រោះប្តីមិនទាន់បានងូតទឹកហើយណាមួយប៉ុណ្ណឹងគេញុាំខ្លួនឯងបាន តែរឿងសម្លៀកបំពាក់អស់នោះប្តីគេចាត់ចែងអោយរហូតមិនដែលអោយពិបាកម្តងណាឡើយ ឃើញខោអាវចាស់ៗបន្តិចក៏ឆ្លៀតពេលធ្វើការទៅទិញមកអោយហើយរៀបចំទុកដាក់ក្នុងទូរអោយទៀត!!គិតទៅគេសំណាងខ្លាំងណាស់បានប្តីស្រឡាញ់ពូកែថ្នាក់ថ្នមបែបនេះទោះដំបូងៗគេត្រូវពិបាកដោយសារនាយធ្វើបាបរករឿងមិនចូលចិត្តបន្តិចពិតមែនតែក្រោយមកគេរស់ស្រួលខ្លាំងណាស់។

"មិនអីទេ អូនញុាំរួចសិនចាំបងទៅងូតក៏បាន"

"ឆាប់ទៅងូតទឹកទៅអូនចាំបងមកញុាំជាមួយគ្នា"Taehyungក៏ដេញនាយទៅទាំងមុខកាចៗព្រោះថាបើមិនធ្វើអញ្ចឹងគឺនាយនៅតែចចេសមិនព្រមទៅជាមិនខាន

"បាទ អូនសម្លាញ់"Jungkookក៏លោទៅថើបថ្ងាសTaehyungមួយខ្សឺតទើបដើរចេញទៅ តែកុំគិតថាដើរទៅបន្ទប់ទឹក ងូតទឹកសម្អាតខ្លួនអោយសោះគឺនាយទៅយកSkinCareមកលាបអោយប្រពន្ធរួចរាល់សិនទើបទៅចាត់ចែងរឿងរបស់ខ្លួនបន្ត

ក្រោយពេលងូតទឹកសម្អាតខ្លួនរួចរាល់នាយក៏ចេញញុាំបាយជាមួយប្រពន្ធរួចរាល់តែទម្រាំតែបានញុាំចូលមួយម៉ាត់ៗJungkookអង្វរសឹងបែកពបុះមាត់ទៅហើយ ពេលនេះពួកគេក៏មិនបានចេញទៅណាដូចគ្នាព្រោះតែTaehyungមិនព្រមចេញទៅណាឡើយ បានត្រឹមតែនាំគេមកអង្គុយនៅមើលទូរទស្សន៍ក្នុងបន្ទប់តែប៉ុណ្ណោះ

"Tae~~បងសួរអូនមួយបានទេ?"ក្រោយអង្គុយសម្លឹងមើលអេក្រង់ទូរទស្សន៍អស់ជាយូរJungkookក៏ចាប់ផ្តើមនិយាយឡើង

"ហ្អឹម"Taehyungផ្អែកលើផែនទ្រូងរបស់នាយក៏ងក់ក្បាលផ្ងក់ៗដើម្បីអនុញ្ញាតអោយនាយសួរបាន

"អូនមានរឿងអីមែនទេទើបបានជាអូនស្ងាត់មិនព្រមនិយាយរកអ្នកផ្ទះបែបនេះ?"Jungkookក៏ចោទសួរឡើងព្រោះតាំងពីកើតរឿងមកTaehyungក៏មិនបាននិយាយរកអ្នកណាក្នុងផ្ទះនេះក្រៅពីនាយឡើយ

"Jung..."Taehyungក៏ងើបអង្គុយបែមុខមកសម្លឹងនាយ ភ្នែកក៏ចាប់ផ្តើមរលីងរលោងឡើងពេលលឺនាយសួររឿងនេះ

"ប្រាប់បងមកពួកវាធ្វើអីអូនមែនទេ?"Jungkookចាប់អោបរាងតូចជាប់នឹងទ្រូងដោយមិនភ្លេចអង្អែលក្បាលរាងតូចដើម្បីលួងលោមឡើយ

"ហិៗ ពួក..ពួកវា ហ្អិកៗ Jung.."Taehyungទ្រាំលែងបានក៏ប្រលែងទឹកភ្នែកអោយហូរចេញមកប្រដេញគ្នាមិនឈប់ គេខំមិនមាត់បំភ្លេចរឿងរ៉ាវគ្រប់យ៉ាងតែពេលត្រូវស្វាមីមកដេញដោលសួរឡើងភ្លាមសកម្មភាពទាំងនោះក៏ចាប់ផ្តើមលោតហោះចូលមកខួរក្បាលគេពេញៗតែម្តង

"មានរឿងប្រាប់បងមកកុំយំអីណា!!បងសុំទោសដែលមើលថែអូននិងកូនមិនបានល្អ បងអន់ បងមិនបានការពិតមែន បងសុំទោសណាប្រពន្ធសម្លាញ់"Jungkookក៏ចាប់ផ្តើមបន្ទោសខ្លួនឯងពេលឃើញសភាពប្រពន្ធធ្លាក់ដល់ចំណុចនេះ រឿងគ្រប់យ៉ាងមកពីគេដែលទៅរករឿងប្តឹងប៉ូលីសបើមិនអញ្ចឹងពួកវាក៏មិនតាមមករករឿងដល់ប្រពន្ធកូននាយដូចគ្នា

??????
_________________

To Be Continue...✨🐾

@Jane-ជេន

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now